មាស សុភារី ៖ រាងកាយ​មុនអ្វីៗ​ផ្សេងទៀត​ជាក្រោយ

នៅពេល​បច្ចុប្បន្ននេះ​ស្ដ្រីត្រូវ​បានលើក​ទឹកចិត្ដ​ឱ្យ​បំពេញ​ការងារ​សង្គម ដើម្បីឱ្យ​សម​ជាដៃគូ​មិនអាច​ខ្វះបាន​របស់​បុរស ទាំង នៅក្នុង និង​ក្រៅផ្ទះ។ ជាក់ស្ដែង​អ្នកនាង មាស សុភារី ជាស្ដ្រី​វ័យក្មេង​មានអាយុ​២៨ឆ្នាំ​ប៉ុណ្ណោះ តែ​អ្នកនាង​មានតួនាទី​ជានាយក​ផ្នែកលក់ និង​ទីផ្សារ​នៃក្រុមហ៊ុន​ដ៏ធំមួយ​គឺ MULTIMEDIA COMPANY LIMITED។ ការងារ​ប្រចាំថ្ងៃ​របស់​អ្នកនាង មមាញឹក​ខ្លាំងណាស់​ស្ទើរតែ​រកពេល​សម្រាក​គ្មាន ប៉ុន្ដែ​អ្វីដែល​ធ្វើឱ្យ​ទស្សនាវដ្ដី សុខភាពយើង ចាប់​អារម្មណ៍​ចំពោះ​អ្នកនាង​ក្រៅពី​តំណែង​ដ៏លេចធ្លោ​ហើយនោះ​គឺ​សុខភាព និង​សម្រស់​របស់​អ្នកនាង​ក៏មាំមួន និង​ស្រស់ស្អាត​ផងដែរ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

អ្នកនាង មាស សុភារី ពេញចិត្ដ​នឹង​ប្រគល់​អាថ៌កំបាំង​នៃការ​ថែរក្សា​សុខភាព និង​សម្រស់នេះ​ដល់ស្ដ្រី​គ្រប់គ្នា​តាមរយៈ ទស្សនាវដ្ដី សុខភាព​យើង។
អ្នកនាង សុភារី តែងតែ​ទន្ទេញ​ជានិច្ចថា សុខភាព​គឺជាគ្រា​ប់ពេជ្រ​ដ៏មាន​តម្លៃ​មិនអាច​ខ្វះបាន​របស់មនុស្ស។ ហេតុនេះ​ហើយ​បានជា​អ្នកនាង​យកចិត្ដ​ទុកដាក់​ជាខ្លាំង​ចំពោះការ​ថែរក្សា​សុខភាព ទាំងការ​ទទួលទាន​អាហារ ការ​ទទួលទាន​ដំណេក ការ​ហាត់ប្រាណ​ ការ​សម្រាក ទាំងការ​តាមដាន​សុខភាព​ជាប្រចាំ។

