សត្វ​កណ្ដុរ

តើ​សត្វកណ្ដុរ​បង្កផល​ប៉ះពាល់​អ្វីខ្លះ ដល់​ជីវិត​រស់នៅ​ប្រចាំថ្ងៃ? ហើយ​វាមាន​គុណវិបត្ដិ​អ្វីខ្លះ ព្រោះ​សព្វថ្ងៃ​ផ្ទះរបស់​នាងខ្ញុំ មាន​កណ្ដុរ​រត់​ឆ្វេចឆ្វាច​ច្រើន​ណាស់?
លោកស្រី ដ. ណ អាយុ​៣៥ឆ្នាំ ភ្នំពេញ

វេជ្ជបណ្ឌិត លី ចេងហ៊ុយ ៖ កណ្ដុរ​ជាសត្វ​ចង្រៃ និង​កខ្វក់។ នៅ​ភ្នំពេញ សត្វកណ្ដុរ​រស់នៅ​ក្នុងលូ​ទឹកស្អុយ និង​កន្លែង​កខ្វក់ៗ ដែល​សម្បូរ​ទៅដោយ​មេរោគ ជាពិសេស​ពពួក​វីរុស​មួយចំនួន។ កណ្ដុរ​រត់ចូល​មកក្នុង​ផ្ទះ នាំមកនូវ​មេរោគ​ពីលូទឹក​ស្អុយ និង​កន្លែងកខ្វក់ ធ្វើឱ្យ​របស់​របរ​ក្នុងផ្ទះ​ប្រឡាក់់​ប្រឡូស​ទៅដោយ​មេរោគ។ ម្យ៉ាង​ទៀត បើវាខាំ​មនុស្ស វាអាច​បង្កការ​ឆ្លងរោគ​ជាច្រើន​ផ្សេងទៀត ជាអាទិ​ជម្ងឺ​តេតាណូស ជម្ងឺ​សត្វឆ្កួត​(ជម្ងឺ​ឆ្កែឆ្កួត​ជាដើម) និងជម្ងឺ​បង្ក​ដោយ​មេរោគ​ផ្សេងៗ​ទៀត។ ហេតុនេះ សូម​លោកស្រី មេត្ដា​ប្រយ័ត្នប្រយែង និងធ្វើ​អនាម័យ​ក្នុងផ្ទះ​សម្បែង​ឱ្យបាន​ជាប្រចាំ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៨ ខែមិនា ឆ្នាំ២០០៩

Google Analytics Alternative