ការរួមភេទ​​​ពេល​​​​មាន​ផ្ទៃពោះ​

ភរិយា​របស់ខ្ញុំ​បាទ មាន​ផ្ទៃពោះ​ចំនួន​៤ខែមក​ហើយ។ ខ្ញុំបាទ​មិនចង់​ទៅរួមភេទ​ក្រៅផ្ទះ​ទេ។ ខ្ញុំបាទ​សូមសួរ​វេជ្ជបណ្ឌិត​យើង តើ​ខ្ញុំបាទ អាច“គេង”​ជាមួយ​ភរិយា​ខ្ញុំបាទ​បាន ឬទេ?
លោក ច.ស.ហ អាយុ៣៤ឆ្នាំ ភ្នំពេញ

វេជ្ជបណ្ឌិត​យើងៈ បាន! ពេល​ភរិយា​របស់​លោកមាន​ផ្ទៃពោះ​៤ខែ លោក​ពិតជាអាច​រួមភេទ​បានដូច​ធម្មតា តែត្រូវ​អនុវត្ដ​ទៅតាម​ក្បួន​រួមភេទ​ ជាមួយ​ស្ដ្រីមាន​ផ្ទៃពោះ។ ផ្ទុយ​ទៅវិញ​លោក​មិនអាច​រួមភេទ​ពេលគភ៌​គ្រប់ខែ ក្នុង​ករណី​គភ៌មាន​គ្រោះថ្នាក់ ឬមាន​ការ​ហាមប្រាម​ពីគ្រូពេទ្យ​ ជំនាញ​ខាងសម្ភព។ កាលបើ​គភ៌មាន​ដំណើរ​វិវឌ្ឍន៍​ជាប្រក្រតី ហើយ​មាត់ស្បូន​បិទជិត​ល្អ។ មាត់ស្បូន​បិទជិត​នេះ មិនបណ្ដាល​ឱ្យមាន​ការ​ប៉ះ ទង្គិច​នឹងលិង្គ​ដែល​ស៊កចូល​ក្នុងទ្វារមាស និង​បង្កការ​ឈឺចាប់​ដល់ទារក​ក្នុងស្បូន​នោះទេ។ ក្រៅពី​ការពារ​ដោយ​ស្បូន ក៏មាន​ទឹកភ្លោះ​ផងដែរ ដែលដើរ​តួនាទី ជួយ​កាត់បន្ថយ​ការ​ប៉ះទង្គិច។ តោង​ដឹងថា បើ​អារម្មណ៍​របស់ម្ដាយ​យ៉ាងណា ទារក​ក្នុងផ្ទៃ​ក៏អាច​ទទួលដោយ​ប្រយោល​ខ្លះដែរ។ តើទារក​ទទួល​អារម្មណ៍​សុខដុម​ខាងផ្លូវភេទ​ដែរ ឬទេ? រហូត​មកដល់​ពេលនេះ មិនទាន់​មានអ្នក​វិទ្យាសាស្ដ្រ​ណាឆ្លើយតប​នឹងសំណួរ​នេះ បាន​ល្អិតល្អន់​ឡើយ។ ដូច្នេះ​លោកអាច​រួមភេទ​ជាមួយ​ភរិយា​របស់​លោកបាន ដើម្បី​ជីវភាព​ផ្លូវភេទ​ក្នុងគ្រួសារ។ តែគប្បី​នាំភរិយា​ទៅជួប​អ្នកជំនាញ​ខាងសម្ភព​ជាប្រចាំផង ដើម្បី​សុខភាព​ភរិយា និង​បុត្រ​របស់លោក។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០២ ខែមីនា ឆ្នាំ២០០៦

Categories:

Leave a Reply

Your email address will not be published. Required fields are marked *