ក្បាច់​ហាត់ប្រាណ​ពង្រាប​ក្បាលពោះ (ចលនាទី​៣២)

លោកអ្នក​បាន​យល់ដឹង​រួចមក​ហើយ​អំពី​ចលនា​ចំនួន៣១ នៃក្បួន​ហាត់​ប្រាណ​ពង្រាប​ក្បាលពោះ នៅក្នុង​ទស្សនាវដ្ដី សុខភាពយើង លេខមុនៗ​នេះ។

រូបភាពទស្សនាវដ្តីសុខភាពយើង

ជាកិច្ច​បន្ដ សូម​បន្ដស្វែង​យល់ និង​ហាត់​ចលនា​ទី៣២​ជាបន្ដ​ទៅទៀត។

ចលនាទី​៣២ ៖ បង្វិលជើង​ទាំងពីរ​ជារង្វង់

ជំហរ​ហាត់ ៖ សូម​ដេកផ្ងារ ខ្នងផ្អឹប​នឹងកម្រាល។ ប្រអប់ដៃ​ទាំងពីរ​កើយក្បាល ជួនអាច​យក​ប្រអប់ដៃ​កល់​កំប៉េះគូទ។ ជើង​ទាំងពីរ​ផ្ទឹមគ្នា លើកបន្ដឹង​ត្រង់ឡើង​ទៅលើ។ ចុងជើង​បត់មក​រកឆ្អឹង​ស្មងជើង អាចបត់​បង្កើត​ជាមុំតូច​ជាង៩០​ដឺក្រេ។

របៀប​ហាត់ ៖ សូមធ្វើ​ចលនា​បង្វិល​ប្រអប់ជើង​ទាំងពីរ​ដែល​នៅផ្ទឹម​គ្នា ដោយ​រក្សាជើង​ទាំងពីរ​បន្ដឹង​ត្រង់ទៅ​លើ។

ចំនួន​ហាត់ ៖ សូមធ្វើ​ចលនា​ស្របនឹង​ទ្រនិចនាឡិកា​ចំនួន​១៥ដង និង​បញ្ច្រាស​នឹងទ្រនិចនាឡិកា​ចំនួន១៥​ដងដែរ។
សូម​ប្រុងប្រយ័ត្ន ៖ សូមរក្សា​កាយវិការ​ដេកផ្អឹប​ចង្កេះលើ​កម្រាល​ជានិច្ច ពេលធ្វើ​ចលនា។

គោល​បំណង ៖ លំហាត់​បំផត​ក្បាលពោះ​នេះ អាចធ្វើ​ឱ្យម៉ាស​សាច់ដុំពោះ​នៅផ្នែក​ខាងក្នុង​មានចលនា​ខ្លាំង។

បើ​ចង់ដឹង​ព័ត៌មាន​បន្ថែម សូម​ស្វែងរក​អានសៀវភៅ “ក្បួន​ហាត់ប្រាណ​ពង្រាប​ក្បាលពោះ”
(សូម​បន្ដអាន​ចលនា​បន្ទាប់)

ដកស្រង់ ៖ សៀវភៅ “ក្បួន​ហាត់ប្រាណ​ពង្រាប​ក្បាលពោះ” និពន្ធដោយ​វេជ្ជបណ្ឌិត លី ចេងហ៊ុយ បោះពុម្ព​នៅខែ​កុម្ភៈឆ្នាំ​២០០៨ ដោយ​ទស្សនាវដ្ដី សុខភាព​យើង និង​ក្រុមកាឡាក់ស៊ី
អត្ថបទដោយ ៖ វេជ្ជ. លី ចេងហ៊ុយ

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦២ ខែមីនា ឆ្នាំ២០១១
Google Analytics Alternative