ទំហំប្រដាប់ភេទ​ និងសេចក្ដី​សុខផ្លូវភេទ​

មិត្ដភក្ដិស្រី​របស់ខ្ញុំ​ម្នាក់បាន​ប្រាប់ខ្ញុំ​ថា នាង​ចូលចិត្ដ​បុរស​ដែលមាន​ប្រដាប់ភេទ​ធំ និង​រាងកាយ​មាន​សាច់ដុំ​មាំមួន។ ខ្ញុំមាន​សង្សារម្នាក់​ជានារី​ផ្សេង តែ​មិនធ្លាប់​បាន​រួមភេទ​ជាមួយគ្នា​ទេ នាងនៅ​បរិសុទ្ធ​ដោយ​យើង​គ្រាន់តែ​ធ្លាប់ថើប និង​ថ្នាក់ថ្នម​គ្នាតែ​ប៉ុណ្ណោះ។ ខ្ញុំសូម​សួរថា ប្រដាប់ភេទ​ធំអាច​ផ្ដល់​សេចក្ដី​សុខផ្លូវភេទ​បានច្រើន​ជាង​ប្រដាប់ភេទតូច​ដល់ស្ដ្រី​ឬទេ?
លោក អ.ដ.រ អាយុ២៣ឆ្នាំ ភ្នំពេញ

វេជ្ជបណ្ឌិត​យើងៈ មិនពិត​ទេ ប្អូន​ប្រុស! ប្រដាប់ភេទធំ​មិនមែន​សុទ្ធតែ​ផ្ដល់​សេចក្ដីសុខ​ផ្លូវភេទ​ដល់ស្ដ្រី​ដូចដែល​ប្អូនគិត​នោះទេ។ តាម ពិត វាជា​គំនិត​រវើរវាយ​របស់​មនុស្សទេ មនុស្សប្រុស​គិតចង់​បាន​ប្រដាប់ភេទ​ធំ រីឯ​មនុស្សស្រី​ក៏គិត​អំពី​ទំហំសុដន់​របស់​ពួកគាត់​ដែរ។

ករណី​ប្អូនប្រុស​ប្រើពាក្យ​ថាប្រដាប់ភេទ​ធំនេះ ប្រហែលជា​សំដៅ​ទៅទំហំធំ​(ទទឹង) និង​បណ្ដោយ​វែង។ កាលណា​ប្រដាប់ភេទ​ធំជ្រុល វាអាច​បង្កការ​ឈឺចាប់​នៅពេល​ស៊កប្រដាប់ភេទ​ចូល​ទៅក្នុង​ទ្វារមាស ពេល​ប្រដាប់ភេទ​ធ្វើ​ចលនា​ដកចេញ​រុញចូល ដោយ បង្កការ​កកិតខ្លាំង​ជាមួយ​ជញ្ជាំង​ទ្វារមាស ឬ​ពេលរុញ​ទៅជ្រៅ ប្រដាប់ភេទ​អាចបុក​ទៅលើ​មាត់ស្បូន​ខ្លាំង។ ប្រការ​ទាំងនេះ​បង្កជា​ការ ឈឺចាប់​នៅពេល​រួមភេទ។ ហើយ​ចំពោះ​ស្ដ្រីបរិសុទ្ធ​នៅសន្ទះ​ព្រហ្មចារី រិតតែ​បន្ថែម​ទម្ងន់​ទៅលើការ​ឈឺចាប់​មួយកម្រិត​ទៀត ពេលចាប់​រួមភេទ​ដំបូងៗ។

សរុបមក​ប្រដាប់ភេទ​ទំហំធំ ឬ​ទ្រវែងវែង មិនជា​សំខាន់ទេ។ ផ្ទុយ​ទៅវិញ ការ​ស្រុះស្រួល​គ្នា និង​ចំណង់​កាមតណ្ហា​របស់ដៃគូ ស្នេហា​ទាំងពីរ​ទេ ដែលអាច​ផ្ដល់​សេចក្ដី​សុខផ្លូវភេទ​បាន​ប្រសើរ​ជាង។ សូម​ប្អូនប្រុស​កុំគិត​អាក់អន់ចិត្ដ​ថាខ្លួន​មាន​ប្រដាប់ភេទ​មិនសម ល្មម សម្រាប់​សង្សារ​របស់​ប្អូនប្រុស​អី។ ជីវភាព​ផ្លូវភេទ ជាពេល​ផ្ដល់​សេចក្ដី​ស្រឡាញ់ ការ​យកចិត្ដ​ទុកដាក់​នឹងគ្នា និង​ជាពេល​បង្កើត បរិយាកាស​ថ្នាក់ថ្នម​គ្នាទៅវិញ​ទៅមក។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៤ ខែឧសភា ឆ្នាំ២០០៦

Google Analytics Alternative