លាង​សម្អាត​ក្រោយពេល​រួមភេទ

សូម​ជម្រាប​សួរ! ខ្ញុំបាទ​ចង់សួរ​ថា តើ​ក្រោយពី​ពេលរួមភេទ​រួច គួរ​ទៅលាង​ទឹកដែរ​ឬទេ។ ខ្ញុំធ្លាប់​ឮគេ​និយាយ​ថា ការមិន​លាង​សម្អាត អាច​នាំឱ្យ​ឆ្លងរោគ ឬ​បង្ក​ជាជម្ងឺ​នានា។ ខ្ញុំ​រង់ចាំការ​ឆ្លើយ​របស់​លោក​វេជ្ជបណ្ឌិត។
លោក គ. ក. ណ អាយុ​២៩ឆ្នាំ ក្រុង​ព្រះសីហនុ

វេជ្ជបណ្ឌិត លី ចេងហ៊ុយ ៖ ការ​អះអាងថា ការ​មិនលាង​សម្អាត​អាចនាំ​ឱ្យឆ្លង​រោគ ឬ​បង្ក​ជាជម្ងឺ​មិន​ត្រឹមត្រូវ​ទាំងស្រុង​នោះទេ។ ពីព្រោះ​ថា ខ្លួនប្រាណ​របស់មនុស្ស​មិន​កខ្វក់​ដូចការ​គិតនោះ​ទេ ទឹក​រំអិល​ទ្វារមាស និង​ទឹកកាម​ក៏មិន​កខ្វក់​នោះទេ។ ហេតុនេះ​ការ​លាង​សម្អាត ក្រោយពេល​រួមភេទ​មិនមែន​ជាការ​តម្រូវ​ជាដាច់​ខាត​នោះទេ។ ប៉ុន្ដែ​បើក្នុង​ករណី​ស្ដ្រី​ដែល​លោកអ្នក​រួមភេទ​ជាមួយ​នោះមាន​រោគឆ្លង​បង្ក​ដោយ​មេរោគ ជាអាទិ​រលាក​ប្លោកនោម ឬធ្លាក់​សនេះ​ លោក​គួរតែ​ទៅលាង​សម្អាត​ផងដែរ ក្រោយពី​មានការ​រួមភេទ។ លើសពីនេះ​ទៅ លោកត្រូវ​ទៅព្យាបាល​ដោយ​ប្រើប្រាស់​ថ្នាំ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ខាង​កាមរោគ។ រឹតតែ​ប្រសើរ ដៃគូ​ទាំងពីរ​នាក់ គួរតែ​ទៅទទួល​ការ​ព្យាបាល​ទើបជាការ​ប្រសើរ ព្រោះ​ចៀសវាង​ក្រោយពី​ព្យាបាល​ហើយ​ឆ្លង​ពីគ្នា​ទៅវិញ​ទៅមក​ម្ដងទៀត។
ដោយ ៖ វេជ្ជ. លី ចេងហ៊ុយ

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦២ ខែមីនា ឆ្នាំ២០១១
Google Analytics Alternative