ការរួមភេទគ្រាដំបូង​

ខ្ញុំបាទ​ទើបតែ​មាន​ទំនាក់​ទំនង​ជាមួយ​នារីម្នាក់ តែ​មិនទាន់​បាន​រួមភេទ​ជាមួយ​នាង​នៅឡើយ​ទេ។ ខ្ញុំបាទ​ចង់ដឹង​ថា ក្នុងពេល​រួមភេទ ដំបូង​ជាមួយ​បុរស តើ​ស្ដ្រីមាន​អារម្មណ៍​យ៉ាង​ម៉េច? លោក ឃ.ម.រ អាយុ២៣ឆ្នាំ ខេត្ដកណ្ដាល

វេជ្ជបណ្ឌិត​យើងៈ គ្រាដំបូង​ពិតជា​ធ្វើឱ្យ​មនុស្ស​មាន​អារម្មណ៍​ខ្លះៗ មិនអាច​គេចវេស​បានឡើយ។ នារី​មាន​អារម្មណ៍​ចង់​ថែរក្សា​ព្រហ្មចារី និង​ភាព​បរិសុទ្ធ​របស់ខ្លួន ហើយ​គិតថា តើត្រូវ​បំផ្លាញ​ដោយ​សារបុរស​ម្នាក់​នេះឬ។ យ៉ាងណា​មិញ ពេលជួប​បុរស​លើក​ដំបូង ស្ដ្រី​ចាប់ផ្ដើម​មាន អារម្មណ៍​មិន​ប្រក្រតី ភ័យ​ផង អរផង ដូចដែល​តែងបន្លឺ​ពាក្យថា មាន​អារម្មណ៍​យ៉ាង​ម៉េចទេ ថាមិន​ត្រូវ​សោះ។ ប្រសិន​បើស្ដ្រី​គិតថា ការ​រួមភេទ​នឹងធ្វើ​ឱ្យនាង​ឈឺចាប់ នុះ​នាង​កាន់តែ​មានអារម្មណ៍​ភ័យខ្លាច​ទ្វេឡើង។ បុរស​អាចជា​អ្នក​កំណត់​ការ​ភ័យខ្លាច ឬ​ត្រេកត្រអាល​តាមរយៈ​កាយវិការ និង​សម្ដី​សំដៅ​ជាមួយ​នាង។ ការ​រួមភេទ​ដំបូង​របស់​ស្ដ្រី ជាអនុស្សាវរីយ៍​ជូរចត់ និង​ផ្អែមល្ហែម​សម្រាប់​មួយជីវិត​របស់​នាង។ ហើយ ជាគ្រា​ដែល​នាង​ទទួល​ជាលើក​ដំបូង នៃការ​ឈឺចាប់​រូបកាយ និង​រសជាតិ​សួគ៌ា​ផ្លូវភេទ។ ពេលមាន​អារម្មណ៍​ច្របូក​ច្របល់​ក្នុង​គ្រាដំបូង បើបាន​បុរស​ជាស្វាមី ឬ​ជាសង្សារ មាន​កាយវិការ​ទន់ភ្លន់ សម្ដី​សំដៅ​ផ្អែមល្ហែម និង​ទឹកចិត្ដ​យល់ចិត្ដយល់​ថ្លើម នាង​ពិតជា​មាន​អារម្មណ៍​សុខស្រួល​ក្នុងចិត្ដ។ ផ្ទុយ​ទៅវិញ នាង​នឹងមាន​អារម្មណ៍​ខ្លាច​រអា ពេញ​មួយជីវិត បើជួប​រឿង​សោកសៅ​ក្នុងគ្រា​ដំបូងនេះ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០២ ខែមីនា ឆ្នាំ២០០៦

Google Analytics Alternative