ការ​ព្រងើយ​កន្ដើយ​ផ្លូវភេទ

នាងខ្ញុំ​រៀបការ​បាន១៥ឆ្នាំ​មកហើយ គឺ​តាំងពី​នាងខ្ញុំ​អាយុ១៨​ឆ្នាំមក​ម្ល៉េះ។ សព្វថ្ងៃ​នេះស្វាមី​របស់​នាងខ្ញុំ​អាយុ​៤៨​ឆ្នាំហើយ ។ ប៉ុន្មាន​ឆ្នាំចុងក្រោយ​នេះ ស្វាមី​របស់​នាងខ្ញុំ​ដូចជា​ព្រងើយ​កន្ដើយ​ផ្លូវភេទ​នឹង​នាងខ្ញុំ។ ហេតុអ្វី​ទៅ? គាត់មាន​ស្រីក្រៅ​ឬ?
លោក​ស្រី អ. ស. ថ អាយុ ៣៣ឆ្នាំ ខេត្ដ​បាត់ដំបង

វេជ្ជបណ្ឌិត​យើង ៖ សូម​លោកស្រី​កុំអាល​គិតលឿន​ពេក។ ព្រោះ​ថាកាល​ដែល​លោកស្រី​គិតទៅ​ដល់ការ​មិន​ស្មោះត្រង់ ឬ​មានស្រី ក្រៅ​ដូច្នេះ​ទំនាក់ទំនង​ប្ដីប្រពន្ធ​របស់​លោកស្រី​នឹងមាន​បញ្ហា​មិនខាន​ឡើយ។ តាមពិត​ប្រហែល​ជារឿងរ៉ាវ​ផ្លូវភេទទេ ទើបជា​បញ្ហា ព្រោះ​ថាស្ថានភាព​វិវឌ្ឍន៍​ជីវភាព​ផ្លូវភេទ​របស់​បុរស​អាច​ថមថយ ពេល​វ័យ​កាន់តែ​ចាស់។ អត្រា​រួមភេទ និងការ​ទទួល​សេចក្ដីសុខ​ផ្លូវភេទ​ដល់​កំពូល​របស់​បុរស​មាន​កម្រិត​ដល់​កំពូល​នៅពេល​យុវវ័យ ឬ​នៅវ័យ​ក្មេង រយៈពេល​ច្រើនឆ្នាំ​ក្រោយ​មកចាប់​ថមថយ​បន្ដិចម្ដង ៗ។ រីឯ​ស្ដ្រីវិញ​កម្រិត​ផ្លូវភេទ​មិនសូវ​មានការ​ថមថយ​ទៅតាម​ពេលវេលា​ដូច​បុរសទេ។ ប៉ុន្ដែ​សកម្មភាព​ផ្លូវភេទ​ពិតជា​ប្រែប្រួល មាន​​កម្រិត​មិនដូច​គ្នាទេ​ពីមនុស្ស​ម្នាក់​ទៅមនុស្ស​ម្នាក់។ ចំពោះ​ករណី​លោកស្រី ប្រហែល​ជាគ្រួសារ​លោកស្រី​មាន​សមត្ថភាព​ផ្លូវភេទ​ថមថយ រីឯ​លោកស្រី​នៅមាន​វ័យក្មេង​ជាងគាត់។ បើចង់​យល់ច្បាស់​អំពី​សុខភាពផ្លូវ​ភេទ​របស់​បុរស សូមអាន​អត្ថបទ​ទស្សនាវដ្ដី សុខភាព យើង ត្រង់​ទំព័រ“សុខភាព​បុរស”។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៦ ខែឩសភា ឆ្នាំ២០០៧

Google Analytics Alternative