ខ្ញុំគេង​ស្រមុក

មនុស្ស​ភាគច្រើន​មានការ​យល់​ច្រឡំថា ការ​គេង​ស្រមុក​គឺជា​ផ្នែកមួយ​ដែល​ជំរុញ​ឱ្យមនុស្ស​គេងបាន​យ៉ាង​ស្កប់ស្កល់ ប៉ុន្ដែ​នេះជា​ការ​យល់ខុស​ទាំងស្រុង។ ព្រោះ​ការគេង​ស្រមុក​នេះកើត​មានឡើង​ដោយសារ​ការ​ដុះសាច់​ក្នុង​បំពង់ក រលាក ឬ​ស្លេស្ម។ វាធ្វើ​ឱ្យ​លោកអ្នក​គេង​ស្រមុក​ទទួលទាន​ដំណេក​មិនបាន​គ្រប់គ្រាន់ និង​បង្កការ​រំខាន​ដល់​អ្នកដទៃ​ទៀតផង​(ដោយសារ​សម្លេង ស្រមុក)។ 

រូបភាពទស្សនាវដ្ដីសុខភាពយើង

ទស្សនាវដ្ដី សុភាព​យើង បានជួប​ជាមួយ​លោក​សាស្ដ្រាចារ្យ​មហា​បរិញ្ញា កាំង ស៊ វេជ្ជ​បណ្ឌិត​ប្រតិបត្ដិ​មន្ទីរពេទ្យ​មិត្ដភាព​ខ្មែរ សូវៀត នឹង​ធ្វើការ​បកស្រាយ​អំពីការ​គេង​ស្រមុក ដើម្បីឱ្យ​លោកអ្នក​នាងកញ្ញា​បាន​ជ្រាប និងយល់​កាន់តែ​ច្បាស់​អំពី​បញ្ហានេះ។

ការ​គេងស្រមុក​ជាអ្វី?

ការ​គេង​ស្រមុក បើ​និយាយ​តាម​ភាសា​បច្ចេកទេស​គេហៅថា​ជាជម្ងឺ​ស្ទះផ្ល្លូវ​ដង្ហើម ដែលស្ដែង​ជាសញ្ញា​ស្រមុក និង​សញ្ញា​ដាស់ ច្រងេង​ច្រងាង​ដោយ​ស្ទះផ្ល្លូវ​ដង្ហើម ហើយ​មាន​ភាពសឺៗ​នៅពេល​ថ្ងៃ​(ដូចជា​ងងុយ​ខ្ល្លាំង)។ ដូចនេះ​អាច​និយាយ​បានថា ជម្ងឺ​វិបត្ដិផ្ល្លូវ​ដង្ហើម ឬជម្ងឺ​វិបត្ដិ​ដំណេកនេះ​គឺជា​ការអត់​ដកដង្ហើម​លើសពី​១០វិនាទី ពេល​សម្រាន្ដ។

មូលហេតុ​ដែល​បណ្ដាល​ឱ្យ​កើតមាន​បញ្ហ្ហា​គេងស្រមុក

ដោយសារ​មានការ​ត្បៀត​ផ្លូវដង្ហើម ជាពិសេស​ផ្លូវដង្ហើម​ដែល​ខ្វះអុកស៊ីសែន ហើយ​ជួនកាល​អាចដាស់​ឱ្យភ្ញាក់​ពីដំណេក​ភ្លាមៗ។ វិបត្ដិនេះ​ចែកជា​ជាបី​ប្រភេទ​គឺ ៖

1 . ការស្ទះ​ផ្ល្លូវដង្ហើម​លើសពី​១០វិនាទី ហើយវា​ចែកចេញ​ជា២ទៀត

  • ទម្រង់​ថ្គាម​មិនធម្មតា ឬ​រួមតូច
  • ដោយសារ​មានការ​ដុះសាច់​ក្នុង​បំពង់ក រលាក ស្លេស្ម និងជម្ងឺ​ផ្សេងៗ​ទៀត។

2 . ការអត់​ដកដង្ហើម​អាចបង្ក​មានផល​ប៉ះពាល់​ទៅដល់​ខួរក្បាល។ ហើយ​បញ្ហានេះ​អាច​បណ្ដាល​ឱ្យកើត​មាននូវ​ជម្ងឺ​ផ្សេងៗ ដូចជា​ជម្ងឺ​សរសៃ​ប្រសាទ ជម្ងឺ​ផ្លូវចិត្ដ ជម្ងឺ​ដុំសាច់​ក្នុងខួរក្បាល ជម្ងឺ​របេង​ស្រោមខួរ ឬ​ជម្ងឺផ្សេងៗ​ទៀត។

