H5N1​នៅ​កម្ពុជា៖ ករណី​ទី៧ កើត​មាន រីឯ​ករណីទី៥​ស្លាប់

លោកអ្នក​បានជ្រាប​ហើយ តាមរយៈ​គេហទំព័រ​សុខភាព​កម្ពុជា​នូវពត័មាន​ការរីក​រាលដាល​ជម្ងឺ​គ្រុនផ្ដា​សាយបក្សី​H5N1​ឃើញតែរៀង​រាល់ថ្ងៃ។ នៅថ្ងៃទី​១៣ ខែកុម្ភៈ​នេះ ក្រសួង​សុខាភិបាល​បាន​ទំលាយ​ឲ្យដឹង​ករណីថ្មី​ទី៧។

រូបភាពគេហទំព័សុខភាពកម្ពុជា

បើយោង​តាមមន្រ្តី​សុខាភិបាល​ដែលបាន​ថ្លែងថា​នៅក្នុង​សារពត័មាន​ក្នុងស្រុក​មួយបាឲ្យ​ដឹងថាកាលពី​ថ្ងៃចន្ទ វិទ្យាស្ថាន​ប៉ាស្ទ័រកម្ពុជា​បាន​អះអាង​ករណី​គ្រុនផ្ដា​សាយបក្សី​ទី៧ទៅលើ​ក្មេងស្រី​អាយុ៣ឆ្នាំ​ម្នាក់​មកពី​ខេត្តកំពត។

លោក​វេជ្ជបណ្ឌិត Denis Laurent នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា ដែល​កំពុង​ព្យាបាល​លើករណី​នេះ បាន​អះអាង​កាលពី​ម្សិលមិញ​ថា ក្មេងស្រី​នេះកំពុង​ស្ថិត​នៅក្នុង “ស្ថានភាព​ធ្ងន់ធ្ងរ” ។

លោក ឡេង គឹមនី មេឃុំ​អង្គភ្នំ​តូចដែល​ជាទីកន្លែង​ក្មេងស្រ្តី​នេះរស់នៅ​បានថ្លែងកាល​ពីម្សិលមិញ​ថា ក្មេងស្រ្តី​នេះបាន​ធ្លាក់ខ្លួន​ឈឺ​នៅថ្ងៃទី​៣ ខែកុម្ភៈ និង​ត្រូវបាន​បញ្ជូន​ទៅទទួលការ​ព្យាបាល​នៅមន្ទីពេទ្យ​គន្ធបុប្ភា​ក្នុង​រាជធានី​ភ្នំពេញ​នៅថ្ងៃទី​៦ បន្ទាប់​ពីការ​ព្យាបាល​ដោយ​គ្រូពេទ្យ​នៅមូលដ្ឋាន​មិនបាន​ធ្វើឲ្យ​ស្ថានភាព​របស់នាង​ប្រសើរ​ឡើង។

លោកបាន​ថ្លែងថាថ្លែង​បន្តថា ថ្មីៗ​ថានេះ​សត្វ​ប្រមាណ​១០០ក្បាល​បានងាប់​នៅក្នុងឃុំ​នេះ។

លោកអ្នក​បន្តថា មន្រ្តី​ក្រសួង​សុខាភិបាល​កំពុង​ធ្វើការ​បាញ់ថ្នាំ​សម្លាប់​វីរុស​ផ្ដាសាយ​បក្សី​នៅផ្ទះ​ក្មេងស្រី​នេះ និង​នៅក្នុង​ភូមិ​ដើម្បី​ព្យាយាម​សម្លាប់​វីរុសនេះ​ឲ្យអស់ និង​កំពុង​ធ្វើការ​អប់រំ​ប្រជាជន​នៅក្នុង​ភូមិព្រម​ទាំងមាន​ការចែក​ខិត្តប័ណ្ណ និង​ការ​ប្រកាស​តាម​មេក្រូ​ហាម​ប្រជាជន​កុំឲ្យ​ទទួលទាន​សត្វមាន់​ទាឈឺ។

តាម​របាយណ៍​របស់​ក្រសួង​សុខាភិបាល​បានឲ្យ​ដឹងថា រហូត​មកដល់​ពេលនេះ មនុស្ស​ចំនួន​៥នាក់​ក្នុង​ចំណោម​៧ករណី​នៃការ​ឆ្លងជម្ងឺ​គ្រុន​ផ្ដាសាយ​បក្សីH5N​ក្នុងឆ្នាំ​នេះ បាន​ស្លាប់។ បន្ទាប់​ពីក្មេងស្រី​អាយុ​៥ឆ្នាំ​នៅខេត្ត​តាកែវ​បានស្លាប់​បាត់បង់​ជីវិត កាលពី​ថ្ងៃព្រហស្បតិ៍​សប្ដាស៍​មុន ដោយ​សារជម្ងឺ​គ្រុន​ផ្ដាសាយ​បក្សី​ក្នុងឆ្នាំថ្មី​នេះ។

