ទឹកប្រទាល​​​កន្ទុយ​​​ក្រពើ មាន​​​គុណ​​​ប្រយោជន៍​​​សម្រាប់​​​ភ្នែក

តើអ្នកដឹងថា ការបិទភ្នែកម្ខាង ដោយអាការហើម ភ្នែកនិង ក្រហម ព្រមទាំងរមាស់ទៀតនោះ វាកើតឡើងដោយសារ អាឡាក់ស៊ីទេមែនទេ? ដូច្នេះមុនពេលអ្នកទៅ ពិនិត្យជាមួយគ្រូពេទ្យ អ្នកគួរសាកល្បងអនុវត្ត តាមវិធីខាងក្រោម ជាមុនសិន ដើម្បីឲ្យអ្នកមានអារម្មណ៏ ថាធូរស្រាល។

រូបភាពគេហទំព័រ ដើមអម្ពិល

  ចងចាំថាទឹកប្រទាល កន្ទុយក្រពើនឹងមិនមាន ផលប៉ះពាល់ដល់ភ្នែក របស់អ្នកនោះទេ។ដើម្បីធ្វើដូចនេះ អ្នកត្រូវការរុក្ខជាតិ ប្រទាលកន្ទុយក្រពើស្រស់។

  យកកន្ត្រៃឬកាំបិត មកកាត់ប្រទាលនោះ ជា២ ឬ ៣ អ៊ីងស្មើៗគ្នា។បន្ទាប់មកច្បូតយកទឹកវា ចំនួន ២ ស្លាបព្រាកាហ្វេ។ការកាត់បែបនេះ មិនធ្វើឲ្យរុក្ខជាតិមួយនេះ ស្លាប់នោះទេ ព្រោះនោះកន្លែងកាត់នោះ វាអាចដុះឡើងវិញទៀត។

 យកម្រាមដៃរបស់អ្នក ជ្រលក់ទៅក្នុងទឹកនោះ បន្ទាប់មកយកទៅលាប នៅលើភ្នែកដែលឈឺនោះថ្នមៗ។បន្ទាប់ពីអនុវត្តតាមវិធីនេះ ហើយអ្នកនឹងមានអារម្មណ៏ថា ធូរស្រាលភ្លាមៗ។អ្នកគួរតែធ្វើវា ១ឬ២ថ្ងៃមុនពេល ចូលគេងនោះនៅពេល ដែលអ្នកក្រោកពីដំណេកវិញ ភ្នែករបស់អ្នកនឹង មានភាពភ្លឺច្បាស់។

អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ Dap-News.com

ចង់ដឹងព័ត៌មានទាន់ហេតុការណ៍ក្នុងប្រទេសកម្ពុជា សូមចុច Dap-News.com

Google Analytics Alternative