បន្លែ និង​ការ​សម្រក​ទម្ងន់

ខ្ញុំហាក់​ដូចជា​ធាត់ និង​ដុះក្បាល​ពោះ​ធំជាង​មុន។ មិត្ដភក្ដិ​បាន​ប្រាប់​នាងខ្ញុំ​ឱ្យញ៉ាំ​តែបន្លែ​ទេ ដើម្បី​សម្រក​ទម្ងន់ ឱ្យមាន​រាងស្អាត សូម​សួរ​លោក​វេជ្ជបណ្ឌិត​ថា តើការ​ទទួលទាន​តែបន្លែ អាចជួយ​សម្រក​ទម្ងន់​បានដែរ​ឬទេ? ហើយ​ជាវិធី​ល្អដែរ​ឬទេ? សូម​អរគុណ។
លោក​ស្រី ន. ក. រ អាយុ​៣០ឆ្នាំ ភ្នំពេញ

វេជ្ជបណ្ឌិត លី ចេងហ៊ុយ ៖ អរគុណ​ប្អូនស្រី​សម្រាប់​សំណួរ​ដ៏មាន​សារៈសំខាន់​នេះ។ ការ​សម្រក​ធ្វើតាម​ការនិយាយ​តៗ គ្នានេះ ដោយ​ប្រើវិធី​សម្រក​ទម្ងន់​ទទួលទាន​តែបន្លែ​នេះ ពិតជា​មិន​ត្រឹមត្រូវ​នោះទេ។ តាមពិត​បន្លែ​មិនសូវ​មាន​ថាមពល គឺ​ផ្ដល់ កាឡូរី​តិច ហើយ​ចំពោះ​បន្លែ​បៃតង​មិនមាន​ជាតិស្ករ​ច្រើននោះ​ទេ វាអាច​ធ្វើឱ្យ​មានការ​សម្រក​ទម្ងន់​យ៉ាង​ពិតប្រាកដ។ ជាឧទាហរណ៍ បន្លែមួយ​ខាំ​(ការ៉ុត​ឬ​ប៉េងប៉ោះ) គឺផ្ដល់​ថាមពល​រវាង​ពី២០​ទៅ៣០​គីឡូកាឡូរី​តែ​ប៉ុណ្ណោះ។ ប្អូនស្រី​មិនត្រូវ​យកវិធី​សម្រក​ទម្ងន់់​នោះមក​អនុវត្ដ​នោះទេ ព្រោះ​ការ​ទទួលទាន​តែបន្លែ​សុទ្ធអាច​ធ្វើឱ្យ​ស្អិតសាច់​ដុំ ដោយសារ​កង្វះជាតិ​ប្រូតេអ៊ីន ឬជាតិ​សាច់ និង​ជាតិទឹកដោះ។ ប៉ុន្ដែ​មានវិធី​សម្រក​ត្រឹមត្រូវ គឺអាច​ទទួលតែ​បន្លែ​ជាមួយ​សាច់ត្រី​ឬសាច់​មាន់ក៏​អាចជួយ​សម្រក​ទម្ងន់​បានដែរ ហើយ​មាន​ប្រសិទ្ធភាព​ជាងការ​ដែល​ទទួលទាន​តែបន្លែ​សុទ្ធ។ សូម​ប្អូនស្រី​ជួប​សំណាង​ល្អ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦៤ ខែឧសភា ឆ្នាំ២០១១

Google Analytics Alternative