បាញ់​ចេញ​ទឹកកាម​ខ្សោយ

ខ្ញុំបាទ​សូម​ជម្រាប​សួរលោក​វេជ្ជបណ្ឌិត លី ចេងហ៊ុយ។ ខ្ញុំបាទ​សប្បាយ​ចិត្ដ​ណាស់ ដែល​បាន​ឃើញ​លោក​វេជ្ជបណ្ឌិត​បង្ហាញ ​ពីព័ត៌មាន​ជាច្រើន​អំពី​ផ្លូវភេទ ដើម្បី​ជួយឆ្លើយ​ឆ្លង​ជាមួយ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ ក៏ដូចជា​ខ្ញុំបាទ​ផ្ទាល់។ ខ្ញុំបាទ​គិតថា មានតែ​លោក​វេជ្ជបណ្ឌិត​ទេ ដែលអាច​ជួយឆ្លើយ​ខ្ញុំបាទ​បាន។ ខ្ញុំឆ្ងល់​ណាស់ថា តើ​ហេតុអ្វី​បានជា​ទឹកកាម​របស់ខ្ញុំ​បាញ់​ចេញមក​ខ្សោយ​ម្ល៉េះ? ជួន​តែមួយ​តឹកពីរ​តឹក​ពីលិង្គ​របស់ខ្ញុំ​តែប៉ុណ្ណោះ។ សូម​អរគុណ​នូវចម្លើយ​របស់​លោក​វេជ្ជបណ្ឌិត​ជាមុន។
លោក រ. ប. រ អាយុ២៩ឆ្នាំ ភ្នំពេញ

វេជ្ជបណ្ឌិត លី ចេងហ៊ុយ

ការ​បាញ់​ចេញ​ទឹកកាម​មិនមាន​ស្ដង់ដា​ចម្ងាយ និង​កម្លាំង​ប៉ុណ្ណា​នោះទេ។ កម្រិត​កម្លាំង​បាញ់​ចេញ​អាច​ប្រែប្រួល​ខុសគ្នា​ជាខ្លាំង​ពីបុរស​ម្នាក់​ទៅបុរស​ម្នាក់​ទៅតាម​វ័យ អាយុ និង​កត្ដាផ្សេងៗ​ទៀត។ រហូត​មកដល់​សព្វថ្ងៃ​នេះ មិនទាន់​មានការ​ស្រាវជ្រាវ​រកឃើញ​ថា ជីវសាស្ដ្រ​របស់​មនុស្ស​អាចមាន​កម្លាំង​បាញ់​ចេញ​ទឹកកាម​ប៉ុណ្ណេះ ឬ​ប៉ុណ្ណោះ​នោះទេ។ អ្វីដែល​សំខាន់​គឺការ​ហៀរហូរ​ចេញនៃ​ទឹកកាម​ឬការបាញ់​នៃ​ទឹកកាម​ចេញពី​លិង្គ​ដូចគ្នា។ វាអាច​ទាក់ទង​ទៅនឹង​តណ្ហា ឬ​ចំណង់​ផ្លូវភេទ​នៃការ​រួមភេទ។ ករណី​បែបនេះ សូម​ប្អូនប្រុស​កុំបារម្ភ​អី ពីព្រោះ​ថាមិន​ជាបញ្ហា​ធំដុំ​ឬជាក្ដី​បារម្ភ​នោះទេ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៦១ ខែកុម្ភៈ ឆ្នាំ២០១១
Google Analytics Alternative