ភ័ព្វ​សំណាង​របស់​មនុស្ស​ប្រុស

ធម្មជាតិ​បាន​តាក់តែង​មកឱ្យ​បុរស​មាន​ភារៈ​ច្រើន​ដែល​ស្ដ្រី​មិនអាច​ធ្វើបាន​មាន​មនុស្សមួយចំនួន​និយាយ​ថាកើតមក​ជាបុរស​មានភ័ព្វ​សំណាង​ជាងស្ដ្រី មិនសូវ​ជាគិត​ច្រើន និង​អាចធ្វើ​អ្វីៗតាម​ចំណង់​ចំណូលចិត្ដ​របស់​ខ្លួនឯង។ ហើយ​បុរស​ភាគច្រើន​ក៏បាន​គិត​ខ្លួនឯង​ដែរថា កើតមក​ជាបុរស​ក៏មាន​ភ័ព្វ​សំណាង​ម្យ៉ាង។ បុរស​កើតមក​ភ្ជាប់នូវ​ភ័ព្វសំណាង​មួយចំនួន​ដែលស្ដ្រី​គ្រប់រូប​គ្មាន វាសនា​មាន​ដូចទៅ​នឹងបុរស ដោយមិន​ចាំបាច់​ត្រូវ​ចំណាយ​ពេលនឹង​ស្វែងរក។

រូបភាពទស្សនាវដ្តីសុខភាពយើង

ដើម្បី​ចូលរួម​ចំណែក​ភ័ព្វសំណាង​របស់​មនុស្ស​ប្រុស ទស្សនាវដ្ដី សុខភាព​យើង សូមលើក​យក​ចំណុច​មួយចំនួន​របស់​បុរស មាន​ភ័ព្វ​សំណាង​ទទួលបាន​ដោយ​មិនបាច់​ប្រកួត​ប្រជែង។

1 . បុរស​មិន​ចាំបាច់​ទទួលការ​ពពោះ ៖ ការ​ពពោះ​គឺជាការ​លំបាក​ណាស់​សម្រាប់​ស្ដ្រី​គ្រប់រូប ដូចជា​ពាក្យ​ចាស់​គាត់បាន​ពោលថា “ការ​ពពោះ​ឆ្លងទន្លេ”។ បុរស​មាន​សំណាង​បំផុត​ដែល​មិនមាន​ការ​ឈឺចាប់​ក្នុងការ​ពពោះ។

2 . ការ​មិនមាន​រដូវ ៖ បុរស​មិន​ចាំបាច់​ខ្វល់ខ្វាយ​ការមាន​រដូវ​ដូចជា​មនុស្ស​ស្រី មិន​ហត់នឿយ​នៅក្នុង​ការ​ថែរក្សា​សម្អាត​ខ្លួន​ជារៀង​រាល់ខែ។

3 . បុរស​មាន​សិទ្ធិមាន​ប្រពន្ធ​លួចលាក់ ៖ ចំណុច​នេះបុរស​អាចមាន​មនុស្ស​ដែលខ្លួន​ស្រឡាញ់​បាន​ច្រើន នៅក្នុង​ពេល​ដែលបុរស​មាន​ប្រពន្ធ​រួចទៅ​ហើយ។ ស្ដ្រី​បើធ្វើ​ដូច្នេះ គិតថា​ជានារីដែល​ក្បត់​ចិត្ដស្វាមី​(មាន​សាហាយ) សម្រាប់​សង្គមខ្មែរ​សព្វថ្ងៃ​ដែល​ពិបាក​នឹងអាច​ទទួលយក​បាន។

4 . មាន​សំណាង​ដើរនៅ​ពេលយប់ ៖ ស្ដ្រី​គ្រប់រូប​គាត់​គិតថា​ធ្វើដូច​បុរស​បានដែរ តែការ​គិតនេះ​គឺជាការ​គិតខុស​សម្រាប់​មិត្ដនារី​គ្រប់រូប។ បុរសអាច​ដើរលេង​យប់ដោយ​មិនបារម្ភ​ខ្លាចមាន​គេធ្វើ​បាប មានគេ​មើលងាយ​ដល់ខ្លួន នៅគ្រប់​ទីកន្លែង​ដោយ​មិនមាន​ការភ័យ​ខ្លាច។

5 . មាន​សំណាង​អាចដើរ​ដោះអាវ ៖ បុរស​អាចដើរ​ដោះអាវ​ដោយ​មិនចាំបាច់​ខ្វល់ខ្វាយ​ពីការ​ចំណាប់​អារម្មណ៍​របស់​អ្នកដទៃ សម្រាប់​មនុស្សស្រី​បើធ្វើ​បែបនេះ​មានការ​ចាប់អារម្មណ៍​ច្រើន។

