អាការ​ចំណង់​ភេទ​យុវវ័យ

ជម្រាប​សួរ​លោកគ្រូ លី ចេងហ៊ុយ ខ្ញុំ​ឧស្សាហ៍​ឃើញ​លោកគ្រូ​នៅតាម​កញ្ចក់​ទូរទស្សន៍ និង​នៅលើ​ទំព័រទស្សនាវដ្ដី សុខភាពយើង។ លោក​គ្រូពេទ្យ​ពិតជា​គ្រូពេទ្យខ្មែរ​ដ៏គួរ​ឱ្យ​កោតសរសើរ និង​គោរព​នៃ​ប្រជាពលរដ្ឋ​ខ្មែរ។ ឆ្នាំនេះ​ខ្ញុំមាន​អាយុ១៧ ឆ្នាំ។ ខ្ញុំចង់​សួរថា​តើអាច​ដឹងថា ក្មេង​ប្រុស ឬ​ក្មេងស្រី​មាន​ចំណង់​ផ្លូវភេទ​ដោយសារ​អ្វីទៅ សូម​អរគុណ​លោកគ្រូ។
លោក ម. ម. រ អាយុ​១៧ឆ្នាំ កំពង់ចាម

លោក​វេជ្ជបណ្ឌិត លី ចេងហ៊ុយ ៖ ខ្ញុំ​សប្បាយ​រីករាយ​ណាស់​នៅពេល​ដែលឃើញ​យុវវ័យខ្មែរ​មួយរូប​ដូចជា​ប្អូនប្រុស​យកចិត្ដ​ទុកដាក់​នឹង​សុខភាព ព្រម​ហ៊ានសួរ​អំពី​រឿង​ផ្ទាល់ខ្លួន និង​រឿង​ផ្លូវភេទ​មកកាន់​ខ្ញុំបាទ។ ពេលដែល​មនុស្ស​មាន​អារម្មណ៍​ផ្លូវភេទ អាការ​ដែលអាច​កត់​សម្គាល់​បានគឺ​ស្ដែងចេញ​ជាទឹកមុខ ការ​សម្លឹង និង​អាកប្ប​កិរិយា​មួយខុស​ពីធម្មតា។ តាម​លក្ខណៈ​ជិវសាស្ដ្រ ប្រសិន​បើក្មេង​ប្រុស ឬ​ក្មេងស្រី​ម្នាក់មាន​តម្រេក ឬ​ចំណង់​ផ្លូវភេទ​ខ្លាំង ដង្ហើម និង​បេះដូង​របស់គេ​ដើរញាប់​ជាង​ធម្មតា មុខ​ឡើងក្រហម បែក​ញើស និង​ក្បាលដោះ​ទាំងពីរ​ឡើងរឹង។ រីឯ​នៅលើ​ប្រដាប់ភេទ​ក៏មាន​ការ​ប្រែប្រួល​ខុស​ប្រក្រតី​ដែរគឺ ៖

  • ចំពោះ​ក្មេងស្រី ៖ នៅលើ​មាត់​ទ្វារមាស គ្លីតូរីស​ឡើងរឹង​(ជាទម្រង់​​ឡើងរឹង​នៃលិង្គ) បបេរ​ទ្វារមាស​ប៉ោង ទ្វារមាស​រីកធំ ជាតិសំណើម​កើតមាន​នៅក្នុង​ទ្វារមាស​(ទឹក​រំអិលភេទ) ទាំងនេះ​ជាការ​សម្រួល​ដល់ការ​ស៊កបញ្ចូល​លិង្គ​ទៅក្នុង​ទ្វារមាស។
  • ចំពោះ​ក្មេងប្រុស ៖ នៅលើ​ប្រដាប់ភេទ លិង្គ​របស់​គាត់​ងើបឡើង​រឹង និង​វែងជាង​ពេលស្រក ក្បាលលិង្គ​ក្រឡិត និង​ឡើង ក្រហម។ ស្របពេល​នោះ ទឹកកាម​អាចចេញ​មកបន្សើម​តិចៗ​នៅក្បាល​លិង្គ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦៤ ខែឧសភា ឆ្នាំ២០១១

Google Analytics Alternative