គំនិត​​​យល់ខុស​​​អំពី​ផ្លូវភេទ​​​២៥យ៉ាង(ត)

គំនិតយល់ខុសអំពីផ្លូវភេទចំនួន១០ចំណុច​កន្លងមកហើយ ដែលត្រូវបានលើកយក​មកលាតត្រដាង​ជូនលោកអ្នកបានជ្រាប។ នៅលេខបន្ដបន្ទាប់ទៅនេះ លោកអ្នកនឹងបានជ្រាបអំពី​ចំណុច​​​១៥យ៉ាង​​​ផ្សេងទៀត ដែលសុទ្ធតែជាព័ត៌មានសំខាន់ៗ​សម្រាប់ លោកអ្នកយល់ដឹង។

រូបភាពទស្សនាវដ្តីសុខភាពយើង

១១. អស់រដូវ ស្មើនឹងការធ្លាក់ចុះ​នៃសេចក្ដីត្រេកត្រអាល​ផ្លូវភេទ

មិនពិតទេ។ អាការៈរំខានមួយចំនួន​ដែលបណ្ដាលមកពីការអស់រដូវ ដូចជាការស្ងួតទ្វារមាស​បណ្ដាលឱ្យមានថមថយ​នៃ ចំណង់តណ្ហា​នៅចំពោះស្ដ្រី​វ័យប្រមាណជាអាយុខ្ទង់៥០ឆ្នាំ។ ប៉ុន្ដែវាអាចជាស្ថានមួយ​ដែលកែតម្រូវឬព្យាបាល ដោយសារការប្រើប្រាស់​ថ្នាំអ័រម៉ូនដាក់ក្នុងទ្វារមាស​(ជាឧទាហរណ៍ថ្នាំសុលទ្វារមាស)។ ហេតុនេះស្ដ្រីអស់រដូវ​ជាច្រើនអាចទទួលបានរសជាតិ​ផ្លូវភេទសុខស្រួល​អស្ចារ្យនៅពេលខ្លួនអស់រដូវ ព្រោះថាខ្លួនមិនកង្វល់ចិត្ដ​នឹងការប្រឈមនឹងការ​មានផ្ទៃពោះ​ដែលមិនចង់បានទៀតនោះទេ។

១២. ការបាញ់ចេញទឹកកាម គឺជាសេចក្ដីសុខស្រួល​ដល់កំពូលរបស់បុរស

មិនពិតទេ។ ពីព្រោះថាការបាញ់ចេញទឹកកាម​មិនមែនសុទ្ធតែជាតឹកតាងបញ្ជាក់ថា​បុរសទទួលបានសេចក្ដីសុខស្រួល​ដល់ កំពូលនោះទេ។ អ្នកខ្លះអាចបាញ់ចេញទឹកកាម​បន្ទាប់ពីមានការដាស់​រំញោចផ្លូវភេទ ដោយមិនបានទទួលបាន​សេចក្ដីសុខស្រួល​ដល់ កំពូល។ អ្នកផ្សេងទៀត​អាចទទួលបាន​សេចក្ដីសុខស្រួលដល់កំពូល និងគ្មានការបញ្ចេញទឹកកាម​(គេអាចហៅបានថា “ជាសេចក្ដីសុខ ស្រួលស្ងួត” ឬ“ការបាញ់ចេញខ្យល់”។ សូមកត់ចំណាំថា ករណីនេះកម្រកើតមានណាស់។ ដំណើរការទាំងពីរ​រវាងសេចក្ដីសុខស្រួល ដល់កំពូល និងការបាញ់ចេញទឹកកាម​មានលក្ខណៈដោយឡែកពីគ្នា។ សេចក្ដីសុខស្រួលដល់កំពូល​គឺជាកាមារម្មណ៍ត្រេកត្រអាល​មួយ ប៉ព្រិចភ្នែក និងជួយបន្ធូរការតានតឹង ឬសម្ពាធនៅក្នុង​រាងកាយទាំងមូល។ ចំណែកឯការបាញ់ចេញទឹកកាម​គឺជាការច្រានចេញ ​នៃទឹកកាមតាមរយៈលិង្គ។

