ជម្ងឺ​រឹង​សរសៃឈាម

លោកអ្នក​ប្រាកដជា​ជ្រាប​ហើយថា សរសៃឈាម​គឺជា​សរីរៈ​ផ្នែកខាងក្នុង​មួយដែល​មាន​តួនាទីដ៏សំខាន់​ណាស់​សម្រាប់​មនុស្ស។ ចុះប្រសិន​ជាសរសៃ​ឈាម​មានបញ្ហា ដូចជា​រឹង​សរសៃឈាម​វិញ តើនាំ​ឱ្យមានផល​ប៉ះពាល់​យ៉ាងណា​ទៅដល់​មនុស្ស? ការរឹង​សរសៃឈាម​នេះ​ឧស្សាហ៍កើតមាន​ឡើងទៅលើ​មនុស្សចាស់​ដែល​និយម​ទទួលទាន​ជាតិប្រៃ និង​ជាតិខ្លាញ់​ច្រើនពេក។ ការ​រឹងសរសៃ​ឈាមនេះ ប្រសិនជា​លោកអ្នក​មិន​​ប្រញាប់​ប្រញាល់​មកធ្វើការ​ព្យាបាល​ឱ្យទាន់ពេលវេលា​ទេ អាចបង្ក​ឱ្យមាន​ផល​​ប៉ះពាល់​ទៅដល់​អាយុជីវិត​បាន។

រូបភាពទស្សនាវដ្តីសុខភាពយើង

ទស្សនាវដ្ដី សុខភាពយើង បានធ្វើ​កិច្ចសម្ភាសន៍​ជាមួយ​លោក​វេជ្ជបណ្ឌិត លីវ ឈិញ អ្នក​ឯកទេស​ព្យាបាល​ជម្ងឺ​បេះដូង​ធ្វើការ​នៅ​មជ្ឈមណ្ឌល​បេះដូង​នៃមន្ទីរពេទ្យ​កាល់ម៉ែត នឹង​ធ្វើការ​បកស្រាយ​អំពី​ជម្ងឺ​រឹងសរសៃ​ឈាម ដើម្បីឱ្យ​លោកអ្នក​នាងកញ្ញា​បានជ្រាប​កាន់តែ​ច្បាស់​អំពីបញ្ហា​នេះ។

ជម្ងឺរឹង​សរសៃឈាម​គឺជា​អ្វី?

ជម្ងឺរឹងស​រសៃឈាម​គឺជា​កំណ​បន្ទះខ្លាញ់​នៅលើ​ស្រទាប់​នៃសរសៃ​ឈាម​ដែល​បណ្ដាលឱ្យ ៖

  • សរសៃ​ឈាម​ឡើងក្រាស់ ហើយនឹង​បាត់បង់​នូវភាព​យឺត​របស់វា
  • សរសៃ​ឈាម​ឡើងរឹង
  • បង្កនូវ​ភាពពិការ និង​ស្លាប់យ៉ាង​ច្រើនដល់​មនុស្ស​ដោយសារ​ការត្បៀត ឬ​ស្ទះសរសៃ​ឈាម។

មូលហេតុ​បង្កជម្ងឺ​រឹង​សរសៃ​ឈាម

គេសង្កេត​ឃើញថា​ជម្ងឺនេះ​ឧស្សាហ៍​កើតមាន​ឡើងលើ​ករណី​ដូចជា ៖

  • មនុស្ស​ចាស់ ឬ​អ្ន្នកជម្ងឺ
  • អ្នក​ធ្វើការ​តាម​ការិយាល័យ
  • អ្នកជម្ងឺ​ថប់អារម្មណ៍
  • អ្នក​ជក់បារី
  • អ្នកជម្ងឺ​ទឹកនោម​ផ្អែម
  • អ្នកជម្ងឺ​លើសសម្ពាធ​ឈាម
  • អ្នកជម្ងឺ​លើសជាតិ​ខ្លាញ់។

រូបភាពទស្សនាវដ្តីសុខភាពយើង

ផល​ប៉ះពាល់នៃ​ជម្ងឺ​រឹងសរសៃ​ឈាម

ការ​ជ្រាបចូល​ជាតិខ្លាញ់​ទៅក្នុង​ស្រទាប់​នៃសរសៃ​ឈាម​បង្កឱ្យ​មានការ​រួមត្បៀត​សរសៃឈា​ម​បន្ដិចម្ដងៗ ដែលការ​រួមត្បៀត​នេះផ្ដល់​ផល​ប៉ះពាល់​ដល់​មនុស្ស​ពីក្បាល​រហូត​ទៅដល់​ចុងជើង។ ការស្ទះ​សរសៃឈាម​ទៅដល់​ក្បាល និង​ក បណ្ដាលឱ្យ​មនុស្ស ពិការ​មួយ​ចំហៀង​ខ្លួន និង​ស្លាប់បាន។ ការស្ទះ​សរសៃឈាម​បេះដូង​បង្កឱ្យ​អ្នកជម្ងឺ​ចុកទ្រូង​យ៉ាងខ្លាំង ដែល​ផ្ដល់នូវ​អត្រាស្លាប់​ខ្ពស់ និង​ធ្វើឱ្យ​សាច់​បេះដូង​ស្លោកបង្ក​ឱ្យមាន​ជម្ងឺ​ខ្សោយ​បេះដូង។ ផល​ប៉ះពាល់​ទៅលើសរសៃ​ឈាមធំៗ ដូចជា​សរសៃ​ឈាម​បណ្ដាល​ឱ្យមានការ​ស្ទះសរសៃ​ឈាម​ដែលបង្ក​ឱ្យមាន​ជម្ងឺ​លើសសម្ពាធ​ឈាម​ធ្ងន់ធ្ងរ។

