ញាំ​សាច់មាន់​អាំង​ជាមួយ​ផ្កាខាត់ណា​ខៀវ

រូបភាពទស្សនាវដ្តីសុខភាពយើង

  • បរិមាណ​មនុស្ស​ទទួលទាន ២នាក់
  • រយៈពេល​ចម្អិន ១៥ម៉ោង
  • រយៈពេល​រៀបចំ​គ្រឿងផ្សំ ៧នាទី

គ្រឿង​ផ្សំ

  • សាច់មាន់ ២ខាំ
  • ផ្កាខាត់ណា​ខៀវ ២ខាំ
  • គ្រាប់ស្វាយ​ចាន់ទី ៥០ក្រាម
  • ជីនាងវង ២ដើម
  • ខ្ទឹម​ក្រហម ៣កំពឹស
  • ខ្ទឹមស ៣កំពឹស
  • ទឹកខ្មេះ ១ស្លាបព្រា​បាយ
  • ទឹកត្រី ២ស្លាបព្រា​បាយ
  • ទឹកក្រូច​ឆ្មារ ២ស្លាបព្រា​បាយ
  • អំបិល កន្លះ​ស្លាបព្រា​បាយ
  • ស្ករត្នោត កន្លះ​ស្លាបព្រា​បាយ
  • ម្ទេស ៥គ្រាប់
  • ម្រេច តាម​ចំណូលចិត្ដ

រូបភាពទស្សនាវដ្តីសុខភាពយើង

របៀប​រៀបចំ​គ្រឿងផ្សំ

  • សាច់មាន់​លាងទឹក​ឱ្យស្អាត ចៀរ​យកតែ​សាច់ យកទៅ​ប្រឡាក់​គ្រឿង មាន​ប្រេងខ្យង និង​ម្រេច បន្ទាប់​មកត្រូវយក​ទៅអាំង​ឱ្យពណ៌​ឡើង​ក្រហម និង​ត្រូវ​បេះសាច់​ជាសរសៃៗ​ទុកដោយ​ឡែក។
  • ផ្កា​ខាត់ណាខៀវ​លាងទឹក​ឱ្យស្អាត ហើយ​យកទៅ​កាត់កង់​ល្មម និង​ត្រូវយក​តែផ្កា​មិនយក​ដើមនោះ​ទេ បន្ទាប់មក​ត្រូវ យក​ទៅស្រុស​ជាមួយ​ទឹកក្ដៅ១​នាទី រួចលើក​យកមក​ត្រាំទឹកកក ដើម្បី​ឱ្យបន្លែស្រួ​យ។
  • គ្រាប់ស្វាយ​ចាន់ទី​យកទៅ​លីងឱ្យ​ឆ្អិន និង​ត្រូវ​រោយ​អំបិល​បន្ដិច មិនត្រូវ​ឱ្យប្រៃ​ខ្លាំងពេក​នោះទេ។
  • ជីនាងវង​លាងទឹក​ឱ្យស្អាត
  • វិធី​ធ្វើ​ទឹកជ្រលក់ ៖ ខ្ទឹមស និង​ខ្ទឹម​ក្រហម​ត្រូវយក​ទៅបុក បន្ទាប់​មក​ត្រូវ​លាង​ជាមួយ​ទឹកខ្មេះ ស្ករ​ត្នោត ទឹក​ត្រី ទឹកក្រូចឆ្មារ និង​អំបិល។

របៀប​ធ្វើ

ដំបូង​ត្រូវយក​បន្លែ​ដែលស្រុស​ហើយមក​រៀបដាក់​ចាន​លាយ​ជាមួយ​សាច់មាន់ ដាក់ជី គ្រាប់ស្វាយ​ចាន់ទី ដាក់ទឹក​ជ្រលក់ ហើយ​ដួសដាក់​ចាន និង​លម្អ​ទៅដោយ​ម្ទេស​ជាការស្រេច។
បញ្ជាក់ ៖ ម្ហូបនេះ​អាច​ទទួលទាន​បាន​ជាមួយ​បាយស ឬក៏​ធ្វើជាគ្រឿង​ក្លែម។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦៦ ខែកក្កដា ឆ្នាំ២០១១

Google Analytics Alternative