- បរិមាណមនុស្សទទួលទាន ៖ ២នាក់

រូបភាពទស្សនាវដ្តីសុខភាពយើង
- រយៈពេលរៀបចំគ្រឿងផ្សំ ៖ ១៧នាទី
- រយៈពេលចម្អិន ៖ ៥នាទី
គ្រឿងផ្សំ
- កង្កែប ២ខាំ
- ស្លឹកម្រះព្រៅ មួយក្ដាប់ដៃ
- គល់ស្លឹកគ្រៃ ៣ដើម
- ម្ទេស(ដាក់តាមចំណង់ចំណូលចិត្ដ)
- គ្រឿងឆាក្ដៅ ម្មៀត ខ្ទឹមស ស្លឹកគ្រៃ រំដេង
- ប៊ីចេង ១ស្លាបព្រាកាហ្វេ
- ស្ករស ២ស្លាបព្រាកាហ្វេ
- អំបិល មួយចុងស្លាបព្រាកាហ្វេ
របៀបរៀបចំគ្រឿងផ្សំ
- កង្កែបត្រូវលាងទឹកឱ្យស្អាត រួចកាប់ជាកង់ៗ
- គល់ស្លឹកគ្រៃត្រូវហាន់ជាចំណិតតូចៗ
- ស្លឹកម្រះព្រៅត្រូវលាងទឹកឱ្យស្អាត ទុកដោយឡែក
- ម្ទេស ត្រូវហាន់ជាចំណិតៗ
- ម្មៀត ខ្ទឹមស ស្លឹកគ្រៃ បុកចូលគ្នាឱ្យម៉ដ្ឋល្អ

រូបភាពទស្សនាវដ្តីសុខភាពយើង
របៀបធ្វើ
សូមដាក់ខ្ទះលើចង្ក្រានឱ្យក្ដៅបន្ដិច ចាក់ប្រេងឆាចូល ទើបដាក់សាច់កង្កែបតាមពីក្រោយ បន្ដិចក្រោយមកចាំដាក់គ្រឿងផ្សំ និងម្ទេសចូល។ បន្ទាប់មកដាក់ស្លឹកម្រះព្រៅ រួចភ្លក់រសជាតិតាមចំណង់ចំណូលចិត្ដរបស់លោកអ្នក ហើយជាការស្រេច។
ចំណាំ ៖ អាហារនេះអាចទទួលទានបានជាមួយបាយស ឬអាចធ្វើជាគ្រឿងក្លែមក៏បាន។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៦៩ ខែតុលា ឆ្នាំ២០១១

