ម៉ាស​បិទមុខ

សម្រស់​ជារឿង​មួយដែល​ត្រូវយក​ចិត្ដទុក​ដាក់​ជាចាំបាច់ ជាពិសេស​សម្រាប់​សុភាពនារី។ ដូចនេះ​សុភាពនារី​ទាំងឡាយ មិនគួរ​ធ្វេស​ប្រហែស​ចំពោះ​ការ​ថែរក្សា​សម្រស់​នោះទេ។ មានស្ដ្រីមួ​យចំនួន​ចំណាយ​ពេលវេលា និង​ប្រាក់​ជាច្រើន​ក្នុងការ​ខំប្រឹង​ស្វះស្វែង​រកការ​ព្យាបាល និង​ដំណោះស្រាយ​ច្រើនយ៉ាង ធ្វើឱ្យ​ស្បែកមុខ​មាន​សភាព​ទន់រលោង ហើយ​ភ្លឺ។ ប៉ុន្ដែការ​ចំណាយ ទាំងអស់​នោះ​ទទួលលទ្ធផល​ត្រឡប់​មកវិញ ខ្លះបាន​សម្រេច ខ្លះទៀត​មិនបាន​សម្រេច។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ទស្សនាវដ្ដី សុខភាពយើង បានជួប​សម្ភាស​ជាមួយ​អ្នកនាង សន សុម៉ាលីនដា ម្ចាស់ហាង​កែសម្ផស្ស មីគីសាឡន ធ្វើការ​ពន្យល់​អំពី​ម៉ាសបិទមុខ ដើម្បី​ឱ្យស្ដ្រី​គ្រប់រូប​យល់ដឹង​ឱ្យកាន់​តែច្បាស់​បន្ថែមទៀត។

សារៈ​ប្រយោជន៍​ម៉ាសបិទមុខ

ម៉ាស​បិទមុខ​មានសារៈ​ប្រយោជន៍ មិន​ចំពោះ​អ្នកដែល​ចូលចិត្ដ​តុបតែង​មុខរាល់ថ្ងៃនោះទេ ស្ដ្រី​ដែលមាន​មុខធម្មតា​ក៏អាច​បិទម៉ាស​បានដែរ។ ស្ដ្រី​ដែលមាន​ស្បែកមុខ​ស្ងួត​គួរតែបិទម៉ាស​២ដង​ក្នុង១​សប្ដាហ៍ ចំពោះស្ដ្រី​ដែល​ប៉ះពាល់​នឹងការ​តុបតែង​មុខច្រើន ត្រូវ​ប្រើឡេ​ទ្រនាប់​ការពារ​មុននឹង​បិទម៉ាស​២ដង​ក្នុង១​សប្ដាហ៍ ធ្វើឱ្យ​ស្បែកមុខ​អ្នកនាង​កញ្ញា​សម៉ដ្ឋ​រលោង អាច​ជួយបន្ដឹង​ស្បែកមុខ​ផងដែរ។

ការ​ជ្រើសរើស​ម៉ាស​បិទមុខ

ម៉ាស​បិទមុខ​មានច្រើន​ប្រភេទ តែស្ដ្រី​គ្រប់រូប​គួរតែ​ជ្រើសរើស​យក​ផលិតផល​នៅតាម​ហាង​ដែលមាន​ម៉ាក​ត្រឹមត្រូវ។ តើមាន​ប្រសិទ្ធភាព​ទៅលើ​ផ្ទៃមុខ​ប្រភេទណា​ខ្លះ?

វិធី​ប្រើម៉ាស​បិទមុខ

មុន​ដំបូង​នៅពេល​ដែលស្ដ្រី​បិទម៉ាស គួរតែ​លាង​សម្អាត​មុខ​ជាមួយ​ទឹកក្ដៅ​ឧណ្ហៗ​ជាមុនសិន ទុក​រយៈពេល​១៥នាទី​ទៅ២០នាទី រួច​លោកស្រី​អ្នកនាង​កញ្ញា​លុបមុខ​ជាមួយ​ទឹកធម្មតាទុក​រយៈពេល​៣ម៉ោង​មុននឹង​ចាប់ផ្ដើម​ធ្វើការ​តុបតែង​មុខ។ តែ​ប្រសិនបើ លោកស្រី​អ្នកនាង​កញ្ញា​បកម៉ាស​បិទមុខ​ភ្លាម​រួចធ្វើការ​តុបតែង​មុខ អាច​បណ្ដាល​ឱ្យមាន​ប្រតិកម្ម​លើផ្ទៃមុខ។

ផល​ប៉ះពាល់​ក្នុងការ​ជ្រើសរើស​ម៉ាស​បិទមុខ​មិនបាន​ត្រឹមត្រូវ

ផល​ប៉ះពាល់​នៅពេល​ដែល​ជ្រើសរើស​ផលិតផល​មិនបាន​ត្រឹមត្រូវ ដូចជា​រោលស្បែក​មុខ ស្បែកមុខ​ក្រហម ធ្វើឱ្យ​ផ្ទៃមុខ​រមាស់ជាដើម។

ដំបូន្មាន​អ្នកជំនាញ

ត្រូវរក​ទិញ​ម៉ាស​បិទមុខ​នៅកន្លែង​ណាដែល​ត្រឹមត្រូវ នៅតាម​ហាង ឬ​ផ្សារទំនើប​ជាដើម មុននឹង​យកមក​ប្រើត្រូវ​សួរអ្នកលក់​ឱ្យបាន​ត្រឹមត្រូវ​ពី​បៀប​ប្រើផលិតផល​ទាំងនោះ។ ព្រោះរបៀប​ប្រើម៉ាស​បិទមុខ​គឺមិនដូចគ្នា​ទាំងអស់​នោះទេ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៦៨ ខែកញ្ញា ឆ្នាំ២០១១

Google Analytics Alternative