លោក នឹម ថូត ដឹកនាំ​​​ក្រុម​​​គ្រូពេទ្យ​​​ស្ម័គ្រចិត្ត​​​បារាំង ចុះពិនិត្យ​​​ព្យាបាល​​​ជំងឺដោយ​​​ឥត​​​គិតថ្លៃ ជូន​​​ប្រជា​​​ពលរដ្ឋ​​​នៅ​​​ស្រុក​​​ថ្មគោល

ក្រោមការផ្តួចផ្តើម របស់លោក នឹម ថូត រដ្ឋលេខាធិការក្រសួង សង្គមកិច្ចយុវនិតិសម្បទា និងជាប្រធាន ក្រុមការងារចុះជួយ ស្រុកថ្មគោល និងលោក គិម ទៀង ទីប្រឹក្សាលោក ឧបនាយករដ្ឋមន្រ្តី ស ខេង  និងជាអនុប្រធានក្រុមការងារ ចុះជួយឃុំជ្រោយស្តៅស្រុកថ្មគោល បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រ ចិត្តបារាំង ចុះពិនិត្យព្យាបាលជំងឺ ដោយឥតគិតថ្លៃជូន ប្រជាពលរដ្ឋ នៅនៅឃុំជ្រោយស្តៅ ស្រុកថ្មគោលមានចំនួនជាង ៥០០ នាក់ ក្នុងរយៈពេល២ថ្ងៃកន្លះ គឺចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៣ មានចំនួន៣ភូមិ ក្នុងឃុំជ្រោយស្តៅ ស្រុកថ្មគោល មានកិច្ចសហការដឹកនាំដោយ លោកស្រីសាត ធារី នាយិកា សមាគម បេសសកម្មមនុស្សធម៌កម្ពុជា (Mission Humanitaire) ក្នុងនោះមានជនជាតិបារាំង ១៧នាក់និងជនជាតិខ្មែរ ៨នាក់។

រូបភាពគេហទំព័រ ដើមអម្ពិល

លោក គិម ទៀង ទីប្រឹក្សា​​​លោកឧប​​​នាយក​​​រដ្ឋមន្រ្តី ស ខេង និង​​​ជាអនុប្រធាន​​​ក្រុមការងារ​​​ចុះជួយ ឃុំជ្រោយស្តៅ  បានថ្លែង​​​អំណរគុណ ចំពោះ លោក លោកស្រី ដែលជា វេជ្ជបណ្ឌិត គ្រូពេទ្យ និងឱសថការី  នៃក្រុមគ្រូពេទ្យ​​​សប្បុរសធម៌ ស័្មគ្រចិត្ត មានទាំង​​​ជនបរទេស ទាំងខ្មែរ ដែលបាន ឧបត្ថម្ភសម្ភារៈ ថ្នាំពេទ្យ និងថវិកា ព្រមទាំងបន្ត​​​ការគាំទ្រ​​​យ៉ាងពេញ​​​ទំហឹង ក្នុងការយក​​​ចិត្តទុកដាក់ ពិនិត្យ​​​សុខមាលភាព ទូទៅ ដោយ ឥតគិតថ្លៃ ជូនប្រពលរដ្ឋកម្ពុជា ប្រកបដោយមនុស្សធម៌ នៅភូមិជ្រោយស្តៅ ភូមិនិគមក្នុង និងភូមិនិគម ក្រៅក្នុង ឃុំជ្រោយស្តៅស្រុកថ្មគោលយើងនេះ ។

លោកបានបញ្ជាក់ថា ក្រុមគ្រូពេទ្យបារាំងនិងខ្មែរ បានពិនិត្យព្យបាលជំងឺជូនប្រជាពលរដ្ឋ បានចំនួនជាង៥០០ នាក់ មានប្រភេទជំងឺលើសឈាម ឈឺ ក្រពេះ ឈឺឆ្អឹង សន្លាក់ ដៃ ជើង រាគ រោគស្រ្តី គ្រុនផ្តាសាយ ឈឺក្បាល វិលមុខ ក្អក រលាក សួត រលាក ក្រពេះនិងវះកាត់ប្រភេទស្រាលផងដែរ។ ព្រមទាំងបានផ្តល់ថ្នាំជូនអ្នកជំងឺ ដោយឥត គិតថ្លៃ មានរយៈពេលពី២ ថ្ងៃកន្លះហើយអ្នកជំងឺ អាចនិងកើនឡើងច្រើនជាងនេះ ទៅតាមស្ថានភាព អ្នកជំងឺ ឈឺជាក់ស្តែងលើសការគ្រោងទុកផងដែរ ។