រូបភាពទស្សនាវដ្តីសុខភាពយើង

១៣. បុរសមិនរវីរវល់​នឹងការបបោសអង្អែល

គឺជាការយល់ច្រឡំមួយ។ តាមពិត បុរសអាចទទួលបាន​សេចក្ដីសុខស្រួលដល់កំពូល​តែរយៈពេលប៉ុន្មានវិនាទីតែប៉ុណ្ណោះ ​និងពួកគាត់មិនត្រូវការ​ការចាប់ផ្ដើមមុន ដូចករណីស្ដ្រីនោះទេ(ផ្ទុយពីស្ដ្រី)។ នោះមិនមែនមានន័យថា​បុរសមិនពេញចិត្ដ​ឬឱ្យតម្លៃ នោះទេ ប៉ុន្ដែផ្ទុយទៅវិញ។ បុរសក៏ត្រូវការការបបោសអង្អែល​ឬការផ្ដើម និងចង់បានសេចក្ដីត្រេកត្រអាល​ដូចជាស្ដ្រីដែរ។ បែបនេះ ផ្ដល់ឧកាសឱ្យលិង្គ​របស់បុរសឡើងរឹងបានល្អ ប្រយោជន៍រួមភេទស៊កបញ្ចូល​ទៅក្នុងទ្វារមាសបាន។ ហេតុនេះ ស្ដ្រីមិនត្រូវរារែកក្នុងការ​បង្កើនការថើប និងបបោសអង្អែលនៅលើសព៌ាង្គកាយ​នោះទេមុនពេលប្រតិបត្ដិការណ៍។ ក្រោយពីបបោសអង្អែល​ថើបរាងកាយ​​​របស់​​​បុរស​​​ហើយ ស្ដ្រីត្រូវបន្ដទៅលិង្គ​របស់គាត់ជាចុងក្រោយ។ ពេលនោះហើយដែលបុរសអាចឈានទៅដល់​សេចក្ដីសុខស្រួល ដល់កំពូល​ដល់កម្រិតខ្ពស់បំផុតមួយ។

១៤. ស្ដ្រីមិនបាញ់ចេញ​ទឹកកាមនោះទេ

ក៏ជាការយល់ខុសមួយដែរ។ ដូចគ្នាទាំងស្រុងជាមួយនឹងបុរស ស្ដ្រីអាចបញ្ចេញទឹកឬវត្ថុរាវ(តាមបង្ហូរនោម) នៅពេល ឈានដល់​សេចក្ដីសុខស្រួលដល់កំពូល។ ជារួមស្ដ្រីក៏អាចបាញ់ចេញទឹកកាម​ដូចបុរសដែរ។ ផ្ទុយទៅវិញ ការបាញ់ចេញទឹក​មិនកើតមាន ​ជាស្វ័យប្រវត្ដិនោះទេ។ វាអាចកើតមានតែក្នុងករណី​សេចក្ដីសុខស្រួលដល់កំពូល កើតមានឡើងចំពេលមានការ​ភ្ញោចដល់ចំណុចហ្សេ (G). បរិមាណនៃការកើតមានឡើង​គឺអាស្រ័យទៅលើការអនុវត្ដ មួយដងក្នុងចំណោម២ដង ឬ១ដងក្នុងចំណោម១០ដង​ជាដើម។ ស្ដ្រីភាគច្រើនមានសមត្ថភាព​ក្នុងការបាញ់ចេញទឹកកាម ប៉ុន្ដែមិនមែនជាកាតព្វកិច្ច​របស់ពួកគាត់នោះទេ ហើយក៏មិនមែន​ជាកម្មវត្ថុនៃ រាល់​ការរួមភេទនោះទេ។ ស្ដ្រីមិនត្រូវការការបាញ់ចេញទឹក​ដើម្បីទទួលបានសេចក្ដីត្រេកត្រអាល​សុខស្រួលផ្លូវភេទនោះទេ។ ហើយបើ ទោះបីជា​ពួកគាត់បាញ់ចេញទឹក​ក៏មិនមែនមានន័យថា​មានកម្រិតស្មើនឹងទំហំ​នៃសេចក្ដី​ត្រេកត្រអាលសុខស្រួល​នោះទេ។

