ប្រយោជន៍​របស់វីតាមីន​ធម្មជាតិ និង​វីតាមីន​សំយោគ

សព្វថ្ងៃ​នេះ ឃើញមាន​ការ​ផ្សព្វផ្សាយ​យ៉ាងច្រើន​អំពី​វីតាមីន។ នាងខ្ញុំ​ចង់សួរ​ថា តើគួរ​ទទួលទាន​វីតាមីន​ប្រភេទ​ណាទៅ? ជាប្រភេទ​វីតាមីន​ធម្មជាតិ ឬ​វីតាមីន​សំយោគ? សូម​អរគុណ! 
លោក​ស្រី វ. ត. ម អាយុ​៣៥ឆ្នាំ ខេត្ដកំពង់ចាម

វេជ្ជបណ្ឌិត លី ចេងហ៊ុយ ៖ សព្វថ្ងៃ​នេះ នៅលើ​ទីផ្សារ​ពោរពេញ​ទៅដោយ​ផលិតផល​សំយោគ និងការ​ប្រើប្រាស់​សារធាតុ​គីមី។ បែបនេះ មនុស្ស​ចាប់ផ្ដើម​ប្ដូរការ​គិត​របស់ខ្លួន គឺ​ចាប់ផ្ដើម​និយម​ចំណី​អាហារ ឬ​ផលិតផល​បែប​ធម្មជាតិ​ជាង​ផលិតផល​ឬចំណីអាហារ​បែប​សំយោគ។ ជាធម្មជាតិ វីតាមីន​កម្រ​ជាសារធាតុ​នៅម្នាក់​ឯងណាស់ ច្រើនតែ​នៅជាប់​ជាមួយ​សារធាតុ​ផ្សេងទៀត ដែល​សម្រួល​ដល់ការ​ស្រូ វីតាមីន​អា និង​ដេ ជាធម្មជាតិ​មាន​នៅក្នុង​ខ្លាញ់​ត្រីម៉ូរុយ។ រហូតដល់​សព្វថ្ងៃ​នេះ គេបាន​យកខ្លាញ់​ត្រីម៉ូរុយ ដែលមាន​វីតាមីនអា​ចំនួន​ពី៤០០​ទៅ៦០០​ឯកតា​នៃវីតាមីនអា និង​ចំនួន​ពី៤៨​ទៅ៨០​ឯកតា​នៃវីតាមីន​ដេ ក្នុងថ្នាំ​១គ្រាប់។ ករណី​វីតាមីន​សេ ធម្មជាតិ​ក៏ដូចគ្នា​ដែរ គេច្រើន​ទាញចេញ​ពីផ្លែ​សេរីស៍។ ម្សៅសេរីស៍​១ក្រាម​មានវីតាមីន​២៥%​គឺស្មើនឹង​២៥០​មីលីក្រាម។ ជួន​គ្រាប់ថ្នាំ វីតាមីនសេ​អាចផលិត​ចេញពី​ទឹកផ្លែឈើ​សុទ្ធដែល​ដកជាតិ​ទឹក ធ្វើ​ជាម្សៅ​ដែលអាច​មានវីតាមីនសេ​ដល់ទៅ​៧០០​មីលីក្រាម។

ហេតុនេះ បើយើង​ធ្វើការ​ប្រៀបធៀប​អំពី​ប្រសិទ្ធភាព​នៃការ​ប្រើប្រាស់​វីតាមីន​ទាំងពីរ​បែបនេះ គឺ​មិនសូវ​ជាខុសគ្នា​នោះទេ ទៅលើ​ប្រសិទ្ធភាព​គឺអាស្រ័យ​ទៅតាម​ស្ថានភាព​តម្រូវការ និង​ចំណង់​ចំណូលចិត្ដ។ ប៉ុន្ដែ​នៅក្នុង​វិស័យ​វេជ្ជសាស្ដ្រ គេនិយម​ផ្ដល់​ឱសថ វីតាមីន ដែលជា​លក្ខណៈ​សំយោគ​ជាង។បចូល​របស់ខ្លួន។ ជាអាទិ ករណី​វីតាមីនបេ​ដែលមាន​នៅក្នុង​មេស្រាបៀរ ជាសារធាតុ​លាយគ្នា និង​បូកគ្នា​យ៉ាងល្អ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦៨ ខែកញ្ញា ឆ្នាំ២០១១

Google Analytics Alternative