រូបភាពគេហទំព័រ ដើមអម្ពិល

លោកស្រី សាត ធារី នាយិកា សមាគម​​​បេសសកម្ម​​​មនុស្សធម៌​​​កម្ពុជា (Mission Humanitaire) បានមាន​​​ប្រសាសន៌​​​ថាសមាគម​​​របស់​​​លោកស្រី ដែលបាន​​​សហការជា មួយក្រុម​​​គ្រូពេទ្យ​​​ក្នុងនោះ​​​មាន ជនជាតិ​​​បារាំង​​​១៧នាក់ និងជនជាតិខ្មែរ៨នាក់ បានចុះ​​​មក​​​ព្យាបាល​​​ជូន​​​ប្រជាពលរដ្ឋ​​​ដោយឥត​​​គិតថ្លៃ។ លោក ស្រី​​​​​​និង​​​ក្រុម​​​​​​ការងារ​​​មានសេចក្តី​​​​​​រីករាយ​​​យ៉ាងខ្លាំង​​​ដែល បានចុះជួយ​​​កិច្ចការ​​​សង្គមកម្ពុជា​​​និងបាន​​​ចូលរួម ចំណែក កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋយើងដែរ។

ក្រុមការងារ លោកស្រីមិនត្រឹមតែមកជួយព្យាបាលជំងឺ ជូនប្រជាពលរដ្ឋប៉ុណ្ណោះទេ គឺមានទាំង មានការអប់រំ សុខភាព ទូទៅនិងបង្រៀន ប្រជាពលរដ្ឋឲ្យចេះរក្សា សុខភាពមាត់ធ្មេញទៀតផង។ លោកស្រីបាន បញ្ជាក់ផង ដែរថា ក្រុមការងារលោកស្រីបានចុះមក ខេត្តបាត់ដំបងជាលើកទី២ហើយ ដោយលើកមុន បានចុះជួយ​​​ព្យាល ជូនប្រជាពលរដ្ឋ​​​បានជិត៥០០នាក់នៅក្នុងស្រុកបាណន់។

រូបភាពគេហទំព័រ ដើមអម្ពិល

លោក នឹម ថូត បានមាន​​​ប្រសាសន៌​​​និងថ្លែង​​​អំណរគុណ​​​ផងដែរ​​​ដល់​​​លោកស្រី សាត ធារី និងក្រុម​​​ការងារ គ្រូពេទ្យ បារាំង​​​ទាំងអស់​​​ដែល បានមក​​​ជួយព្យាបាល​​​ជូន ប្រជាពលរដ្ឋ​​​នៅឃុំជ្​​​រោយស្តៅ ស្រុកថ្មគោល​​​ដោយឥត​​​គិតថ្លៃ។

លោកបាន​​​​​​​​​មាន​​​​​​ប្រសាសន៍​​​​​​​​​ទៀតថា នេះ​​​ជាការ​​​​​​​​​ចូលរួម វិភាគ​​​ទាន ក្នុងការ​​​ពង្រឹង​​​ពង្រីក​​​ទំនាក់ទំនង​​​មិត្តភាព មានលក្ខណៈជា ប្រវត្តិសាស្ត្រ រវាងប្រជាជន នៃប្រទេសទាំងពីរ កម្ពុជា-បារាំងដ៏យូរលង់ ។ នេះជាជោគជ័យមួយ របស់ក្រុមគ្រូពេទ្យឮស័្មគ្រចិត្តបារាំង និងរបស់សមាគមបេសកកម្មមនុស្សធម៌ នៅកម្ពុជាគឺជាជោគជ័យ របស់ យើងទាំងអស់គ្នាហើយនេះក៏ផ្តើម ចេញពីស្មារតី រួបរួមសាមគ្គីគ្នា របស់ថ្នាក់ដឹកនាំ និងក្រុមការងារថ្នាក់កណ្តាល អាជ្ញាធរដែនដី ដែល បានធ្វើឱ្យយើង តែងតែសម្រេចនូវ រាល់ភារកិច្ចទាំងអស់គ្នា។

អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ Dap-News.com

ចង់ដឹងព័ត៌មានទាន់ហេតុការណ៍ក្នុងប្រទេសកម្ពុជា សូមចុច Dap-News.com

Google Analytics Alternative