រ៉ែខនិជ​(ត) ៖ ជាតិ​លីត្យូម

សារធាតុ​រ៉ែខនិជ​នីមួយៗ​សុទ្ធតែ​មានតួនាទី​រៀងៗ​ខ្លួន និងមាន​លក្ខណៈ​សម្បត្ដិ​ពិសេស​ដោយឡែកៗ​ពីគ្នា។ ចុះ​រ៉ែខនិជ លីត្យូម​ដែល​គេស្គាល់​ថា ជំនួយ​ខួរក្បាល​នេះ​តើមាន​លក្ខណៈ​ដូចម្ដេច​ខ្លះទៅ?

រូបភាពទស្សនាវដ្ដីសុខភាពយើង

តួនាទី​ជាតិ​លីត្យូម

សារធាតុ​លីត្យូម​ដែលបាន​ចាត់បញ្ចូល​ទៅក្នុង​ចំណាត់​ថ្នាក់​រ៉ែខនិជ ឬ​អាហារ​បំប៉ន​ត្រូវបាន​គេស្គាល់ថា​ជាជាតិរ៉ែខនិជ​ជំនួយ​ខួរក្បាល។ វាមាន​តួនាទី​ពិសេស​គឺត្រួតត្រា​ទឹកចិត្ដ។ ជាពិសេស​គេប្រើប្រាស់​វា​សម្រាប់​ព្យាបាល​ជម្ងឺ​ផ្លូវចិត្ដ​ពេញមួយ​ជីវិត។

របប​អាហា​រូបត្ថម្ភ​ប្រចាំថ្ងៃ​របស់​លីត្យូម

ខ្លួនប្រាណ​មនុស្ស​ត្រូវ​ការការ​ទទួលទាន​ចូលជា​ប្រចាំ​ថ្ងៃនូវ​សារធាតុ​លីត្យូម។ ប៉ុន្ដែ​មិនទាន់​រកឃើញ​ពីភាព​ចាំបាច់ ឬ​សារៈសំខាន់​របស់​វានៅឡើយ​នោះទេ។

កង្វះជាតិ​លីត្យូម​នាំឱ្យ​ប៉ះពាល់​ដល់​សុខភាព

រហូតមក​ដល់សព្វថ្ងៃ​នេះ ជាតិលីស្យូម​មិនត្រូវ​បាន​អះអាង​ថាមាន​អត្ថ​ប្រយោជន៍​ដល់​សុខភាព ឬ​ជាជាតិ​រ៉ែខនិជ​សំខាន់​នោះទេ។ ផ្ទុយ​ទៅវិញ វាត្រូវ​បានចាត់​បញ្ចូល​ទៅក្នុង​ចំណោម​លោហៈពុល។ ហេតុនេះ​កង្វះ​សារធាតុ​លីត្យូម​មិននាំ​ឱ្យមាន​ការ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព​នោះទេ។

ចំណី​អាហារ​ដែលមាន​ជាតិ​លីត្យូម

ជាតិលីត្យូម​មាន​នៅលើ​ចំណី​អាហារ​មួយចំនួន ជាពិសេស​មាន​នៅលើ​ចំណី​អាហារ ដូចជាបន្លែ​ស្រស់ សាច់ឆៅ​ជាដើម។

ជាតិ​លីត្យូម​ជាគ្រាប់ថ្នាំ​អាហារ​បំប៉ន

គ្រាប់ថ្នាំ​លីត្យូម​ត្រូវបាន​ផលិត​ឡើងដោយ​គ្រឹះស្ថាន​ផលិត​ឱសថ​សម្រាប់​ប្រើប្រាស់​តាម​វេជ្ជបញ្ជា​របស់​គ្រូពេទ្យ​ជាថ្នាំ​គ្រាប់ ឬជា​ថ្នាំអំពូល ដែលអាច​ប្រើម្ដង​នៅពេល​លេបព្រលប់​មុនចូលដេក។

សូម​ប្រុងប្រយ័ត្ន​ចំពោះការ​ប្រើប្រាស់​ជាតិ​លីត្យូម​ហួស​កម្រិត​ប្រើប្រាស់ គឺអាច​បង្ក​អន្ដរប្រតិកម្ម​ជាមួយ​ជាតិរ៉ែខនិជ​ដទៃទៀត និង​រហូតអាច​បង្ក​ជាវិបត្ដិ​ធ្ងន់ធ្ងរ។ សូម​បញ្ជាក់​ថា ជាតិ​លីត្យូម​មិន​អនុញ្ញាត​ឱ្យប្រើ​ដោយ​ខ្លួនឯង គ្មាន​វេជ្ជបញ្ជា​ជាដាច់​ខាត។
(សូម​បន្ដអាន​នៅលេខ​ក្រោយ)

អត្ថបទ​ដោយ ៖ វេជ្ជ. លី ចេងហ៊ុយ
មជ្ឈមណ្ឌលវេជ្ជសាស្ដ្រអ៊ិលស៊ីស៊ី(LCC)

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៦៩ ខែតុលា ឆ្នាំ២០១១

Google Analytics Alternative