ឆាត្រប់​ជាមួយ​ផ្សិតខ្មៅ​លាយ​តៅហ៊ូ និង​ជីវ៉ាន់ស៊ុយ

  • បរិមាណ​មនុស្ស​ទទួលទាន ២នាក់

    រូបភាពទស្សនាវដ្តីសុខភាពយើង

  • រយៈពេល​ចម្អិន ១៥នាទី
  • រយៈពេល​រៀបចំ​គ្រឿងផ្សំ ៦នាទី

គ្រឿង​ផ្សំ

  • ត្រប់វែង ២ផ្លែ
  • ផ្សិត​ចំបើង ៥ក្រាម
  • ផ្សិត​ខ្មៅ ៥ក្រាម
  • ជីវ៉ាន់ស៊ុយ ១០ដើម
  • តៅហ៊ូ កន្លះដើម
  • ខ្ទឹមស ៤កំពឹស
  • ម្ទេស កន្លះផ្លែ
  • ទឹកស៊ីអ៊ីវ ២​ស្លាបព្រាបាយ
  • អំបិល តាម​ចំណូលចិត្ដ
  • ស្កេត្នោត ១​ស្លាបព្រាកាហ្វេ
  • ទឹកប្រេង​ខ្យងបួស

របៀប​រៀបចំ​គ្រឿងផ្សំ

  • ត្រប់វែង​លាងទឹក​ឱ្យស្អាត​យកទៅ​អាំងឱ្យ​ឆ្អិន ហើយ​ត្រូវយក​មកបក​សម្បក​ចេញកាត់​ជាកង់ៗ​ដាក់ចាន​ទុកដោយ​ឡែក
  • ផ្សិត​ចំបើង និងផ្សិត​ខ្មៅលាង​ទឹកឱ្យ​ស្អាត ត្រូវយក​ទៅចិញ្ច្រាំ​កុំឱ្យ​ម៉ដ្ឋពេក
  • ជីវ៉ាន់​ស៊ុយ​ចែកជាពីរ មួយត្រូវ​យកទៅ​ចិញ្ច្រាំ និង​មួយទៀត​ត្រូវទុក​រោយពីលើ
  • តៅហ៊ូយ​កមកកាត់​ហើយ​ត្រូវប្រឡាក់​ម្សៅ យកទៅ​បំពង​ឱ្យក្រហម និង​ទុកឱ្យ​ស្រក់ខ្លាញ់
  • ទឹកសុះ ៖ បំពង​ខ្ទឹមស ហើយដាក់​ប្រេងខ្យង​បួសចូល ដាក់ស្ករ​ត្នោត ដាក់​ជីវ៉ាន់ស៊ុយ និងដាក់អំ​បិល​ជាការ​ស្រេច។

រូបភាពទស្សនាវដ្តីសុខភាពយើង

របៀប​ធ្វើ

ដំបូង​យកខ្ទឹមស​បំពង​ជាមួយ​ខ្លាញ់ បន្ទាប់មក​ត្រូវដាក់​ផ្សិតចំបើង និងផ្សិត​ខ្មៅចូល បន្ទាប់ពី​ឆាចូលគ្នា​ហើយ​ត្រូវយក​ទៅ ស្រោច​ពីលើត្រប់​វែង។ បន្ទាប់មក​ទៀត​ត្រូវយក​តៅហ៊ូ​មករៀប​ពីលើ​មុខម្ហូប​នេះ ហើយយក​ទឹកសុះ​មកស្រោច​ពីលើ និងរោយ​ជីវ៉ាន់ស៊ុយ​ជាការស្រេច។
បញ្ជាក់ ៖ ម្ហូបនេះ​អាច​ទទួលទាន​បាន​ជាមួយ​បាយស ឬក៏​ជាមួយ​គ្រឿងក្លែម។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៦៨ ខែកញ្ញា ឆ្នាំ២០១១

Google Analytics Alternative