វិធី​ពន្យារ​កំណើត​ដោយដាក់កង​ក្នុង​ស្បូន

នាងខ្ញុំ​មាន​អាយុ​៤០ឆ្នាំ។ រយៈពេល​២ឆ្នាំ​មកហើយ ដែល​នាងខ្ញុំ​បាន​ពាក់កង​ដាក់ក្នុង​ស្បូន ដើម្បី​ពន្យារ​កំណើត​(ការពារ​កុំឱ្យមាន​កូន)។ នេះ​ជាវិធី​ពន្យារ​កំណើត​ល្អប្រសើរ​ណាស់ សម្រាប់​នាងខ្ញុំ។ តើ​នាងខ្ញុំ​ឡើង​ទម្ងន់ ៥​គីឡូក្រាម ដោយសារ​កងស្បូន​នេះ ឬ​ទេ។
អ្នក​ស្រី ហ.ច.ន អាយុ​៤០ឆ្នាំ ខេត្ដ​កណ្ដាល

វេជ្ជបណ្ឌិត​យើងៈ ជាទូទៅ កងដាក់​ក្នុងស្បូន​ភាគច្រើន ផ្សំ​ពីសារធាតុ​លោហៈ​ស្ពាន់ ហើយ​គ្មានជាតិ​អ័រម៉ូន​ឡើយ។ ប៉ុន្ដែ​កងដាក់​ស្បូន​ខ្លះអាច​បន្ថែម​ជាតិ​អ័រម៉ូន​ប្រូស្សេស្ដេរ៉ូន ដែលមាន​សកម្មភាព​ប្រឆាំង​នឹងការ​តាំងគភ៌ ដូចជា​មានជាតិ​ឡឺវ៉ូន័រស្សេស្ដ្រែល។ ជាតិ​ឡឺវ៉ូន័រឡេស្ដ្រែល គឺជា​អ័រម៉ូន​ប្រូស្សេ​ស្ដេរ៉ូន​មួយ​ប្រភេទ​ផ្សេងទៀត​តែប៉ុណ្ណោះ ដែលជា​អ័រម៉ូន​មាន​ឥទ្ធិពល​បង្ខាំង​ខ្ទប់​សារធាតុ​មេតាប៉ូលីស​ចំណី​អាហារ​ជាយ​ថាហេតុ ជាពិសេស​សារធាតុ​ខ្លាញ់ និង​សារធាតុស្ករ។ បែបនេះ​ពិតជា​អាចបង្ក​ការឡើង​ទម្ងន់​មែន។ ដូច្នេះ​កងដាក់​ស្បូន ដែលមាន​លាយ​ជាតិ អ័រម៉ូន ភាគច្រើន​អាច​បង្កការ​ឡើង​ទម្ងន់​របស់​លោកស្រី។ ទម្ងន់​៥គីឡូ​របស់​លោកស្រី អាច​បណ្ដាល​មកពី​កងដាក់​ស្បូន​នេះ។ ប៉ុន្ដែ​ប្រការ​ល្អ លោកស្រី​គួរតែ​ទៅជួប​ជាមួយអ្ន​ក​ជំនាញ​ខាង​ពន្យារ​កំណើត ប្រយោជន៍​សាកសួរ​អំពី​ផលប៉ះពាល់​បែបនេះ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០២ ខែមីនា ឆ្នាំ២០០៦

Categories:

Leave a Reply

Your email address will not be published. Required fields are marked *