  • ការ​ទទួលទាន​អាហារ ៖ របប​អាហារ​មួយដែល​ត្រឹមត្រូវ និង​ទៀងទាត់​ពេល​ពិតជា​នាំឱ្យ​អ្នកនាង​មាន​សុខភាពល្អ​ជាប្រចាំ។ អ្នកនាង​មិនដែល​ទទួលទាន​អាហារ​តាមការ​នឹកឃ្លាន​នោះទេ ព្រោះ​អ្នកនាង​យល់ថា ការ​បរិភោគ​ឡេះឡោះ​ជាសត្រូវ​ដ៏ធំមួយ របស់​សុខភាព។
  • ការ​ទទួលទាន​ដំណេក ៖ ទោះជា​រវល់ច្រើន​នឹង​ការងារ​ក៏ពិតមែន តែ​អ្នកនាង សុភារី តែងតែ​ព្យាយាម​ទទួលទាន​ដំណេក ឱ្យ​គ្រប់គ្រាន់​ដើម្បី​ជាប្រយោជន៍​ដល់​សុខភាព និង​សម្រស់។
  • ការ​ត្រួត​ពិនិត្យ​សុខភាព ៖ ជានារី​សម័យ​ថ្មីដែល​មានការ​សិក្សាខ្ពស់ អ្នកនាង សុភារី មាន​កាលវិភាគ​ដើម្បី​ត្រួតពិនិត្យ​សុខ ភាព​របស់ខ្លួន​ជាប្រចាំ។ ការ​ពិនិត្យ​ចាំបាច់​ត្រូវផ្ដោត​សំខាន់​ទៅលើ​សុខភាព​រាងកាយ​ទាំងមូល។ ជាពិសេស​នោះ អាជីព​ដូចជា​អ្នកនាង ដែល​មាន​ការងារ​ទំនាក់​ទំនង​ច្រើននោះ ម្ល៉ោះ​ហើយ​ទើប​សុខភាព​មាត់ធ្មេញ​គឺជា​រឿងចម្បង​ដែល​អ្នកនាង​យកចិត្ដ​ទុកដាក់​ជាអាទិភាព ។ ជារៀងរាល់​បីខែម្ដង អ្នកនាង​តែងតែ​ទៅត្រួតពិនិត្យ​សុខភាព​មាត់ធ្មេញ​ម្ដង មិនដែល​ខកខាន​ឡើយ។ អ្វីដែល​ពិសេស​ជាងនេះ​ទៅទៀត​អ្នកនាង​បានបញ្ជាក់​ប្រាប់ថា​មន្ទីរពេទ្យ​ដែលអ្នក​នាង​ជ្រើសរើស​ទៅពិនិត្យ​ជាប្រចាំ​នោះ គឺមន្ទីរព្យាបាល​ធ្មេញ​បស្ចឹម។ ព្រោះ​នៅមន្ទីរ​ព្យាបាលធ្មេញ​បស្ចឹម​មាន​សេវាកម្ម​វេជ្ជបណ្ឌិត​មាន​ជំនាញ​ច្បាស់លាស់ អនាម័យ​ត្រឹមត្រូវ​ស្របតាម​ស្ដង់ដារ​អន្ដរជាតិ​ទំនើប ហើយការ​ព្យាបាល​មិនមាន​ការ​ឈឺចាប់​ឡើយ។
  • ការ​ហាត់ប្រាណ ៖ អ្នកនាង​បាន​ជ្រើសរើស​ការ​ហែលទឹក​ជាវិធី​ហាត់ប្រាណ​ដើម្បី​សុខភាព និង​សម្រស់ ព្រោះ​អ្នកនាង​យល់ ថាការ​ហែលទឹក​បានជួយ​ធ្វើឱ្យ​អ្នកនាង​មាន​សុខភាពល្អ និង​រាងកាយ​សមសួន​ទៀតផង។

ដោយ​ឡែក​ចំពោះ​សម្រស់ អ្នកនាង សុភារី យល់ថា​បើមាន​សុខភាព​ល្អ នោះរូប​សម្រស់​ក៏ស្រស់ថ្លា​ទៅតាម​នោះដែរ។ សុខភាព និង​សម្រស់​ត្រូវតែ​នៅជាមួយគ្នា​មិនអាច​ខ្វះបានទេ ទោះបីជា​មាន​ការងារ​មមាញឹក​យ៉ាងណា​ក៏ដោយ​ក៏ត្រូវ​គិតពីបញ្ហាទាំ​ងពីរ នេះជាចម្បង​ដែរ ទើប​អាចមាន​លទ្ធភាព​បំពេញ​ការងារ​ផ្សេងៗ​ទៀតបាន។

បណ្ដាំផ្ញើ​របស់ មាស សុភារី

គ្រប់ស្ដ្រី​ទាំងឡាយ​ដែលមាន​ការ​មមាញឹក​ច្រើន គប្បីចេះ​បែងចែក​ពេលវេលា​សម្រាប់​ការ​ថែរក្សា​សុខភាព និង​សម្រស់​ឱ្យបាន​ល្អ ព្រោះបើ​ស្ដ្រីមាន​ទាំងពីរ​យ៉ាងនេះ​នៅក្នុង​រាងកាយ​នោះ ប្រាកដជា​អាចមាន​អ្វីផ្សេងៗ​ទៀត​អាចកើត​ឡើង​តាម​ក្រោយ​មិនខានឡើយ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២១ ខែតុលា ឆ្នាំ២០០៧

Google Analytics Alternative