ក្រមុំ​បរិសុទ្ធ

ខ្ញុំលួច​ស្រឡាញ់​នារីម្នាក់។ ខ្ញុំបាទ​ចង់ដឹង​ថា តើមាន​របៀប ឬ​វិធី​មើលឱ្យ​ដឹងថា​ស្ដ្រីម្នាក់​នោះនៅ​បរិសុទ្ធ ឬ​ព្រហ្មចារី​ដែរ​ឬទេ?
លោក ព.ម អាយុ២៥ឆ្នាំ ខេត្ដ​តាកែវ

វេជ្ជបណ្ឌិត​យើងៈ ស្ដ្រី​នៅក្រមុំ​បរិសុទ្ធ ឬ​ព្រហ្មចារី ជាស្ដ្រី​ដែល​មិនធ្លាប់​មានការ​រួមភេទ​តាម​ទ្វារមាស។ ប្អូនប្រុស​មិនអាច​ដឹងថា ស្ដ្រីម្នាក់​នៅបរិសុទ្ធ ក្រៅពី​ចម្លើយ​របស់​សាម៉ីខ្លួន​ឡើយ។ ការមើល​ឱ្យដឹងថា​ស្ដ្រីណា​ម្នាក់​នៅក្រមុំ ឬ​អត់ ពុំមែន​ជារឿង​ងាយស្រួល​នោះទេ។ គេ​មិនអាច​ពិនិត្យតែ​សម្បកក្រៅ ដោយ​គ្រាន់តែ​ឃើញ​សុដន់រីកធំ ឬ​ត្រគាក​រីកសាយ​ថាស្ដ្រី​នោះអស់​ភាពបរិសុទ្ធ​នោះឡើយ។ រហូតមក​ដល់សព្វថ្ងៃ​នេះ មិនទាន់​មាន​វិធីពិនិត្យ​ភាពបរិសុទ្ធ​របស់​ស្ដ្រី ក្រៅពីការ​ពិនិត្យ​សន្ទះព្រ​ហ្មចារី​ឡើយ។ វិធី​ពិនិត្យ​សន្ទះ​ព្រហ្មចារីនេះ មានតែ​គ្រូពេទ្យទេ​ដែលអាច​មើលដឹង។ បើស្ដ្រី​ណានៅមាន​សន្ទះ​ព្រហ្មចារី បញ្ជាក់​ថាស្ដ្រី​នោះនៅ​ក្រមុំបរិសុទ្ធ។ ប៉ុន្ដែ​ជួនកាល​សន្ទះព្រហ្មចារី​អាចដាច់​រហែក​ដោយ​សកម្មភាព​ផ្សេងៗ​ក្រៅពីការ​រួមភេទ ដូចជា​អាចដាច់​រហែក​ដោយការ​សេពកាម​ខ្លួនឯង ដោយ​ដៃ ឬ​ការលូក​ម្រាមដៃ​ចូល ការ​ជិះកង់ ការ​លេងកីឡា សំឡី​អនាម័យជា​ដើម។ ដូច្នេះ​ការវាយ​តម្លៃស្រី​ម្នាក់នៅប​រិសុទ្ធ ឬ​មិនបរិសុទ្ធ ត្រឹម​វត្ដមាន ឬ​ភាពគង់វង្ស​របស់​សន្ទះព្រ​ហ្មចារី​មិនត្រឹមត្រូវ​ឡើយ។ សព្វថ្ងៃ​នេះ តម្លៃ​របស់ស្ដ្រី​មិនស្ថិត​នៅលើសន្ទះព្រ​ហ្មចារី​ទាំងស្រុង​ទេ ជាពិសេស​នៅតាម​បណ្ដា​ប្រទេស​ជឿនលឿន។ តែនៅ​ប្រទេស​កម្ពុជា ព្រហ្មចារី​នៅតែ​សំខាន់​សម្រាប់​គ្រួសារ​ខ្លះ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៥ ខែមិថុនា ឆ្នាំ២០០៦

Google Analytics Alternative