3 . ការ​ដកដង្ហើម​មិន​គ្រប់គ្រាន់​អាច​បង្កើត​បានជា​ជម្ងឺ​រលាក​ផ្លូវដង្ហើម​រ៉ាំរ៉ៃ ជម្ងឺហើម​សួត ហើយ​កត្ដា​ទាំងនេះ​កើតមាន​ដោយសារ​លោកអ្នក​ជក់បារី ឬធាត់​ពេក ជាហេតុ​ធ្វើឱ្យ​មេរោគផ្សិត​ដែលមាន​នៅក្នុង​បំពង់ក​ដុះជាសាច់ ឬអ្វី​ផ្សេងៗទៀត និង​ធ្វើឱ្យ​អុកស៊ីសែន​ចូល​មិនបាន​គ្រប់គ្រាន់។

ផល​ប៉ះពាល់​នៃការ​គេងស្រមុក

ផល​ប៉ះពាល់​ពិតជា​អាច​កើតមាន​ទៅគ្រប់​សរីរាង្គ​ដោយសារ​ភាពខ្វះ​អុកស៊ីសែន និងឆាប់​ទទួល​ជម្ងឺ​ផ្សេងៗ។ ដូច្នេះ​ការ​គេង​ស្រមុក​អាច​បណ្ដាល​ឱ្យ​លោកអ្នក​កើតមាន​ជម្ងឺ​លើសឈាម ជម្ងឺ​មហារីក និងជម្ងឺ​ដទៃទៀត។

វិធី​ការពារ​កុំឱ្យ​កើតមាន​ការ​គេង​ស្រមុក

លោកអ្នក​ត្រូវ​ព្យាបាល ឬកែ​ភាពមិន​ប្រក្រតី ដូចជា​ធ្មេញ​មានភាព​កកិតគ្នា ជម្ងឺ​ក្នុង​មាត់ ជម្ងឺ​ផ្លូវដង្ហើម​ជាដើម។ លោកអ្នក​មិនត្រូវ​បង្កឱ្យ​កើតមាន​នូវជម្ងឺ​ផ្សេងៗ​ដែលនាំ​ឱ្យខ្វះ​អុកស៊ីសែន ដូចជា​ការ​ជក់បារី ធូលីដី ឬ​ស្រូបយក​សារធាតុ​ដែល​បណ្ដាល ឱ្យកើត​ជាការ​រលាក​ផ្លូវដង្ហើម​នេះ។ លោកអ្នក​គួរតែ​ការពារ​ជាមុនសិន​នូវ​រាល់ជម្ងឺ​ផ្លូវដង្ហើម ដូចជា​ហឺត ហើមសួត ផ្ដាសាយ និង​លើសឈាម ប៉ុន្ដែ​លោកអ្នក​គួរតែ​ប្រញាប់​ប្រញាល់​ទៅចាក់ថ្នាំ​បង្ការ​ជាមុនសិន ដើម្បី​កុំឱ្យកើត​មានបញ្ហា​ដែល​កើតមាន​ឡើងដល់​លោកអ្នក។ ចំពោះ​លោកអ្នក​ដែលកើត​មាននូវ​ការ​គេង​ស្រមុក​នេះអាច​ប្រើ​ម៉ាស៊ីន ឬ​ប្រដាប់​ដកដង្ហើម ដើម្បី​បំបាត់​នូវការ​ស្រមុក​នេះ ព្រោះវា​ជួយឱ្យ​លោកអ្នក​គេងបាន​ស្កប់​ដូច​មនុស្ស​ធម្មតា និងអាច​ចៀសផុត​ពីផល​លំបាក​ផ្សេងៗ។

ដំបូន្មាន​របស់​អ្នក​ប្រឹក្សា

លោកអ្នក​ដែលកើត​មានបញ្ហា​ការ​គេងស្រមុក​នេះ គួរតែ​ប្រញាប់​ប្រញាល់​ទៅពិភាក្សាជាមួយ​គ្រូពេទ្យ​ជំនាញ​ឱ្យបាន​ឆាប់រហ័ស ដើម្បី​ចៀសវាង​កុំឱ្យ​កើតមាន​បញ្ហា​នានា​ដូចបាន​រៀបរាប់​ខាងលើ​នេះ។ ហើយ​លោកអ្នក​មិនត្រូវ​ប្រើប្រាស់​នូវ​សារធាតុ ឬ​ឱសថ ផ្សេងៗ​ដោយ​ចិត្ដឯង​នោះទេ ប្រសិនបើ​ធ្វើបែបនេះ​វាកាន់តែ​ធ្វើឱ្យ​សភាព​នៃជម្ងឺ​កាន់តែ​ធ្ងន់ធ្ងរ​ជាងនេះ​ទៀត។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៦៧ ខែសីហា ឆ្នាំ២០១១

Google Analytics Alternative