ដោយឡែក​នៅថ្ងៃនេះ​ឲ្យដឹងថា ដែល​ក្រសួង​សុខាភិបាល​បានធ្វើ​សេចក្ដី​ប្រកាសពត័មាន​ជាមួយ​អង្កការ​សុខភាព​ពិភពលោក​ថា៖

ករណីទី​៧ កើត​លើ កុមារី អាយុ​៣ឆ្នាំ ម្នាក់ ដែល​មានទី​លំនៅក្នុង​ភូមិ​កំភ្លាញ ឃុំ​អង្គភ្នំ​តូច ស្រុក​អង្គរជ័យ​ខេត្តកំពត ត្រូវបាន​បញ្ចាក់​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា នៅថ្ងៃ​ទី ១១ ខែ​កុម្ភៈ​ឆ្នាំ២០១៣ ថាមាន​ជម្ងឺ​ផ្ដាសាយ​បក្សីH5N1។ កុមារីនេះ​ចាប់ផ្ដើម​ឈឺ នៅថ្ងៃ​ទី៣ ខែ​កុម្ភៈ ដោយ​មានគ្រុន​ក្ដៅ និង​កន្ទួល​ក្រហម។ កុមារី​បាន​ទទួលការ​ព្យាបាល​ដំបូង នៅ​ពេទ្យ​ឯកជន ប៉ុន្តែ​គ្មាន​ប្រសិទ្ធភាព បន្ទាប់​មក​ត្រូវបាន​ដាក់​អោយ​សំរាក​នៅមន្ទីពេទ្យ​គន្ធបុប្ផា​រាជធានី​ភ្នំពេញ នៅថ្ងៃទី​៦ ខែកុម្ភៈ​ដោយមាន​គ្រុនក្ដៅ​ ឈឺ​ពោះ និង​សន្លឹម។ បច្ចុប្បន្ន​នេះអ្នកជម្ងឺ​កំពុង​ទទួលការ​ព្យាបាល​នៅមន្ទីពេទ្យ​គន្ធបុប្ផា ដោយ​ស្ថិតនៅ​ស្ថានភាព​ធ្ងន់ធ្ងរ​និងមាន​បញ្ហ​ពិបាក​ដកដង្ហើម​ខ្លាំង។ មាន​ភស្តុតាង​បង្ហាញ​ថា មាន​បសុបក្សី​ឈឺនិង​ងាប់ នៅក្នុង​ភូមិ និង​កុមារីនេះ​បាន​ប៉ះពាល់​ជាមួយ​សត្វ​បសុបក្សី មុនថ្ងៃ​ចាប់ផ្ដើម​ឈឺ។ កុមារីនេះ​ជាករណី​ទី២៨ នៅក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា ដែលបាន​ឆ្លង​ជម្ងឺ​ផ្ដាសាយ​បក្សី និង​មនុស្ស​ទី៧ ក្នុងឆ្នាំ​នេះ និង​ជាករណី​ទី២៥ ដែល​ស្លាប់​ដោយសារ​ជម្ងឺជម្ងឺ​នេះ។ ១៩ករណី​ក្នុង​ចំណោម​ករណី​ផ្ដាសាយ​បក្សី​ទាំង២៨ ដែល​កើតមាន​ឡើងនោះ​ព្រះរាជា​ណាចក្រ​កម្ពុជា កើតលើ​កុមារ​អាយុក្រោម​១៤ឆ្នាំ និង​១៩ករណី​ក្នុង​ចំណោម​ករណី​ផ្ដាសាយ​បក្សី​ទាំង២៨​ជានារី។

សម្រាប់​អត្ថបទ​បន្ថែម លោកអ្នក​អាចចុច​អាន “កុមារកម្ពុជា​៦នាក់​កើតជម្ងឺ​ផ្ដាសាយ​បក្សី​នៅដើម​ឆ្នាំ២០១៣”ដើម្បី​ជ្រាប​ពត័មាន។

អត្ថបទដោយ ៖ សុខភាពកម្ពុជា

ចេញផ្សាយ ៖ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៣

Google Analytics Alternative