ការ​រៀបរាប់​ពីគ្រោះថ្នាក់​ខាងលើ​នេះបញ្ជាក់​ថា ជម្ងឺ​សរសៃ​រឹងឈាម​នេះគឺជា​មូលហេតុ​ចម្បង​នៃការ​រឹង​សរសៃ​ឈាម។ ទាំងនេះ​គឺជា​មូលហេតុ​មួយដែល​បង្ក​សេចក្ដី​ស្លាប់ដល់​មនុស្ស។

វិធី​ការពារ​ជម្ងឺ​រឹងសរសៃ​ឈាម

លោកអ្នក​ត្រូវ​ស្រាវជ្រាវ​នូវកត្ដា​ផ្សេងៗ​ដែលបង្ក​គ្រោះថ្នាក់ និង​ត្រូវលុប​បំបាត់​ឱ្យបាន​នូវកត្ដា​ទាំងនេះ​ទៅតាម​វិធានការ ដែលអាច​ធ្វើទៅបាន​មាន​ដូចជា ៖

  • បញ្ឈប់ការ​ជក់បារី
  • ត្រូវ​កាត់បន្ថយ​ការញ៉ាំ​ផ្លែឈើ បន្លែ និង​សារធាតុ​ដែលមាន​ជាតិខ្លាញ់ ជាពិសេស​សាច់ជ្រូក​ជាដើម
  • ត្រូវធ្វើ​លំហាត់​ប្រាណ​ជាប្រចាំ ដោយ​គិតពីការ​ដើរយ៉ាង​ហោចណាស់​ធ្វើឱ្យ​បាន៣ដង​ក្នុងមួយ​សប្ដាហ៍ ដោយធ្វើ​ម្ដងត្រូវ​មាន​រយៈពេល​យ៉ាងតិច​បំផុត​៣០នាទី​ឡើងទៅ
  • ត្រូវ​តាមដាន​នូវ​សម្ពាធ​ឈាម និងការ​ព្យាបាល​ឱ្យបាន​ទៀងទាត់ ដូចជា​ជម្ងឺ​លើសឈាម ទឹកនោម​ផ្អែម ជាកត្ដា​ចម្បង
  • ត្រូវតែ​ទទួលទាន​ស្រាក្រហម​១ទៅ២កែវ​ក្នុងមួយ​ថ្ងៃ។

រូបភាពទស្សនាវដ្តីសុខភាពយើង

វិធី​ព្យាបាល​ជម្ងឺរឹង​សរសៃឈាម

លោកអ្នក​គួរតែ​ធ្វើ​លំហាត់​ប្រាណ​ឱ្យបាន​ទៀងទាត់ ព្រោះ​ការធ្វើលំ​ហាត់​ប្រាណ​គឺជាកត្ដា​មួយដ៏​សំខាន់​ដែលជួយ​កាត់បន្ថយ នូវ​ជម្ងឺផ្សេងៗបា​ន ហើយ​លោកអ្នក​គួរតែ​ចៀសវាង​នូវ​ទម្លាប់ទទួលទាន​អាហារ​ដែលមាន​ជាតិប្រៃ និង​ជាតិខ្លាញ់​ច្រើនពេក ព្រោះ​វាបង្កឱ្យលោ​កអ្នក​អាចកើត​ជម្ងឺ​នេះបាន។

ដំបូន្មាន​របស់​អ្នកប្រឹក្សា

ក្នុង​ករណីដែល​លោកអ្នក​មានបញ្ហា​ជម្ងឺផ្សេងៗ សូម​ប្រញាប់​ប្រញាល់​ទៅពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ​ដែលមាន​ឯកទេស​ច្បាស់លាស់​ផ្នែក​បេះដូង និង​សរសៃឈាម​ឱ្យបាន​ត្រឹមត្រូវ និង​សមស្រប​ទៅតាម​ការ​ពិនិត្យ​វិភាគឈាម អេកូ​សរសៃ​ឈាម វាស់​ចង្វាក់​បេះដូង និង​អេកូ​បេះដូង។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៦៨ ខែកញ្ញា ឆ្នាំ២០១១

Google Analytics Alternative