ហេតុផល៥ ដែលអ្នក​​​គួរតែ​​​រួមភេទ​​​ជារៀង​​​រាល់ថ្ងៃ

ការរួមភេទជាវិធី មួយយ៉ាងល្អ  ដែលអាចធ្វើឱ្យ អ្នកមានសុខភាពល្អ   មានភាពរីករាយ ធ្វើឱ្យអ្នក ទទួលទាន ដំណេក បានយ៉ាងស្កប់ស្កល់ កាត់បន្ថយភាពតានតឹង ក្នុងអារម្មណ៍និង ដុតបំផ្លាញសារធាតុ កាឡូរី ។ ខាង ក្រោមនេះ  មានហេតុផលជាច្រើន អ្នកគួរតែរួមភេទ ឱ្យបានញឹកញាប់។

រូបភាពគេហទំព័រ ដើមអម្ពិល

១-ធ្វើឱ្យសរសៃឈាម​​​បេះដូង​​​មាន​​​សុខភាពល្អ

ការ​​​សិក្សាថ្មី បាន​​​បង្ហាញ​​​ថា  បុរសដែល​​​បាន​​​រួមភេទ​​​ច្រើន​​​ជាង ២ដង ក្នុង​​​១សបា្តហ៍​​​អាច​​​ជួយ​​​​​​កាត់បន្ថយ​​​គ្រោះថ្នាក់​​​នៃជំងឺ​​​គាំង​​​បេះដូង ជាងបុរស​​​ដែលបាន រួមភេទតិច តែ១ដង ក្នុង រយៈពេល ១ខែ។

២-កាត់បន្ថយ​​​ភាព​​​តានតឹង

ភាពតានតឹ​​ង​​​ជាធម្មតា​​​កើតចេញ​​​ពី ការងារ និង បញ្ហា​​​គួ្រសារ។ ការរួមភេទ​​​មិនត្រឹមតែ​​​ជួយឱ្យអ្នក មានអារម្មណ៍ល្អប៉ុណ្ណោះទេ ប៉ុន្តែ វាថែមទាំងជួយកាត់បន្ថយភាពតានតឹងនៅក្នុងខ្លួនរបស់អ្នកបានយ៉ាងល្អ។

៣-កាត់បន្ថយការឈឺចាប់

ប្រសិនបើអ្នក កំពុងមានអាការៈឈឺក្បាល ដោយសារតែ ការគិតច្រើន ឬ បំពេញកិច្ចការអ្វីមួយ មិនបាន សម្រេច ចេះតែគិតពីបញ្ហាទាំងអស់នោះ។ អ្នកគួរតែ គិតពីការរួមភេទ ជំនួសវិញ ពីព្រោះថាពេលដែល អ្នកបញ្ចេញទឹកកាម  កំរិតនៃអ័រម៉ូនអូស៊ីតូនិច កើនឡើង ៥ដង ដែលវា មានតួនាទី កាត់បន្ថយភាព ឈឺចាប់ និង ធ្វើឱ្យមានអារម្មណ៍ស្រស់ថ្លា។

៤-ទទួលទានដំណេកស្កប់ស្កល់

ការទទួលទានដំណេកបានស្កប់ស្កល់  អាចទទួលបានតាមរយៈការរួមភេទ  ជាមួយនឹងដៃគូ សេ្នហាជា ទីស្រលាញ់របស់អ្នក ធ្វើឱ្យគេងលក់ស្រួល រីករាយ និងមានសុខភាពល្អ។

៥- មានរាងកាយរឹងមាំង

ការរួមភេទ  អាចជួយអ្នក   ដុតបំផ្លាញសារធាតុខ្លាញ់ក្នុងខ្លួន និងធ្វើឱ្យអ្នកមានរាងកាយរឹងមាំនិងមាន សម្រស់ស្រស់ស្អាត។ ការរួមភេទបានរយៈពេល ៣០នាទី អាចដុត រំលាយសារធាតុខ្លាញ់ បាន៨០ កាឡូរី។

អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ Dap-News.com

ចង់ដឹងព័ត៌មានទាន់ហេតុការណ៍ក្នុងប្រទេសកម្ពុជា សូមចុច Dap-News.com

Google Analytics Alternative