ចាញ់​មុនប្រយុទ្ធ

ខ្ញុំបាទ​រៀបការ​បាន៦ឆ្នាំ​មកហើយ។ កាលពី​មុនខ្ញុំ​មាន​សេចក្ដីសុខ​ផ្លូវភេទ និង​បានផ្ដល់​សេចក្ដីសុខ​ដល់​ភរិយា​ខ្ញុំបាន​ប្រសើរ។ ប៉ុន្មាន​ខែនេះ ខ្ញុំ​ព្រួយចិត្ដ​ណាស់ ព្រោះ​ពេលខ្ញុំ​រួមភេទ​ជាមួយ​ភរិយាខ្ញុំ ស្រាប់តែ​លិង្គខ្ញុំ​ទន់ភ្លាម។ តើខ្ញុំ​មាន​បញ្ហា“លិង្គ​ងាប់” ឬ​យ៉ាង ណា? សូមលោក​វេជ្ជបណ្ឌិត​យើង ជួយ​ខ្ញុំបាទ​ផង។
លោក ម.ស.ធ អាយុ៣៣ឆ្នាំ ខេត្ដកំពង់ចាម

វេជ្ជបណ្ឌិត​យើង ៖ ការ​ទន់លិង្គ​ដែលកំពុង​ឡើងរឹង​នៅក្នុង​ទ្វារមាស​បែបនេះ ពិតជា​រឿង​មិនប្រក្រតី​ទេ បើលោក​មិនទាន់​បាន បាញ់ចេញ​ទឹកកាម​នៅឡើយ​នោះ។ ព្រោះថា​បើបាញ់​ចេញទឹកកាម​រួចហើយ បន្ទាប់មក​លិង្គលែងរឹង​ហើយទន់ គឺជា​រឿងធម្មតា​ទេ។ មុននឹង​ឆ្លើយខ្ញុំ​សូមជម្រាប​ថា ការ​ឡើងរឹង​នៃលិង្គ​គឺជា​បាតុភូត​មិនស្ថិត​ស្ថេរ ដែល​កើតឡើង​តែមួយ​រយៈពេល ហើយ​នឹងទន់​ជ្រាយវិញភ្លាម ក្រោយ​ពេលចេញ​ទឹកកាម។ ព្រោះការ​ឡើងរឹង​នៃលិង្គ​មិនមែន​ជារ៉េផ្លិច​មួយដែល​ធានាបាន​ការ​មានស្ថេរភាព​នៃការ​រួមភេទពី ដើម​ដល់ចប់​នោះទេ។ មានន័យ​ថា ធម្មជាតិ​ផ្ដល់ការ​ស្រើបស្រាល​ល្មមៗ តែត្រូវ​បូករួម​នឹងកត្ដា​ផ្សេងទៀត។ សូម​បញ្ជាក់​ថា គ្រាន់តែ​ការដាស់សម្រើប​មិនបាន​ល្អ និងការ​អស់កម្លាំង​កំហែង​ម្ដងម្កាល ក៏អាច​ថមថយ​ចំណង់​ផ្លូវភេទ និង​លែងឱ្យ​លិង្គឡើងរឹង​បានល្អ​បាន។ ទោះបី​លោកមាន​អាយុ​ប៉ុន្មាន​មិនសំខាន់​ទេ តែការ​ទន់​ពេលរួមភេទ​នេះជាបញ្ហា​កំប៉ិក​កំប៉ុក​តែប៉ុណ្ណោះ។ ជារួមការ​ទន់លិង្គ​ដែល​កំពុង​ឡើងរឹង​នេះ មិនមែន​ជាសញ្ញា ឬ​បញ្ហា“លិង្គងាប់”​នោះទេ។ ដូច្នេះ ដើម្បី​កែតម្រូវ​សូម​លោកត្រួត​ពិនិត្យ​ឡើងវិញ​អំពីជីវ​ភាពផ្លូវភេទ​ប្ដី ប្រពន្ធ​រប​ស់​លោក ទាំង​ទំនាក់ទំនង ទាំង​បរិយាកាស ដែលដាក់​ទម្ងន់​ទៅលើការ​ស្រើបស្រាល។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៦ ខែមីនា ឆ្នាំ២០០៨

Google Analytics Alternative