លិង្គឡើង​ពេលព្រលឹម

នាងខ្ញុំ​ហាក់​ដូចជា​មិនសូវ​យល់ដឹង​អំពី​ផ្លូវភេទ​នោះទេ ប៉ុន្ដែ​ចង់លើក​ជាសំណួរ​បែប​ល្ងិតល្ងង់​ចោទសួរ​លោកវេជ្ជបណ្ឌិតថា តើ​ក្មេងប្រុស​ជំទង់​ពិតជា​ឡើងរឹង​នៅពេល​ព្រឹកមែន​ឬ? ហើយមាន​រយៈពេល​ប៉ុន្មាន​ទៅ? តើគាត់​គិតពី​រឿងអ្វី​គេបាន​ជាដូច្នេះ? ហើយ​ពេលនេះ​តើគាត់​ធ្វើអ្វីទៅ លេង​ប្រដាប់ភេទ​ឬចង់​រកស្រីម្នា​ក់? នាងខ្ញុំ​សង្ឃឹមថា​លោក​វេជ្ជបណ្ឌិត​មិនសើច​មិនយំ​នឹងសំណួរ​របស់នាង​ខ្ញុំ​នោះទេ។ សូម​អរគុណ​ទុកជាមុន។
កញ្ញា ច. ច. រ អាយុ​១៩ឆ្នាំ កំពង់ចាម

វេជ្ជ​បណ្ឌិត លី ចេងហ៊ុយ ៖ មិនអី​ទេ ប្អូនស្រី។ សំណួរ​របស់ប្អូនស្រី​មាន​សារៈ​សំខាន់​ខ្លាំងណាស់ សម្រាប់​ជាការ​យល់ដឹង។ តាមធម្មតា មនុស្សប្រុស​ច្រើនតែ​មានលិង្គ​ឡើងរឹង​នៅពេល​យប់ ជាពិសេស​ពេលមាន​ការ​យល់សប្ដិ ចំណែក​ឯស្ដ្រី​គ្រាន់តែ​មាន​សំណើម ទ្វារមាស។ មិនមែន​សុទ្ធតែ​សុបិន្ដ​ដែល​ស្រើបស្រាល​ទើបមាន​ការឡើងរឹង​នោះទេ។ បុរស​ច្រើនតែ​ភ្ញាក់​ដឹងខ្លួន​នៅពេល​លិង្គឡើងរឹង​ឬ ក្រោយពេល​លិង្គឡើង​រឹង។ បុរស​ដែលមាន​វ័យកាន់តែ​ចាស់ មិនសូវ​ជាភ្ញាក់​មកមាន​លិង្គឡើងរឹង​នោះទេ។ ដូច្នេះ​រយៈពេល​ឡើងរឹង​នៃលិង្គ គឺ​អាស្រ័យ​ទៅតាម​បុគ្គល​ម្នាក់ៗ។ ប៉ុន្ដែ​បើប្លោកនោម​ពោរពេញ​ទៅដោយ​ទឹកនោម ការ​ឡើងរឹង​មាន​រយៈពេល​រៀងយូរ​បន្ដិច។ បុរស​ដែលភ្ញាក់​ដឹងខ្លួន​ពេលលិង្គ​នៅរឹង មិនសូវ​ជាមាន​អារម្មណ៍​ថាចង់​លេង​ប្រដាប់ភេទ​ឬចង់​រួមភេទ​នោះទេ។ វាអាច​ជាពេលវេលា​មួយ​ស្រួលអារម្មណ៍ និង​សន្ធឹងសន្ធៃ។ ប៉ុន្ដែ​វាក៏អាចជា​ស្ថានភាព​ឬ​បរិការណ៍​ដែលនាំ​ឱ្យគ្រប់គ្រង​អារម្មណ៍​មិនបាន ឬចង់​ឱបថើប ដើម្បី​រម្ងាប់​ការឡើង​រឹងនេះ​ទៅវិញ​ផងដែរ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៦១ ខែកុម្ភៈ ឆ្នាំ២០១១
Google Analytics Alternative