ការ​សេពកាម​ដោយដៃ

សំណួរ ៖ កាលពី​អាយុ​១៨ឆ្នាំ ខ្ញុំបាទ​ចាប់​ចូលចិត្ដ​សេពកាម​ដោយដៃ។ ខ្ញុំ​ចង់ដឹង​ថាការ​លេងលិង្គ​ខ្លួនឯង​នេះអាច​ជះឥទ្ធិពល​អាក្រក់​ដល់​សុខភាព​ដែរឬទេ។ ម្យ៉ាងទៀត​ក្បាលលិង្គ​របស់ខ្ញុំ​បាទ​មិន​ក្រឡិត​ទេ តើ​ជះឥទ្ធិពល​ដល់​សុខភាព​យ៉ាងណា​ដែរទៅ?
លោក អ. ព. ណ អាយុ ២៣ឆ្នាំ ភ្នំពេញ

វេជ្ជបណ្ឌិត​យើងៈ មនុស្សស្ទើរ​គ្រប់រូប​សុទ្ធតែ​ធ្លាប់លេង​ប្រដាប់ភេទ​ខ្លួនឯង យ៉ាងហោច​ណាស់​មួយដង​ដែរក្នុង​មួយជីវិត។ ប៉ុន្ដែ​កា លពី​បុរាណ​កាល រហូត​មកដល់​សតវត្សរ៍ទី១៩​ហើយក្ដី ក៏មាន​អ្នកខ្លះ​នៅតែ​យល់ថា​ការសេព​កាម ឬ​លេង​ប្រដាប់ភេទ​ដោយដៃ បណ្ដា លឱ្យ​ប៉ះពាល់​សុខភាព កើតនូវ​ជម្ងឺ​ធ្ងន់ធ្ងរ​មួយចំនួន ដូចជា​ឆ្កួត របេង ខ្វាក់ភ្នែក ថ្លង់​ជាដើម។ សព្វថ្ងៃ​មាន​មនុស្ស​តិចតួច​ដែល​យល់ថា បែប​នេះ។ តាមពិត​ការលេង​លិង្គ​ដោយដៃ គឺជា​សកម្មភាព​ផ្លូវភេទ​បែប​ធម្មជាតិ ដែលអាច​ជួយដោះ​ទាល់ការ​តានតឹង​ផ្លូវភេទ ឬ​បំពេ ញ​ចំណង់​ផ្លូវភេទ។ ទោះបីជា​ការលេង​ប្រដាប់ភេទ​មាន​លក្ខណៈ​ប្រចាំក្ដី ក៏​មិនមាន​គ្រោះថ្នាក់​មិន​ប្រក្រតី​ដល់​សុខភាព ឬ​បង្កជម្ងឺ​សួរពូជ ទៅ​កូនចៅ​ជំនាន់ក្រោយ​ដែរទេ។ ការ​សេពកាម​ដោយដៃ​អាចជួយ​ដោះស្រាយ​ផ្លូវភេទ​ដល់អ្នក​ដែលនៅ​លីវ អ្នកមាន​គូស្រករ ឬ​អ្នកដែល​មិនមាន​ដៃគូ​រួមភេទ​ដូចជា​អ្នកដើរ​កប៉ាល់ អ្នកជាប់​ពន្ធនាគារ​ជាដើម។ ម្យ៉ាង​ទៀត សម្រាប់​សម័យថ្មី​ដែលមេរោគ​អេដស៍​កំពុង ទន្ទាន ការ​សេពកាម​ដោយដៃ​អាចក្លាយ​ជាវិធី​បង្ការម្យ៉ាង ដែល​បញ្ជៀស​ការ​មិន​រួមភេទ​ជាមួយ​ដៃគូ​ដែលអាច​ឆ្លងរោគ។ ទោះជា​ការ លេង​លិង្គ​មិនបង្ក​ផល​ប៉ះពាល់​សុខភាព​សម្រាប់​ប្អូន​ជាបុរស​ភេទក្ដី ប៉ុន្ដែ​ចំពោះ​នារីភេទ ការ​លេង​ប្រដាប់ភេទ​ដោយ​លូកដៃ​អាចធ្វើ​ឱ្យ ធ្លាយ​សន្ទះ​ព្រហ្មចារី។ ចំពោះ​ចម្ងល់​របស់​ប្អូន​ទាក់ទង​នឹងលិង្គ​មិនក្រឡិត សូម​ប្អូនអាន​អត្ថបទ “ស្បែក​គ្របក្បាល​លិង្គ” ដែលបាន​ចុះ ផ្សាយ​នៅក្នុង​ទស្សនាវដ្ដី សុខភាពយើង លេខ០០៣ ខែមេសា ២០០៦។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៧ ខែសីហា ឆ្នាំ២០០៦

Google Analytics Alternative