ក្បាច់​ហាត់ប្រាណ​ពង្រាប​ក្បាលពោះ (ចលនាទី​២០)

លោកអ្នក​បានយល់​ដឹង​រួចមក​ហើយ​អំពី​ចលនា​ចំនួន១៩ នៃ​ក្បួនហាត់​ប្រាណ​ពង្រាប​ក្បាលពោះ​នៅក្នុង​ទស្សនាវដ្ដី សុខភាពយើង លេខមុនៗ​នេះ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ជាកិច្ចបន្ដ សូមបន្ដ​ស្វែងយល់ និង​ហាត់​ចលនាទី២០​ជាបន្ដ​ទៅទៀត។

ចលនាទី​២០ ៖ ធ្វើ​ចលនា​កន្ដ្រៃកាត់​ឡើងលើ

ជំហរ​ហាត់ ៖ សូម​ដេកផ្ងារ ប្រអប់ដៃ​ទាំងពីរ​កើយក្បាល។ ជើង​ទាំងពីរ​លើកឡើង​លើត្រង់​បង្កើត​ជាមុំកែង​ជាមួយ​ដងខ្លួន។

របៀប​ហាត់ ៖ សូម​ចាប់ផ្ដើម​ទាញជើង​ម្ខាង​មករក​ដើមទ្រូង​(ដូចក្នុង​ចលនាទី១៩) រីឯ​ជើងម្ខាង​ទៀត​ទម្លាក់​ស្រាលៗ​ទៅរក​កម្រាល​(ដូចក្នុង​ចលនាទី៩)។ រួចមក​សូមទាញ​ជើង​ទាំងពីរ​ទៅរក​ទីតាំង​ដើម និង​សូមប្ដូរ​ចលនា​ជាមួយ​ជើង​ម្ខាងទៀត​ទៅតាម​លំដាប់​លំដោយ។

ចំនួន​ហាត់ ៖ សូមធ្វើ​ចលនា​ស្ដាំឆ្វេង​ឱ្យបាន​២០ដង ចំនួន​២លើក។

ដំណក​ដង្ហើម ៖ សូម​បំផត​ក្បាល​ពោះ និង​ដកដង្ហើម​ចេញ ពេលជើង​ទម្លាក់​ចុះ។

សូម​ប្រុងប្រយ័ត្ន ៖ ការធ្វើ​ចលនា​កន្ដ្រៃ​កាត់លើក​ឡើងលើ តម្រូវ​ឱ្យមាន​ជំហរហាត់​ត្រឹមត្រូវ។ ពីព្រោះ​ទម្ងន់​ជើង​ទាំងពីរ មាន​និន្នាការ​បង្ក​រាងកោង​នៃឆ្អឹង​កងខ្នង។ សូមគិត​ទៅដល់​ចលនា​ហាត់​ត្រឹមត្រូវ។

បើចង់​ដឹង​ព័ត៌មាន​បន្ថែម សូម​ស្វែងរក​អាន​សៀវភៅ “ក្បួន​ហាត់ប្រាណ​ពង្រាប​ក្បាលពោះ”
(សូមបន្ដ​អាន​ចលនា​បន្ទាប់)

ដោយ ៖ វេជ្ជ. លី ចេងហ៊ុយ
ដកស្រង់ ៖ សៀវភៅ “ក្បួន​ហាត់ប្រាណ​ពង្រាប​ក្បាលពោះ” និពន្ធ​ដោយ​វេជ្ជបណ្ឌិត លី ចេងហ៊ុយ បោះពុម្ព​នៅខែ​កុម្ភៈឆ្នាំ២០០៨ ដោយ​ទស្សនាវដ្ដី សុខភាពយើង និង​ក្រុម​កាឡាក់ស៊ី

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៩ ខែកុម្ភៈ ឆ្នាំ២០១០

Google Analytics Alternative