ថ្នាំ​ជួយ​អារម្មណ៍​ផ្លូវភេទ

នាងខ្ញុំ​រៀបការ​ប្ដី១២ឆ្នាំ​មកហើយ។ រយៈពេល​២ឆ្នាំ​មកនេះ នាងខ្ញុំ​អស់​អារម្មណ៍​ផ្លូវភេទ ទ្វារមាស​របស់​នាងខ្ញុំ​ស្ងួត មិនមាន​សំណើម​ទេ ទោះជា​ខំកែខៃ​បែបណា​ក៏ដោយ។ ប៉ុន្ដែ​ពេល​ពួកយើង​រួមរស់​ជាមួយ​គ្នាដំបូង ការ​រួមភេទ​មាន​សេចក្ដី​សុខខ្លាំង​ណាស់ និង​ញឹកញាប់​ទៀតផង។ តើសព្វថ្ងៃ​នេះមាន​ថ្នាំជួយ​ឱ្យនាងខ្ញុំ​មាន​ចំណង់​ផ្លូវភេទ​វិញឬទេ?
លោក​ស្រី ឧ.ស.ក អាយុ​៤២ឆ្នាំ ខេត្ដ​បន្ទាយ​មានជ័យ

វេជ្ជបណ្ឌិត​យើងៈ ជាអកុសល រហូត​មកដល់​សព្វថ្ងៃ​នេះ មិនទាន់​មាន​ផលិតផល​ណាមួយ​បង្ហាញ​ប្រសិទ្ធភាព នៅក្នុង​ការជួយ​ចំណង់​ផ្លូវភេទ​នៅឡើយ​ទេ។ កិលេស​តណ្ហា​ជាផ្លែផ្កា​នៃបណ្ដុំគ្រឿង​ផ្សំ​ជាច្រើន​មុខលាយ​គ្នា។ ផ្ទុយ​ទៅវិញ​ការ​រួមភេទ​មិនពេញចិត្ដ​ពេញថ្លើម​តែងតែ​បញ្ចប់ដោយ​ការ​ថយចុះ​នៃចំណង់​ផ្លូវភេទ​នោះឯង​តែម្ដង។ ហេតុផល​ចំបង គឺ​កង្វះការ​ប៉ុនប៉ង ឬ​ឆន្ទះ។ តែសំ​ណាង​ល្អ ដោយ​សព្វថ្ងៃ​មាន​របៀប​ថែរក្សា​ចំណង់​នេះជាច្រើន​បែបយ៉ាង។ ជាពិសេស មិនគួរ​គប្បី​បណ្ដែត​បណ្ដោយ​ឱ្យរឿង​រ៉ាវ ឬ​ជីវភាព​ផ្លូវភេទ កើតឡើង​ជាអចិន្ដ្រៃយ៍​ដដែលៗ​នោះទេ តែត្រូវ​ខំរិះរក​គំនិតថ្មី និងខំ​ពញាក់​អារម្មណ៍​ដៃគូ​រួមភេទ។ ម្យ៉ាង​ទៀត ត្រូវ​ខំលួង​លោមប្រលោម​ស្នេហា​ជាប្រចាំ និង​ធ្វើខ្លួន​ឱ្យមាន​កាមកិលេស ឬ​កាមារម្មណ៍​ជាដើម។ ដូចគ្នាផងដែរ សំខាន់​ត្រូវរក្សា​ឱ្យបាន​នូវភាព​ល្អុកល្អឺន​នឹងគ្នា និង​គាំពារ​ភាពស្និត​ស្នាល ដែល​សម្រួល​ដល់ការ​ប៉ះពាល់​រាងកាយ។ មិនត្រូវ​រារែក​ខ្លាច​រអា​មិនហ៊ាន​បបោស​អង្អែល និង​មិនហ៊ាន ថ្នាក់ថ្នម​គូស្នេហា​នោះឡើយ ពីព្រោះ​ថាគ្មានអ្វី​ដែល​បំផ្លាញ​កាមារម្មណ៍ និង​សេចក្ដី​ត្រេកក្នុងកាម​គុណ ក្រៅពីការ​នៅឃ្លាតឆ្ងាញ​ពីគ្នា នៃ​ខ្លួនប្រាណ​ឡើយ ដូច​ឃ្លាមួយ​បានលើក​ឡើងថា ឃ្លាត​ឆ្ងាយ ណាយចិ​ត្ដ។ ដូច្នេះ​ឱសថ​សម្រាប់​ព្យាបាល​ការ​បាត់បង់​អារម្មណ៍​ផ្លូវភេទ របស់​លោកស្រី គឺ​មានតែ​ខ្លួនលោក​ស្រី​ផ្ទាល់​ជាអ្នក​ចាប់ផ្ដើម​កែខៃ​ជាមួយ​ស្វាមី។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៦ ខែកក្កដា ឆ្នាំ២០០៦

Google Analytics Alternative