រូបភាពទស្សនាវដ្តីសុខភាពយើង

១៥. ស្ដ្រីទាំងអស់ចូលចិត្ដ​ការលិទ្ធទ្វារមាស

គឺជាការយល់ខុស។ ទោះបីជាតាមការអង្កេត​របស់អ៊ិនស៊ែមនៅឆ្នាំ២០០៧​បានលើកឡើងថា ស្ដ្រី៨៥%បានសារភាពថា​ ខ្លួនធ្លាប់មានបទពិសោធន៍​នៃការលិទ្ធឬស្ទាបទ្វារមាស និងពួកគាត់តែ៤២%តែប៉ុណ្ណោះ​ដែលអាចទទួលបានសេចក្ដី​សុខស្រួលដល់កំពូល ។ ទោះបីជាសេចក្ដីត្រេកត្រអាល​កើតមានឡើងដោយសារការថើប​លិទ្ធនេះក្ដី ក៏ស្ដ្រីភាគច្រើននៅតែចង់រក្សា​ភាពលាក់លៀម​ឬរុញរា ចំពោះរឿង​នេះផងដែរ។ តើស្ដ្រីនិយាយសម្ដី​ខាងក្រោមទាំងនេះឬ? ខ្ញុំមិនស្រួលខ្លួនទេ​ពេលមានគេលិទ្ធទ្វារមាស មិនត្រូវឱ្យខ្លួនជ្រុល ជ្រួសនោះទេ ខ្ញុំចង់ឱ្យបុរសដៃគូរបស់ខ្ញុំ​ទទួលបានសេចក្ដីសុខស្រួល បើមិនដូច្នេះមិនបាច់ក៏បានដែរ ខ្ញុំបារម្ភខ្លាចតែគាត់ដឹងថា​ ធ្វើអ៊‌ីចឹងមិនស្រួល និងមានក្លិនស្អុយនោះទេ។ល។ ហេតុនេះអស់លោកបុរសទាំងឡាយ​មុននឹងចូលខ្លួនឱនលិទ្ធត្រូវធានាថា​ស្ដ្រីជាដៃគូ គាត់ចូលចិត្ដឬអត់។

១៦. បុរសមានកម្លាំងភេទថមថយ​នៅអាយុលើសពី៤០ឆ្នាំ

មិនពិតទេ។ ព្រោះមិនមែនមានន័យថា​បុរសអាចមានការឡើងរឹង​នៃលិង្គបានខ្លីជាងក្មេង​នៅពេលគាត់មានវ័យចាស់។ ទៅ តាមពេលវេលា បុរសអាចមានការឡើងរឹងនៃលិង្គ ដោយមិនព្រមចេញទឹកកាម​បានយូរជាងកាលពីនៅក្មេង ហេតុនេះបុរសចំណាស់​ អាចផ្គាប់ចិត្ដស្ដ្រីជាដៃគូបានប្រសើរ ជួនអាចធ្វើឱ្យស្ដ្រី​ទទួលបាន​សេចក្ដីសុខស្រួលផ្លូវភេទ​ច្រើនដងទៀតផង។ ហើយក៏មិនត្រូវភ្លេចផង ដែរថា បុរសអាចបង្កើនគុណភាព​នៃការឡើងរឹងរបស់លិង្គ តាមរយៈការពន្យារអូសបន្លាយ​ការផ្ដើមរួមភេទ ឬការបបោសអង្អែល​ ឬដោយភ្ញោចតំបន់ស្រើបស្រាល​លើលិង្គមួយចំនួន។

