វិធី​តុបតែង​មុខតាម​បែប​ស្ដ្រីអឺរ៉ុប

កាល​ពីលេខ​មុនៗ សុភាពនារី​គ្រប់រូប​បានជ្រាប​រួចមក​ហើយ​អំពី​វិធី​តុបតែង​មុខតាម​ស្ដ្រីកូរ៉េ ចិន ថៃ និង​ជប៉ុន​រួចមក​ហើយ។ សម្រាប់​លេខនេះ ទស្សនាវដ្ដី សុខភាពយើង បានលើក​យកវិធី​តុបតែង​មុខតាម​បែប​ស្ដ្រីអឺរ៉ុប​មកជម្រាប​ជូន ប្រិយមិត្ដ​អ្នកអាន​វិញម្ដង។ ប្រសិនបើ​សុភាពនារី​គ្រប់ៗរូប​ចេះនូវវិធី​តុបតែង​មុខដោយ​ខ្លួនឯង​នោះគឺ​ជាការ​ប្រសើរ​ណាស់ ព្រោះ​ចំណេញ​ទាំងពេល​វេលា និង​ថវិកា​បាន​មួយចំនួន​ទៀតផង។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ទស្សនាវដ្ដី សុខភាពយើង បានធ្វើ​កិច្ចសម្ភាសន៍​ជាមួយ​លោកស្រី សាពណ៌ នាយិកា​សាលា​បង្រៀន​កែសម្ផស្ស និង​រៀបចំ​គេហដ្ឋាន​បានមក​ធ្វើការ​បកស្រាយ​អំពី​វិធីតុបតែង​មុខតាម​បែបប​ស្ដ្រីអឺរ៉ុប​ជូនដល់​សុភាពនារី​គ្រប់រូប ឱ្យបាន​ជ្រាប​កាន់តែ​ច្បាស់​បន្ថែមទៀត។

របៀប​នៃការ​ផាត់មុខ​បែប​ស្ដ្រីអឺរ៉ុប

ការ​ផាត់មុខ​បែបស្ដ្រី​អឺរ៉ុប​គឺជាការ​ផាត់ផ្ទៃមុខ​ឱ្យដូច​ទៅនឹង​ស្ដ្រីអឺរ៉ុប។ ប៉ុន្ដែ​ការផាត់​នោះវា​មិនដូច​ទាំងស្រុង​នោះទេ ដោយ សម្អាង​ថាស្ដ្រី​អាស៊ី និង​ស្ដ្រីអឺរ៉ុប​មានការ​ខុសប្លែកគ្នា​ទាំងទម្រង់​មុខ ភ្នែក ច្រមុះ និង​បបូរមាត់។ ស្ដ្រី​អឺរ៉ុប​ភាគច្រើន​និយម​ចូលចិត្ដ​ពណ៌ ស្រាលៗ មាន​ដូចជា​ពណ៌សាច់ ពណ៌ស ពណ៌​ពងមាន់ និង​ពណ៌សូកូឡា​ជាដើម។

ខាងក្រោម​នេះជាវិធី​នៃការ​តុបតែង​មុខរបស់​ស្ដ្រីអឺរ៉ុប ៖

  • ជាដំបូង​ត្រូវផាត់​ទៅលើ​ត្របកភ្នែក ដោយស្ដ្រី​អឺរ៉ុប​ភាគច្រើន​គេនិយម​ចូលចិត្ដ​ពណ៌ស្រាលៗ ដូចជា​ពណ៌សាច់ ពណ៌​ពងមាន់ និង​ពណ៌សូកូឡា​ជាដើម។
  • ចំពោះថ្ពា​ល់ គេនិយម​ប្រើពណ៌​ផ្កាឈូក​ស្រាល និង​ពណ៌ដី នៅពេល​ផាត់ទៅឃើញ​នូវឆ្អឹង​ថ្ពាល់​ទាំងសងខាង។
  • ចំណែក​ឯក្រែម​លាប​បបូរមាត់​វិញ ភាគច្រើន​អ្នក​ទាំងនោះ​ចូលចិត្ដ​ជ្រើសរើស​យក​ប្រភេទ​ពណ៌ស្រស់ៗ​មកប្រើ ព្រោះ​បបូរមាត់​របស់​ពួកគេ​ស្ដើង។

ដំបូន្មាន​អ្នក​ប្រឹក្សា

ស្ដ្រី​គ្រប់រូប​គួរតែ​ស្វែងយល់​នូវរ​បៀប ឬ​វិធីនៃ​ការតុបតែង​មុខឱ្យ​បានច្រើន ព្រោះ​វាចំណេញ​ទាំងថវិកា និង​ពេលវេលា​បាន ថែមទៀត​ផង។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៦៨ ខែកញ្ញា ឆ្នាំ២០១១

Google Analytics Alternative