កុមារ​នៅក្នុង​ខេត្ត​ចំនួន៥​រងគ្រោះ​ដោយសារ​ជម្ងឺគ្រុនឈាម​គិតច្រើន​ជាងគេ

កុមារ​នៅក្នុង​ខេត្ត​ចំនួន៥​រងគ្រោះ​ដោយសារ​ជម្ងឺគ្រុនឈាម​គិតច្រើន​ជាងគេ កុមារ​កម្ពុជា​រស់នៅ​ក្នុងខេត្ត​ចំនួន៥​បាន​រងគ្រោះ​ដោយសារ​ជម្ងឺ​គ្រុនឈាម​ខ្លាំងជាង​គេ ដែល​រហូត​មកទល់​ពេលនេះ មាន​កុមារ​១៤៦នាក់​ហើយ​បានស្លាប់​ដោយសារ​ជម្ងឺនេះ។

រូបភាពគេហទំព័សុខភាពកម្ពុជា

លោក​វេជ្ជបណ្ឌិត ច ម៉េងចួ នាយក​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ឋ​នឹងជម្ងឺ​គ្រុនចា ញ់​ប៉ារ៉ាស៊ីត​សាស្រ្ត និង​បាណក​សាស្រ្ត​នៃក្រសួង​សុខាភិបាល​បានមាន​ប្រសាសន៍​ឲ្យដឹង​កាលពី​ថ្ងៃពុធទី៣ តុលា​កន្លងមក​ថាខេត្ត​ដែលមាន​ផ្ទុះជម្ងឺគ្រុនឈាម​ច្រើនជាងគេ​ក្នុងឆ្នាំ​នេះមាន​ចំនួន៥ គឺខេត្ត​សៀមរាប បន្ទាយ​មានជ័យ ឧត្តរ​មានជ័យ កណ្តាល និងខេត្ត​កំពង់ស្ពឺ​។ ​អត្រា​ឈឺ​​ និង​ស្លាប់​ដោយសា​រ​ជម្ងឺ​គ្រុនឈាម​ឆ្នាំនេះ បើធៀប​ជាមួយ​ឆ្នាំផ្ទុះ​ជម្ងឺ​ឆ្នាំ២០០៧​បានបង្ហាញ​ថា ឆ្នាំ២០០៧​មាន​កុមារ​កើតជម្ងឺ​គ្រុនឈាម​សរុប​៣៧.៧១៦​នាក់​ ប៉ុន្តែ​ឆ្នាំនេះ​មានកុមារ​ចំនួន​ត្រឹម៣៤.៤៨២​ក្នុងនោះ​មានលាយ​ទ្បំ​នឹងជម្ងឺគ្រុនឈីក ដែល​បានផ្ទុះ​នៅកម្ពុជា​ក្នុងឆ្នាំនេះ​ផងដែរ តួលេ​ខនេះ​គិត​ត្រឹម​រយៈពេល​៣៨សប្តាហ៍​នៃឆ្នាំ​នេះ។

លោក​បន្តថា “ដោយសារ​ឆ្នាំនេះ​រដូវ​វស្សា​អូសបន្លាយ​យូរជាង​ឆ្នាំ​កន្លងមក ហេតុនេះ​យើង​នៅតែ​បន្ត​ប្រុងប្រយ័ត្ន និងបាន​ចាប់ផ្តើម​ដាក់អាបេត​ជំហ៊ាន​ទី២ ដល់​ប្រជាពលរដ្ឋ​តាំងពី​ពាក់កណ្តាល​ខែកញ្ញា​កន្លងមក ”។ លោក​បន្តថា “សូម​ប្រ ជាពលរដ្ឋ​បន្ត​បង្កើន​ការ​ប្រុងប្រយ័ត្ន និង​ចាត់ទុក​សកម្មភាព​ចូលរួម​ការពារ​ទប់​ស្កាត់​ការផ្ទុះ​ជម្ងឺ​គ្រុនឈាម​ជាកាតព្វកិច្ច​របស់ខ្លួន ព្រោះ​រដ្ឋបាន​ត្រឹមតែ​ជូន​ព៌តមា​ន​ត្រឹមត្រូវ​ជូន​ប្រជាពលរដ្ឋ និង​មិនអាច​ជួយដឹក​បញ្ជូន​កូន​របស់​ប្រជាពលរដ្ឋម​ក​មន្ទីរពេទ្យ​បានទេ ”។

រូបភាពគេហទំព័សុខភាពកម្ពុជា

ទោះជា​យ៉ាងណា​មកដល់​សប្តាហ៍​ទី៣៨​នេះជម្ងឺគ្រុនឈាម​បានធូរ​ស្បើយ​ច្រើន​មកហើយ ខុសពី​ក្នុង​រយៈពេល​បីសប្តាហ៍​ទី២៦​ដល់២៨ ដែលក្នុង​មួយសប្តា​ហ៍ៗ​មានកុមារ​២៤០០​នាក់បាន​ឈឺជម្ងឺ​នេះ។ ក្នុង​សប្តាហ៍ទី​៣៨​មានកុមារ​ចំនួន៨៩៥នាក់​បានធ្លាក់​ខ្លួនឈឺ និង​កុមារ​ពី៣ទៅ៥នាក់​បានស្លាប់​ជារៀងរាល់​សប្តាហ៍​និង​អាចអូស​បន្លាយ​យូរជាង​ឆ្នាំ២០០៧ ដោយសារ​ការ​ប្រែប្រួល​អាកាសធាតុ ព្រោះ​​បើតាម​ទិន្នន័យ​ទឹកភ្លៀង​ដែល​ព្យាករណ៍​ដោយ​នាយកដ្ឋាន​ឧតុនិយម​ក្រសួង ធនធានទឹក​បានបង្ហាញ​ថា កំពស់​ទឹកភ្លៀង​ក្នុងឆ្នាំ​នេះមាន​តិចជាង​ឆ្នាំ២០១១ ប៉ុន្តែ​មានភ្លៀង​ច្រើនថ្ងៃ​ជាង ដោយ​ឆ្នាំ២០១១​មានចំនួន​ថ្ងៃភ្លៀង​១៦១ថ្ងៃ ប៉ុន្តែ​ឆ្នាំនេះ​ចំនួនថ្ងៃ​ភ្លៀង​មាន​រហូត​ដល់​១៨០ថ្ងៃ​។ នេះ​បើតាម​ការ​បញ្ជាក់​ពី​លោក ច ម៉េងចួ។

លោក​បន្តថា ក្នុងឆ្នាំ​២០១២​នេះ មាន​កុមារ​៤នាក់​បានស្លាប់​ក្នុង​ចំណោម​កុ មារ​ធ្លាក់ខ្លួន​ឈឺ​១០០០នាក់​ខណៈ​ខុសពី​ឆ្នាំ២០០៧​ក្នុង​ចំណោម​កុមារ​១០០០​នាក់​មាន​កុមារ​ចំនួន​១០នាក់​បានស្លាប់។

អត្ថបទដោយ ៖ គង់ សូរិយា

ចេញផ្សាយ ៖ ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១២

Google Analytics Alternative