តេស្ដ​រកអាសេនិច​ក្នុងទឹក​អណ្ដូង

តើមាន​ឧបករណ៍​អ្វីឬវិធី​ណា ដើម្បី​ធ្វើតេស្ដ​រកជាតិ​អាសេនិច​ដែលមាន​នៅក្នុង​ទឹក​អណ្ដូង? លោក ជ.ស.ប៉ អាយុ ២៤ឆ្នាំ ភ្នំពេញ

វេជ្ជបណ្ឌិតយើង(១) ៖ សម្រាប់ការ​ធ្វើតេស្ដ​រកជាតិ​អាសេនិច​ដែលមាន​នៅក្នុង​ទឹកអណ្ដូង យើងអាច​ធ្វើទៅបាន​ដោយប្រើ​អាសេនិចតេស្ដ​ឃីត។ ជាតិ​អាសេនិច​មានច្រើន​ប្រភេទ​ដែល​មិនអាច​មើលឃើញ មិនអាច​សន្និដ្ឋាន​ពណ៌​របស់វា​បាន។ បើសិន​ជាយើង​ចង់ដឹង ថា​ក្នុង​ទឹកអណ្ដូង​មួយមាន​ជាតិ​អាសេនិច​ឬអត់ យើងត្រូវ​យកទឹក​អណ្ដូង​នោះ​ទៅធ្វើ​ពិសោធន៍​ដោយអាសេនិច​តេស្ដឃីត​នៅក្នុង​កុំព្យូ ទ័រ ទើប​យើងអាច​ដឹងថា​វាមាន ឬ​អត់។ បើមាន​ជាតិ​អាសេនិច​មែន វានឹង​ចេញពណ៌​ក្រហម។ អាសេនិច​តេស្ដឃីត​នេះទៀត​សោត គឺ មិន​មានលក់​នៅតាម​ទីផ្សារ​នោះទេ វា​មានតែ​នៅក្នុង​ក្រសួង​អភិវឌ្ឍន៍បទ​តែប៉ុណ្ណោះ។ បើ​បងប្អូន​ចង់ជីក​អណ្ដូង​ថ្មី ត្រូវតែ​ផ្ដល់​ព័ត៌មាន ទៅ​ក្រសួង​អភិវឌ្ឍន៍​ជនបទ ដើម្បី​ឱ្យពួកគាត់​ចុះទៅ​សិក្សា​ស្រាវជ្រាវ​រកជាតិ​អាសេនិច​ជាមុន។ សូមលើក​ឧទាហរណ៍ ដូចជា​ក្នុង​ករណី ចុះ​ទៅធ្វើ​តេស្ដរក​ជាតិអាសេនិច​នៅក្នុង​ភូមិមួយ បើ​ករណី​មានជាតិ​អាសេនិច​ក្នុង​អណ្ដូង​ក្នុងភូមិ​តិចជាង១០ យើងធ្វើ​តេស្ដ​តែម្ដង​នោះ បាន​ហើយ។ តែ​បើមាន​ជាតិអាសេនិច​ក្នុង​អណ្ដូង​ក្នុងភូមិ​លើសពី១០ ទៅ២០​អណ្ដូង បន្ទាប់​ពីធ្វើតេស្ដ​លើកទី១​ម្ដងហើយ យើង​ត្រូវធ្វើ​តេស្ដលើក​ទី២​ម្ដងទៀត​នៅ៦ខែ​បន្ទាប់។ បើ​ប្អូនប្រុស​ចង់យល់​លម្អិត​អំពីជាតិ​អាសេនិច​នេះ សូមអាន​អត្ថបទ “ទឹក​មិនស្អាត​បង្កជម្ងឺ” ដែលបាន​ចុះផ្សាយ​នៅក្នុង​ទស្សនាវដ្ដី សុខភាពយើង លេខ០០៤ ខែឧសភា ឆ្នាំ២០០៦

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៦ ខែកក្កដា ឆ្នាំ២០០៦

Google Analytics Alternative