ក្បាច់​ហាត់ប្រាណ​ពង្រាប​ក្បាលពោះ (ចលនាទី​១៦)

លោកអ្នក​បាន​យល់ដឹង​រួចមក​ហើយ​អំពី​ចលនា​ចំនួន១៥ នៃ​ក្បួនហាត់​ប្រាណ​ពង្រាប​ក្បាលពោះ​នៅក្នុង ទស្សនាវដ្ដី សុខភាព​យើង លេខមុនៗ​នេះ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ជាកិច្ច​បន្ដ សូមបន្ដ​ស្វែងយល់ និង​ហាត់​ចលនា​ទី១៦​ជាបន្ដ​ទៅទៀត។

ចលនាទី​១៦ ៖ ទាញជើង​មកក្បាល កជើង​ខ្វែងគ្នា

ជំហរ​ហាត់ ៖ មាន​កាយវិការ​ដែលជា​ជំហរ​ហាត់ ដូចគ្នា​នឹង​ចលនា​ទី១៥​ដែរ តែជើង​ទាំងពីរ​ពន្លាបន្ដឹង​បាតជើង​ឡើងលើ។

របៀប​ហាត់ ៖ ដូចគ្នា​នឹង​ចលនាទី១៥​ដែរ តែ​សូមធ្វើ​ចលនា​បន្ដឹងជើង​ទាំងពីរ​រាងស្ទើរ​ត្រង់ ឬត្រង់​ទាំងស្រុង​បាតជើង​ឡើង លើ​បើអាច​ធ្វើបាន។ ចលនា​នេះមាន​សភាព​លំបាក​ជាង​ចលនាមុន។

ចំនួន​ហាត់ ៖ សូមធ្វើ​ចលនា​កជើង​ស្ដាំ​លើកជើង​ឆ្វេង​ឱ្យបាន​១០ដង កជើងឆ្វេង​លើកជើង​ស្ដាំ​ឱ្យបាន​១០ដងដែរ។ បន្ទាប់មក សូម​សម្រាក​៥វិនាទី ហើយ​សូមបន្ដ​ធ្វើ២លើកប​ន្ថែម​ទៀត។

គោល​បំណង ៖ ការ​ទាញ​ពន្លាជើង​បន្ដឹង​ត្រង់ បង្កើន​ការ​លំបាក​មួយ​កម្រិតទៀត​ដល់​សាច់ដុំ​ខំប្រឹង។ ក្បាលពោះ​ត្រូវ​ខំទាញ អូស​ទម្ងន់​ទាំងនោះ​បន្ថែម​ទៀត។

បើ​ចង់ដឹង​ព័ត៌មាន​បន្ថែម សូម​ស្វែងរក​អាន​សៀវភៅ “ក្បួន​ហាត់ប្រាណ​ពង្រាប​ក្បាលពោះ”
(សូមបន្ដ​អាន​ចលនា​បន្ទាប់)

ដោយ ៖ វេជ្ជ. លី ចេងហ៊ុយ
ដកស្រង់ ៖ សៀវភៅ “ក្បួន​ហាត់ប្រាណ​ពង្រាប​ក្បាលពោះ” និពន្ធ​ដោយ​វេជ្ជបណ្ឌិត លី ចេងហ៊ុយ បោះពុម្ព​នៅខែ​កុម្ភៈឆ្នាំ​២០០៨ ដោយ​ទស្សនាវដ្ដី សុខភាពយើង និង​ក្រុមកាឡាក់​ស៊ី

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៦ ខែវិច្ឆិកា ឆ្នាំ២០០៩

Categories:

Leave a Reply

Your email address will not be published. Required fields are marked *