ប្តី-ប្រពន្ឋ ឈ្លោះគ្នា​​​ពីយប់ ព្រឹកឡើង ឃើញប្តី​​​ចងក សម្លាប់ខ្លួន

មន្រ្តីក្រសួងការងារ ម្នាក់ ត្រូវបានក្រុមគ្រួសារ ប្រទះឃើញចងក ធ្វើអត្តឃាត នៅក្នុងបន្ទប់ដេក នាវេលាម៉ោង ៥ភ្លឺ ថ្ងៃទី១៦ ខែមីនា ឆ្នាំ ២០១៣ ស្ថិតក្នុងភូមិគ្រឹះមួយកន្លែង លេខ ១២ តាមបណ្តោយផ្លូវ ៤២៦ សង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន ។

រូបភាពគេហទំព័រ ដើមអម្ពិល

សាច់ញាតិ​​​ជនរងគ្រោះ បាននិយាយ​​​ថា មូលហេតុ ឈានដល់ការ​​​ធ្វើអត្តឃាត បែបនេះ នៅយប់​​​កើតហេតុ ជនរងគ្រោះ បានឈ្លោះគ្នា ជាមួយប្រពន្ឋ ពីរឿងលុយកាក់ ទ្រព្យសម្បត្តិ លុះព្រឹក ឡើង ស្រាប់តែឃើញជនរង គ្រោះចងក នៅក្នុង​​​បន្ទប់ដេក មិនដឹងពី​​​ពេលណា​​​នោះទេ។

សមត្ថកិច្ច​​​នគរបាល​​​ប៉ុស្តិ៍ ទួលទំពូង២ បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ថៅ សុខរី អាយុ ៤៧ ឆ្នាំ ស្នាក់ផ្ទះកើតហេតុ ជាមន្រ្តីក្រសួងការងារ ។

ក្រោយសមត្ថកិច្ច ធ្វើកោសល្យវិច័្ឆយរូច សពត្រូវបាន ក្រុមគ្រួសារ យកទៅធ្វើ បុណ្យតាមប្រពៃណី នៅវត្តទួលទំពូង។

អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ Dap-News.com

ចង់ដឹងព័ត៌មានទាន់ហេតុការណ៍ក្នុងប្រទេសកម្ពុជា សូមចុច Dap-News.com

Google Analytics Alternative