ក្បាច់​ហាត់ប្រាណ​ពង្រាប​ក្បាល​ពោះ (ចលនាទី​១៤)

លោកអ្នក​បាន​យល់ដឹង​រួចមក​ហើយ​អំពី​ចលនា​ចំនួន​១៣ នៃ​ក្បួនហាត់​ប្រាណ​ពង្រាបក្បាល​ពោះ​នៅក្នុង​ទស្សនាវដ្ដី សុខភាព​យើង លេខមុនៗ​នេះ។

រូបភាពទស្សនាវដ្តីសុខភាពយើង

ជាកិច្ច​បន្ដ សូមបន្ដ​ស្វែងយល់ និង​ហាត់​ចលនាទី​១៤​ជាបន្ដ​ទៅទៀត។

ចលនាទី​១៤ ៖ បន្ដឹងជើង​លើកត្រង់​ទៅ​ចំហៀង

ជំហរ​ហាត់ ៖ សូម​ដេកផ្ងារ ចង្កេះ និង​ខ្នងផ្អឹប​ជាប់នឹង​កម្រាល។ សូម​លើកជើង​ទាំងពីរ​ឡើងលើ​បត់ក្បាល​ជង្គង់​ងាកមក​លើ​ដើមទ្រូង។ ប្រអប់ជើង​ទាំងពីរ​ផ្ទឹមគ្នា តែក្បាល​ជង្គង់​ទាំងពីរ​កន្ធែក​ឃ្លាត​ពីគ្នា។

របៀប​ហាត់ ៖ សូម​បន្ដឹងជើង​ម្ខាង​ឡើងលើ​ត្រង់ ម្ដង​ម្ខាង ម្ដង​ខាងស្ដាំ ម្ដង​ខាងឆ្វេង។

ចំនួន​ហាត់ ៖ សូមធ្វើ​ចលនា​នេះ​ចំនួន​៣លើក ហើយ​ក្នុងមួយ​លើក​ឱ្យបាន​៣០ដង។

គោល​បំណង ៖ ករណី​ទាញ​បន្ដឹងជើង​ខ្លាំង សាច់ដុំ​ភ្លៅផ្នែក​ខាងក្នុង​ដែលជា​សាច់ដុំ​ទាញចូលធ្វើ​ចលនា។ បើធ្វើ​ចលនា​ឆ្លាស់គ្នា បាន​ត្រឹមត្រូវ លំហាត់​នេះធ្វើ​ឱ្យក្បាល​ជង្គង់​ធ្វើ​ចលនា ដោយ​គ្មាន​ហត់នឿយ។

បើ​ចង់ដឹង​ព័ត៌មាន​បន្ថែម សូម​ស្វែងរក​អាន​សៀវភៅ “ក្បួន​ហាត់ប្រាណ​ពង្រាប​ក្បាលពោះ”
(សូម​បន្ដអាន​ចលនា​បន្ទាប់)

ដោយ ៖ វេជ្ជ. លី ចេងហ៊ុយ
ដកស្រង់ ៖ សៀវភៅ “ក្បួន​ហាត់ប្រាណ​ពង្រាប​ក្បាលពោះ” និពន្ធ​ដោយ​វេជ្ជបណ្ឌិត លី ចេងហ៊ុយ បោះពុម្ព​នៅខែកុ​ម្ភៈ​ឆ្នាំ២០០៨ ដោយ​ទស្សនាវដ្ដី សុខភាពយើង និង​ក្រុម​កាឡាក់ស៊ី

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៤ ខែកញ្ញា ឆ្នាំ២០០៩

Google Analytics Alternative