នាយ ស៊ី ត្រូ ធ្លាក់ខ្លួន​​​ឈឺធ្ងន់ អំពាវនាវ​​​រកជំនួយ​​​ពី​​​សប្បុរសជន

លោក ហ៊ិន ស៊ុនហឿន ហៅនាយ ស៊ី ត្រូ ដែលជាតារាកំប្លែង ក្នុងក្រុមនាយ វីតាមីនសេ ពេល នេះកំពុងតែ​​​ដេកសម្រាក ព្យាបាលជំងឺ​​​ក្នុងបន្ទប់​​​សង្គ្រោះបន្ទាន់ នៅក្នុងមន្ទីពេទ្យ​​​កាល់ម៉ែត ជាលើកទី៣ ។ បើតាម អ្នកស្រី កេន សុខា ដែលត្រូវជាប្រពន្ធ​​​នាយ ស៊ី ត្រូ បានប្រាប់ឲ្យដឹងថា ពេលនេះប្តីអ្នកស្រី កំពុងតែស្ថិត នៅក្នុងបន្ទប់​​​ស​​​ង្គ្រោះបន្ទាន់ ដោយបានបញ្ជូនមកមន្ទីពេទ្យ រយៈពេលជាងមួយសប្តាហ៍មកហើយ បច្ចុប្បន្នលោក នៅមិនទាន់ដឹងខ្លួននៅឡើយ ។

រូបភាពគេហទំព័រ ដើមអម្ពិល

ភរិយារបស់នាយ ស៊ី ត្រូ បានបន្តឲ្យ​​​ដឹងពី​​​មន្ទីរពេទ្យ កាល់ម៉ែតទៀតថា ជំងឺស្វាមី​​​របស់អ្នកស្រី មានរយៈពេល​​​យូរឆ្នាំ​​​មកហើយ តែនាយស៊ី ត្រូ មិនដែលប្រាប់​​​គាត់បាន​​​ឲ្យដឹងឡើយ ។ ចំពោះស្ថានភាព​​​ជំងឺដ៏​​​ធ្ងន់ធ្ងរ​​​របស់​​​នាយ ស៊ី ត្រូ មានដូចជា​​​ជំងឺ ថ្លើម ក្រពះ និងជំងឺសួត ។ អ្នកស្រីបាន​​​រៀបរាប់​​​ទៀតថា ចំពោះ​​​ការមើល​​​ជំងឺស្វាមី របស់អ្នកស្រី​​​បានចំនាយ អស់រាប់​​​ពាន់ដុល្លារ រហូតដល់ឥឡូវនេះអ្នកស្រីបាន ខ្ចីលុយគេ នឹងថែមទាំងបញ្ចាំប្លង់ផ្ទះ ដើម្បីមើលជំងឺប្ដីទៀតផង ។

ដោយការខ្វះខាតថវិកាច្រើន អ្នកស្រី កេន សុខា បានអំពាវនាវដល់សិល្បករ សិល្បការិនី និងសប្បុរសជនទាំងក្នុង និងក្រៅប្រទេស សូមមេត្តាជួយផ្តល់ថវិកា បើទោះបីជាតិចក្តី ច្រើនក្តី ដើម្បីយកមកថវិកាទាំងអស់នោះ យកមកបង់ថ្លៃព្យាបាលជំងឺ របស់ប្តីអ្នកស្រីបន្ត និងដើម្បីជួយ សម្រាលបន្ទុកគ្រួសារផងដែរ។

ប្រសិនបងប្អូនសប្បុរសជន ណាមានបំណងចង់ចូល រួមឧបត្ថម្ភដល់នាយ ស៊ីត្រូ ដែលកំពុងមានជំងឺទម្ងន់នេះ អាចទំនាក់ទំនង មកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ឬអាចទំនាក់ទំនងផ្ទាល់ ទៅកាន់អ្នកស្រី កេន សុខា ភរិយា នាយស៊ីត្រូ តាមរយៈទូរស័ព្ទលេខ 012 89 22 77 ។

អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ ៖ Dap-News.com

ចង់ដឹងព័ត៌មានទាន់ហេតុការណ៍ក្នុងប្រទេសកម្ពុជា សូមចុច Dap-News.com

Google Analytics Alternative