១៧. បុរសមានតំបន់​សម្រើបតែមួយ

គឺជាការយល់ខុស។ ទោះបីជាលិង្គរបស់បុរស​ជាតំបន់ស្រើបស្រាល​ខ្លាំងបំផុតក្ដី ប៉ុន្ដែមិនមែន​មានតែវាមួយគត់នោះទេ។ បុរសអាចមានចំណុចផ្សេងទៀត(ខាងក្រៅ)​ក៏ស្រើបស្រាលខ្លាំងណាស់ដែរ គឺតំបន់នៅពាក់កណ្ដាល​ចន្លោះពីផ្នែកក្រោមនៃប្រដាប់ភេទ និងទ្វារលាមក ដែលអ្នកជំនាញខ្លះបានដាក់ឈ្មោះថា​ជាចំណុចហាស់;(H=Homme).  ការភ្ញោចចំណុចនេះ អាចដាស់កាមារម្មណ៍​ រហូតអាចបន្ដ​ជាសេចក្ដីសុខស្រួល​ដល់កំពូលយ៉ាងខ្លាំង។ រឿងមួយទៀត ដែលមិនអាចបំភ្លេចបាន​​​គឺ​បុរសមានកញ្ចុំ​ឬចុងប្រព័ន្ធប្រសាទ កាមារម្មណ៍​នៅលើស្បែក និងនៅបបូរមាត់មិនអន់ជាងស្ដ្រី​ជាដៃគូប៉ុន្មាននោះទេ។ គាត់ក៏អាចបញ្ចេញកាយវិការ ឬប្រតិកម្ម ត្រេកត្រអាល​ជាច្រើន តាមរយៈការ​បបោសអង្អែល ការថើប ឬការលិទ្ធជាដើម។

១៨. ការឡើងរឹងនៃលិង្គ​កើតមាន​ជាស្វ័យប្រវត្ដិ

មិនពិតនោះទេ។ នេះជាគំនិតមួយដែលយល់ខុស ហើយដែលបុរសភាគច្រើនមិនខ្វាយខ្វល់។ ការដែលលើកឡើងថា​ ការឡើងរឹងនៃលិង្គ​គឺជារឿងស្វ័យប្រវត្ដិ​គឺជាការមិនពិតនោះទេ។ បុរសមិនអាចរួមភេទ​តាមការបញ្ជានោះទេ។ ការឡើងរឹងនៃលិង្គ​របស់បុរសគឺមានស្ថានការផុយស្រួយ និងងាយបាត់បង់ទៅវិញ។ ការបង្កឡើងនៃការឡើងរឹងនៃលិង្គ​គឺជាបាតុភូតដ៏មហាស្មុគស្មាញ និងប៊ីនប្រសព្វ។ រឿងរ៉ាវជាច្រើន ដូចជាភាពអាម៉ាស់មុខ ទុក្ខព្រួយ ការលំបាកនៅក្នុងវិជ្ជាជីវៈ ស្ដ្រេស្ស វិបត្ដិផ្ទាល់ខ្លួន ​និងការតានតឹងអារម្មណ៍ សុទ្ធតែអាចធ្វើឱ្យមានវិបត្ដិ​នៃការឡើងរឹងនៃលិង្គទាំងអស់។ ការឡើងរឹងនៃលិង្គ​មិនត្រូវទទួលរងជាដាច់ខាត​នូវប្រតិកម្មរំខាន ឬការរិះគន់ ជាពិសេសពេលដែល​បញ្ហាកំពុងតែកើតមាន ជាហេតុនាំឱ្យធ្វើការដាក់ទោស​ខ្លាំងក្លាទៅលើបុរសជាដៃគូ។

អត្ថបទដោយ ៖ វេជ្ជ. លី ចេងហ៊ុយ

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦៥ ខែមិថុនា ឆ្នាំ២០១១

Google Analytics Alternative