6 . មាន​សំណាង​ជ្រើសរើស​ប្រពន្ធ​រៀបការ ៖ បុរស​មានសិទ្ធិ​ជ្រើសរើស​នារី​ដែលមាន​លក្ខណៈ​គ្រប់គ្រាន់ ដែល​គិតថា​នាងគឺជា​ប្រពន្ធ និង​ជាមេផ្ទះ​ដ៏ល្អ ដែល​តម្រូវ​យកមក​ធ្វើជា​ភរិយារបស់​ប្រុស​គ្រប់រូប។

7 . បុរស​មាន​សិទ្ធិ​អាច​សម្រេច​កិច្ចការ​អ្វីៗបាន​ច្រើន​ជាងស្ដ្រី ៖ បើជា​គូស្វាមី​ភរិយា អាចមាន​សិទ្ធិស​ម្រេចបាន​ទាំងអស់​គ្នា តែអ្វី​ដែល​ចាំបាច់​បំផុត​នៅក្នុង​ការ​សម្រេច​ចិត្ដ បុរស​គឺជា​អ្នកសម្រេច​រាល់កិច្ចការ​ចាំបាច់​ធំៗ។

8 . មាន​សំណាង​ពាក់គ្រឿង​លម្អ​ខ្លួន ៖ គ្រឿង​អលង្កការ​ជាការ​លម្អ​សម្រាប់​បុរស​ដូចនឹង​ស្ដ្រីដែល​បុរស​គ្រប់រូប​ចាំបាច់​ពាក់ សម្រាប់​ភាព​ទាក់ទាញ​ចំពោះ​ស្ដ្រី។

9 . ការ​ថែរក្សា​ខ្លួន និងការ​ស្លៀកពាក់ ៖ នៅក្នុង​ការ​ថែរក្សា​ខ្លួនប្រាណ បុរស​មិនសូវ​ជាចំណាយ​ពេលវេលា និង​ចំណាយ​ថវិកាច្រើន​ទៅលើការ​តុបតែង​ខ្លួនប៉ុន្មាន​ទេ។ ការ​ស្លៀកពាក់​របស់បុរស​មានភាព​ងាយស្រួល​នៅពេល​ដែលចេញ​ទៅណា​ម្ដងៗ។

10 . ទឹកភ្នែក​របស់​បុរស ៖ បុរស​មានចិត្ដ​រឹងមាំ​ជាងស្ដ្រី នៅពេល​ដែលបុរស​ស្រក់ទឹកភ្នែក​មិនមែន​គ្មាន​បញ្ហា មាន​ន័យថា មាន​ឥទ្ធិពល​ច្រើន​ចំពោះ​សុភាព​នារី ធ្វើឱ្យ​នារី​ហ៊ាន​លះបង់​អ្វីៗ​គ្រប់យ៉ាង។

11 . បុរស​គ្មាន​បញ្ហា ៖ នៅទី​សាធារណៈ​ទោះបីជា​បុរស​កាន់ដៃ កៀកក ឬ​អោបស្មា​ស្ដ្រី គិតថា​ជាការ​បើក​ចំហ​ផ្ទាល់ពី​អារម្មណ៍ បើស្ដ្រី​ធ្វើបែបនេះ​មិនសម​នឹងភ្នែក​របស់​អ្នកដទៃ។

12 . បុរស​គ្មាន​កំហុស ៖ ការ​និយាយ​ស្ដីម៉ាត់​ណាម៉ាត់​នឹង មិន​ចូលចិត្ដ​និយាយ​ខ្សឹបខ្សៀវ​ពីមាត់​មួយ​ទៅមាត់​មួយ ដូចជា​ករណី​មានការ​ឈ្លោះ​ប្រកែកគ្នា​ជាមួយ​មនុស្ស​ស្រី បុរស​សុខចិត្ដ​ដើរចេញ​ដោយ​មិនត​តាំង គាត់យល់​ថាជាសុភាព​បុរស។

13 . សម្រស់​បុរស ៖ បុរស​មាន​អំណួត​លើខ្លួន ចំណែក​ឯស្ដ្រី​លង់នឹងភាព​គួរឱ្យ​ទាក់ទាញ​នៃសម្រស់​បុរស​ផងដែរ។

14 . ភ័ព្វ​សំណាង​ទីសាធារណៈ ៖ បុរស​មាន​សំណាង​បន្ទោរបង់​ដោយ​មិនបាច់​មាន​បន្ទប់ទឹក តែ​ស្ដ្រី​មិនអាច​អត់មាន​បន្ទប់ទឹក​បាន។
ចំណុច​ដូចដែល​បាន​ជម្រាប​ជូន​ខាងលើ​នេះ គ្រាន់តែ​ជាចំណុច​ខ្លះៗ​ប៉ុណ្ណោះ នៅមាន​មួយចំនួន​តូចៗ​ទៀត ដែល​ជាភ័ព្វ​សំណាង​របស់​មនុស្ស​ប្រុស។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៦៧ ខែសីហា ឆ្នាំ២០១១

Google Analytics Alternative