សុដន់​ធំ

ខ្ញុំបាទ​ចូលចិត្ដ​ស្ដ្រី​សុដន់ធំ ដើមទ្រូង​ពើង។ ពេលឃើញ​ម្ដងៗ ខ្ញុំបាទ​មើលមិន​ឆ្អែតឆ្អន់​ទេ។ តើ​បុរស​ភាគច្រើន​ចូលចិត្ដស្ដ្រី​ដើមទ្រូង​ធំ ដូច​ខ្ញុំបាទ​ដែរឬទេ?
លោក ច.ប.ស អាយុ​២០ឆ្នាំ ខេត្ដ​កណ្ដាល

វេជ្ជបណ្ឌិត​យើងៈ ជាការ​ពិតណាស់ បុរស​ពិបាក​គេចវេស​មិន​ក្រឡេក​មើល​សុដន់​របស់ស្ដ្រី​ណាស់។ ព្រោះថា​តាមការ​អង្កេត​បាន បង្ហាញ​ថា បុរស​ភាគច្រើន​ចូលចិត្ដ​ស្ដ្រី​ដែលមាន​សុដន់ធំ រាងពើង​បែប​ព្រហើន។ ដើម​ទ្រូង និង​សុដន់​របស់ស្ដ្រី​ជាចំណុច​យុទ្ធសាស្ដ្រ សម្រាប់​ទាក់ទាញ​ក្រសែភ្នែក​របស់​បុរស។ ពេល​ក្រឡេក​ឃើញ ឬសម្លឹង​មើល​សុដន់ធំ ធ្វើឱ្យ​បុរស​ព្រឺព្រួច ស្រើប​ស្រាល។ បើឱ្យ​ជ្រើសរើស​រវាង​ស្ដ្រី​ដែលមាន​សុដន់ធំ​ពើងពេញ​ដើមទ្រូង និង​ស្ដ្រី​ដែលមាន​សុដន់ស្វិត​រាបជាប់​នឹង​ដើមទ្រូង បុរស​ពិតជា​ជ្រើសរើស យក​ស្ដ្រី​ប្រភេទទី១​ហើយ។ ដោយ​ពួកគេ​គិតថា​ដើមទ្រូង និង​សុដន់ធំ​ពើងមាន​លក្ខណៈ​សិចស៊ី​ប្រកប​ទៅដោយ​មន្ដស្នេហ៍។ តាមការ​អង្កេត​បានឱ្យ​ដឹងថា​សុដន់​កាន់តែ​ធំ កាន់តែ​ទាក់ទាញ​ចិត្ដ និង​ដាស់ភ្ញោច​អារម្មណ៍​ផ្លូវភេទ​របស់​បុរស​ឱ្យរំជើប​រំជួល។ ដូច្នេះ​ហើយ​បានជា​ស្ដ្រីសិចស៊ី​ច្រើនតែ​ស្លៀកពាក់​បង្ហាញ​គល់សុដន់ ជួន​រហូតដល់​ទៅវះកាត់ ឬ​បូមបំប៉ោង​ដើមទ្រូង​ទៀតផង។ ករណី​ដែល​ប្អូនប្រុស​ចូលចិត្ដគយគន់​សុដន់ ឬ​ដើមទ្រូង​របស់​ស្ដ្រី ពុំមែន​ជារឿង​ខុស​ប្រក្រតីទេ។ ប៉ុន្ដែ​ការសម្លឹង​មិនដាក់​ភ្នែកពេក ជារឿង​អសីលធម៌​ទៅវិញ។ វេជ្ជបណ្ឌិតយើង​សូមផ្ដាំ​ផ្ញើទៅ​ប្អូនប្រុស​ថា​សូមកុំ​សម្លឹង​មើល​ហួសហេតុ​ពេក ហើយ​គ្រាន់តែ​សម្លឹងមើល​បានហើយ កុំ​គ្រឺតខ្នាញ់​រហូត​ដល់ទប់​ចិត្ដមិនបាន ទៅ​ច្របាច់​លេង​ដោយគ្មាន​ការ​ព្រមព្រៀង​ពីសាម៉ីខ្លួន គឺជា​ករណី​ចាប់​រំលោភ​ផ្លូវភេទ ឬក៏​យ៉ាងហោចណាស់​ក៏ជា​ករណីមួយ​កំផ្លៀង​ជាអនុស្សាវរីយ៍​ដែរ។ បទ​ចាប់រំលោភ​ផ្លូវភេទ​បណ្ដាល​ឱ្យប្អូនប្រុស​ខូច​កេរ្ដិ៍ឈ្មោះ សងជម្ងឺ​ចិត្ដជាប្រាក់ ឬ​អាចជាប់ ឃុំឃាំងខ្លួន​ទៀតផង។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៥ ខែមិថុនា ឆ្នាំ២០០៦

Google Analytics Alternative