ក្បាច់​ហាត់ប្រាណ​ពង្រាប​ក្បាលពោះ (ចលនាទី​៣៣)

លោកអ្នក​បាន​យល់ដឹង​រួចមក​ហើយ​អំពី​ចលនា​ចំនួន​៣២ នៃ​ក្បួនហាត់​ប្រាណ​ពង្រាប​ក្បាលពោះ នៅក្នុង​ទស្សនាវដ្ដី សុខ ភាពយើង លេខមុនៗ​នេះ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ជាកិច្ចបន្ដ សូម​បន្ដ​ស្វែងយល់ និង​ហាត់​ចលនា​ទី៣៣​ជាបន្ដ​ទៅទៀត។

ចលនាទី​៣៣ ៖ លើកជើង​ទាំងពីរ​បញ្ឆិត​ឡើងលើ
ជំហរ​ហាត់ ៖ សូម​ដេកផ្អៀង​ចំហៀង​ខ្លួន ជើង​ទាំងពីរ​បត់បន្ដិច​ដាក់ផ្ទឹម​លើគ្នា។ សូមយក​កែងដៃ​ច្រត់ ក្បាលជង្គង់​ទ្រខ្លួន រីឯ ដៃ​ម្ខាងទៀត សូម​ច្រត់​ទៅក្រោយ​ចង្កេះ។

របៀប​ហាត់ ៖ សូមធ្វើ​ចលនា​លើកជើង​ទាំងពីរ​បញ្ឆិត​ឡើង​ទៅលើ​ឱ្យបាន​ខ្ពស់​បំផុត​តាម​ដែលអាច​ធ្វើទៅបាន។ បន្ទាប់មក​ សូមទាញ​ជើង​ទាំងពីរ​បត់​អង្កុញ​ដូច​កាយវិការ​ជំហរ​ដើមវិញ។

ចំនួន​ហាត់ ៖ សូមធ្វើ​ចលនា​នេះ​ជាមួយ​ចំហៀង​ខ្លួន​ខាងស្ដាំ​ឱ្យបាន​១៥ដង និង​ធ្វើ​ជាមួយ​ចំហៀង​ខ្លួន​ខាងឆ្វេង​ឱ្យបាន​១៥ដង ដែរ។ ជាចុង​បញ្ចប់​សូម​បន្ធូរ​សម្រួល​កញ្ចឹងក និង​សាច់ដុំ​ខ្នង​ត្រាប៉ែស។

ដំណក​ដង្ហើម ៖ សូម​ដកដង្ហើម​ចេញ នៅពេល​ធ្វើចលនា​លើកបន្ដឹង​ជើង​ទាំងពីរ​ឡើង​បញ្ឆិត​ទៅលើ។

សូម​ប្រុង​ប្រយ័ត្ន ៖ សូមកុំ​ទម្លាក់​ជើង​ដែលកំពុង​បន្ដឹង​ត្រង់ឱ្យ​សោះ ព្រោះវា​អាចបង្ក​ទម្ងន់​បន្ទុក​ទៅលើ​ចង្កេះ។ សូមកុំ​លើក បន្ដឹង​ជើងទាំ​ងពីរ​ត្រឹមតែ​ប្រប្រះ​នឹង​កម្រាល​ពេក។ សរុប​សេចក្ដីមក សូម​ចៀស​ឱ្យបាន​នូវ​រាល់កាយ​វិការ ឬ​ចលនា​ដែលអាច​បង្ក​បន្ទុក ទៅលើ​ចង្កេះ។
បើ​ចង់ដឹង​ព័ត៌មាន​បន្ថែម សូម​ស្វែងរក​អាន​សៀវភៅ “ក្បួន​ហាត់ប្រាណ​ពង្រាប​ក្បាលពោះ”
(សូម​បន្ដអាន​ចលនា​បន្ទាប់)

ដក​ស្រង់ ៖ សៀវភៅ “ក្បួន​ហាត់​ប្រាណ​ពង្រាប​ក្បាលពោះ” និពន្ធ​ដោយ​វេជ្ជបណ្ឌិត លី ចេងហ៊ុយ បោះពុម្ព​នៅខែ​កុម្ភៈឆ្នាំ​២០០៨ ដោយ​ទស្សនាវដ្ដី សុខភាព​យើង និង​ក្រុមកាឡាក់ស៊ី
អត្ថបទ​ដោយ ៖ វេជ្ជ. លី ចេងហ៊ុយ

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៦១ ខែកុម្ភៈ ឆ្នាំ២០១១
Google Analytics Alternative