ក្បួន​ទទួល​សេចក្ដីសុខ​ស្រួល​ដល់កំពូល​តំណាល​គ្នា

ជម្រាប​សួរ​លោកគ្រូ លី ចេងហ៊ុយ1 ខ្ញុំ​រៀបការ​បាន៣ឆ្នាំ​មកហើយ។ ជីវភាព​ផ្លូវភេទ​របស់​គ្រួសារខ្ញុំ​ដូចជា មិនសូវ​ប្រសើរ​សោះ។ ដោយសារតែ​ខ្ញុំមិនសូវ​មាន​បទពិសោធន៍ ពេលខ្លះ​ភរិយា​របស់​ខ្ញុំបាទ​មិនចង់​រួមភេទ​ទេ ដោយ​គាត់អះអាង ថា​ដូចជា​គ្មានដែល​បាន​ទទួល​សេចក្ដី​សុខស្រួល​ដល់​កំពូល​ម្ដងណា​ឡើយ។ ជួនកាល​គាត់​មិនទាន់​ស្រួលផង ខ្ញុំបាទ​ចេញ​ទឹកកាម​បាត់ទៅ​ហើយ។ សូមលោក​វេជ្ជបណ្ឌិត​ជួយខ្ញុំ​បាទ និង​ភរិយា​ខ្ញុំបាទ​ផងមើល៎ តើធ្វើ​ដូចម្ដេច​ដើម្បី​ទទួលបាន​នូវ​សេចក្ដី​សុខស្រួល​ដល់​កំពូល​ដំណាល​គ្នា? សូម​អរគុណ1   លោក ធ. ប. ន អាយុ​២៧ឆ្នាំ ភ្នំពេញ

វេជ្ជបណ្ឌិត លី ចេងហ៊ុយ ៖ តាមរយៈ​សំណួរ​នេះ ប្អូនប្រុស​ពិតជា​បារម្ភ​ពីសុភមង្គល​គ្រួសារ​ខ្លាំងណាស់។ តាមពិត​ការ​ទទួលបាន​សេចក្ដីសុខ​ដល់​កំពូល​ដំណាលគ្នា គឺជា​រឿង​កម្រណាស់ អាចមាន​ហេតុផល​យ៉ាងងាយ​បំផុត គឺបុរស​ជារឿយៗ​ងាយ​ឆាប់ចេញ ទឹកកាម​ជាងស្ដ្រី ហើយ​រហ័ស​ជាងទៀត​ផង។ តាមរយៈ​ទិដ្ឋភាព​នេះហើយ ដែលអ្នក​ដែល​ស្រលាញ់​ភេទដូចគ្នា គឺអាច​មាន​សំណាង​ជាងអ្នក​ដែល​ស្រឡាញ់​ភេទ​ផ្ទុយគ្នា ដោយសារ​ពួកគេ​មាន​លក្ខណៈ​ផ្លូវភេទ ឬ​ចង្វាក់​ប្រហាក់​ប្រហែលគ្នា។

តាម​ចម្ងល់​របស់​ប្អូនប្រុស ពិតជាមាន​វិធី​មួយចំនួន​ដែលអាច​ជួយ​គូស្វាមី​ភរិយា​របស់​ប្អូនឱ្យ​ទទួល​បាននូវ​សេចក្ដី​សុខស្រួល ដំណាល​គ្នា។ ប៉ុន្ដែៗ​អ្វីត្រូវការ​ការតាំងចិត្ដ​យ៉ាង​ពិតប្រាកដ​មួយ។ ប្អូនប្រុស​អាច​ចាប់ផ្ដើម​លេង​ប្រដាប់ភេទ​ខ្លួនឯង​មុនពេល​រួមភេទ ធ្វើយ៉ាងណា​ឱ្យ​សេចក្ដី​សុខស្រួល​ត្រេកត្រអាល​កើតឡើង​យឺតៗ។ បុរស​ក៏អាច​ទទួលបាន​សេចក្ដីសុខ​ស្រួល​ដល់​កំពូល​នៅពេល​ចាប់ផ្ដើម រួមភេទ​ដំបូង បន្ទាប់​មកអាច​ចាប់ដាស់​ស្ដ្រី​ជាដៃគូ​ដោយ​ប្រើ​រយៈពេល​យូរ រហូត​ដល់​ដំណាក់​កាលរឹង​កញ្ជ្រីស​ឆ្លងផុត។

ពេលនោះ​ប្រសិនបើ​ស្ដ្រី​ទទួលបាន​ការដាស់​សម្រើប​ស្រើបស្រាល​គ្រាប់គ្រាន់ ពួកគេ​ទាំងពីរនាក់​អាច​ទទួលបាន​សេចក្ដីសុខ ស្រួលដល់​កំពូល​បានក្នុង​ពេល​ដំណាលគ្នា។ រីឯ​ស្ដ្រីវិញ បើស្គាល់​ច្បាស់អំពី​ប្រតិកម្ម​នៃដៃគូ​របស់ខ្លួន គាត់អាច​ខិតខំ​ធ្វើឱ្យ​ចង្វាក់​សុខ ស្រួល​របស់គាត់​ផ្ទាល់​ជាមួយ​បុរស​(ដោយ​បង្កើនការ​កន្ដ្រាក់​នៃសាច់ដុំ​ដោយឆន្ទៈ)។ ប៉ុន្ដែការ​អនុវត្ដន៍​នេះត្រូវការ​ការហាត់​រៀន​ដ៏ត្រឹម ត្រូវ​មួយ។ ជាទូទៅ មិនសូវ​ជាលំបាក​ប៉ុន្មានទេ​ក្នុងការ​ដែល​បុរស​ប្រញាប់​ប្រញាល់​ទទួលបាន​សេចក្ដី​សុខស្រួល បើ​ប្រៀបធៀប​ជាមួយ ស្ដ្រី។ ប៉ុន្ដែ​សូម​ដៃគូប្ដី​ប្រពន្ធ​របស់​ប្អូនប្រុស កុំគិត​ពីសេចក្ដី​សុខស្រួល​ដំណាលគ្នា​នេះខ្លាំង​ពេក។ ជាការ​ពិតហើយ សេចក្ដី​សុខស្រួល​ដល់ កំពូល​ដំណាលគ្នា​មាន​អត្ថប្រយោជន៍​ណាស់​សម្រាប់​ដៃគូ​ទាំងពីរ។ ពេលដែល​ឃើញម្នាក់​ទទួលបាន​សេចក្ដី​សុខស្រួល ម្នាក់ទៀត​ពិតជា សប្បាយចិត្ដ​ដែរ។ ករណី​ប្អូនប្រុស​គឺត្រូវ​សិក្សា​ពីសេចក្ដី​សុខស្រួល​រវាងគ្នា​ទៅវិញ​ទៅមក ហើយ​រកឱ្យ​ឃើញ​ចំណុច​កណ្ដាល។ សូមអ្នក ទាំងពីរ​មាន​សំណាងល្អ និង​សុភមង្គល​ក្នុងគ្រួសារ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦៨ ខែកញ្ញា ឆ្នាំ២០១១

Google Analytics Alternative