វះកាត់​គីសអូវែរ ប៉ះពាល់​ដល់​ការមាន​គភ៌ និង​ចំណង់​ភេទ?

នាងខ្ញុំ​មានអាយុ​៣០ឆ្នាំ​ហើយ និង​នាងខ្ញុំ​ត្រូវធ្វើ​ការ​វះកាត់​គីសអូវែរ។ នាងខ្ញុំ​ភ័យខ្លាច​តែក្រោយ​ពីវះកាត់ លែងមាន​ផ្ទៃពោះ​ទៀត និងលែ​ងមាន​ចំណង់​ផ្លូវភេទ​ទៀតទេ។ សូមលោក​វេជ្ជបណ្ឌិត​ជួយឱ្យ​យោបល់​នាងខ្ញុំ​ផង។
លោកស្រី វ. ជ. ណ អាយុ​៣០ឆ្នាំ ខេត្ដ​ពោធិ៍សាត់

វេជ្ជបណ្ឌិត លី ចេងហ៊ុយ ៖ សូម​ប្អូនស្រី​កុំភ័យអី ព្រោះ​ថាការ​វះកាត់​គីសអូវែរ​នេះតែ​ម្ខាង មិនមែន​មានន័យ​ថា អត់មាន​កូន នោះ​ទេ។ ដោយសារ​ថា អូវែរ​ម្ខាងទៀត​នៅមាន​ដំណើរ​ការល្អធម្មតា​គ្រប់គ្រាន់​អាចជម្រុះ​មេជីវិត​របស់​ស្ដ្រីបាន​ហើយ។ លើសពី​នេះ ទៅ​ទៀត គ្រាន់តែ​អូវែរ​នៅសល់​តែមួយ​បំណែក​តូចក៏​អាច​ផលិត​មេជីវិត និង​អាចមាន​កូនបាន​ដែរ។ ទាក់ទង​នឹងរឿង​ផ្លូវភេទ ពិតជា គ្មាន​អ្វីកើត​មានឡើង​ខុសពី​សព្វថ្ងៃ​នេះទេ។ មានន័យ​ថា សុខភាព​ផ្លូវភេទ​សព្វថ្ងៃ និងក្រោ​យពេល​វះកាត់​រួចមិន​ខុសគ្នាទេ។ ទោះបី​ជា ការ​វះកាត់​នោះ​តម្រូវឱ្យ​កាត់អូវែរ​មួយចំហៀង​ចេញក្ដី ក៏មិន​ប៉ះពាល់​ទៅដល់​ចំណង់​ផ្លូវភេទ​នោះដែរ។ ពោល អូវែរ​ម្ខាងទៀត​ដែល នៅ​សល់ មិន​ធ្វើការ​វះកាត់​នោះ ក៏អាច​ផលិតជាតិ​អ័រម៉ូន​បង្គ្រប់​បានដែរ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៨ ខែមិនា ឆ្នាំ២០០៩

Google Analytics Alternative