មូលហេតុ​​​​អ្វី​ប្ដីមាន​​​​ផ្ទុក​មេរោគ​​​​អេដស៍ ប្រពន្ធ​​​​បែរជា​​​​មិនមាន

មូលហេតុ​អ្វី​ប្ដីមាន​ផ្ទុក​មេរោគ​អេដស៍ ប្រពន្ធ​បែរជា​មិនមាន ហើយ​ពេលខ្លះ​ប្រពន្ធ​មាន បែរជា​ប្ដីគ្មាន​មេរោគ​អេដស៍​ទៅវិញ? លោក ក.ស អាយុ ៣៥ឆ្នាំ កំពង់ចាម

វេជ្ជបណ្ឌិត​យើងៈ ជាទូទៅ​នៅ​ប្រទេស​កម្ពុជា មេរោគ​អេដស៍​ឆ្លង​តាមរយៈ​ផ្លូវភេទ​សឹងតែ​១០០5​ រាល់បុគ្គល​ដែល​រួមភេទ​ជាមួយ អ្នកផ្ទុក​មេរោគអេដស៍​ត្រូវ​ឆ្លង។ តែករណី​ដៃគូប្ដី​ប្រពន្ធម្នាក់​មានម្នាក់​អត់ ពិតជា​កើតមាន​ពិតមែន។ តាមការ​ស្រាវជ្រាវ ឃើញមាន​ហេតុផល ៣យ៉ាង ៖

  • កម្រិត​នៃការ​រួមភេទ​មិនឆ្លង ឬ​មិនទាន់​ឆ្លង ឬ​តេស្ដ​មើល​មិនទាន់​ឃើញ។
  • បរិស្ថាន​ប្រដាប់​ភេទស្ដ្រី ទ្វារមាស ឬយោនី ឬ​ភ្នាស​យោនី​មាន​លក្ខណៈ​ពិសេស មិនផ្ដល់​ឱកាស​ឱ្យ​មេរោគអេដស៍​រស់ ឬ​ឆ្លងបាន។
  • គ្រាប់​ឈាម​មានភ្នាស​ពិសេស​ណាមួយ ឬ​គ្មាន​សហកត្ដា (Cofacteur) ដែល​បង្កការ​ជ្រៀតចូល​របស់​មេរោគ​អេដស៍​ទៅក្នុង​គ្រាប់ឈាម។

ចំណុច​ទាំងនេះ គ្រាន់តែ​ជាការ​សន្និដ្ឋាន​ទេ រហូត​មកដល់​ពេលនេះ មិនទាន់​មានអ្នក​វិទ្យាសាស្ដ្រ​ណាម្នាក់​រក​ឃើញ​ហេតុផល​ពិតប្រាកដ​ឡើយ។ តែទោះ​ជាយ៉ាង​ណាក៏​ដោយ ដៃគូ​ប្រភេទនេះ​គប្បី​បង្កា ឬ​ការពារ​ដោយ​ប្រើស្រោម​អនាម័យ​ដែរ​ព្រោះ​ថាអ្នក អ្នកមិន​អាច​បញ្ជៀស​ការ​ឆ្លងនេះ អស់​មួយជីវិត​បាន។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០១ ខែកុម្ភៈ ឆ្នាំ២០០៦

Google Analytics Alternative