តើ​បន្ទាប់​ពីភរិយា​ឆ្លងទន្លេ​ហើយ​រយៈពេល​ប៉ុន្មានខែ ទើប​ប្ដីប្រពន្ធ​អាច​រួមដំណេក​បានបន្ដ​ទៀត?

តើ​បន្ទាប់​ពីភរិយា​ឆ្លងទន្លេ​ហើយ​រយៈពេល​ប៉ុន្មានខែ ទើប​ប្ដីប្រពន្ធ​អាច​រួមដំណេក​បានបន្ដ​ទៀត?
លោក រ.ឌ អាយុ ២៧ឆ្នាំ ភ្នំពេញ

វេជ្ជបណ្ឌិត​យើងៈ ពេល​សម្រាលកូន ទ្វារមាស​ស្ដ្រី​សុទ្ធតែ​ត្រូវ​ទទួល​រងការ​ដាច់ដោច គ្រាន់តែ​តិចតួច ឬច្រើន​ប៉ុណ្ណោះ។ ការ​ចាប់ផ្ដើម​រួម ភេទ​ វាអាស្រ័យ​ទៅនឹង​ការ​ជាសះស្បើយ​នៃទ្វារមាស​ឆាប់​រហ័ស ឬ​យូរ និងការ​វិលមក​វិញនៃ​ចំណង់ផ្លូវភេទ​របស់ស្ដ្រី​ជាភរិយា។

បន្ទាប់ពី​សម្រាលកូន​រួច ទ្វារមាស​ដែល​រងការ​ដាច់​ដោចនោះ នៅមាន​អាការៈឈឺ​ និងចាប់​ជាសះ​ដូចធម្មតា​វិញ ជួនកាល​ត្រូវការ​ ពេលវេលាដល់ទៅ​២ ឬ៣​សបា្ដហ៍​ឯណោះ។ រយៈពេល​នេះ ស្ដ្រី​ពិបាក​ទទួល​យកការ​រួមភេទ​ណាស់។ បើការ​ឈឺចាប់​នេះបន្ដ​លើសពី២ ឬ​៣ សបា្ដហ៍​ គប្បី​រួសរាន់​ទៅពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ខាងសម្ភព​ជាបន្ទាន់។

ម្យ៉ាងទៀត​ក្រោយពី​សម្រាល​កូនរួច ស្ដ្រីមិ​នទាន់​មាន​អារម្មណ៍​ផ្លូវភេទទេ ដោយសារ​ថាពេល​សម្រាល ស្ដ្រី​ទទួល​រងនូវការ​លំបាក​ ជាច្រើន ហើយ​ក៏អាស្រ័យ​ទៅលើ​ស្ថានភាព​ផ្លូវចិត្ដ​របស់គាត់​ផងដែរ។ ការ​ហត់នឿយ​អស់​កម្លាំង ក៏ជាកត្ដា​មួយ​ជះឥទ្ធិពល​ដល់ការ​វិលមក​វិញ នៃ​ចំណង់​ផ្លូវភេទ​ដែរ។ ជាទូទៅ​ស្ដ្រី​ចាប់មាន​ចំណង់​ផ្លូវភេទ​ដូចធម្មតា​វិញ ចាប់ពី​១ខែ ទៅ៦ខែ។

ជារួម បើសិនការ​សះស្បើយ​ទ្វារមាស​បានល្អ ហើយ​អារម្មណ៍​ផ្លូវភេទ​របស់​គាត់ឆាប់​វិលមក​វិញ លោកអ្នក​អាច​ចាប់ផ្ដើម​រួមដំណេក​ បានរហ័ស តែយ៉ាង​លឿន​បំផុត១​ខែកន្លះ​ឡើង។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០១ ខែកុម្ភៈ ឆ្នាំ២០០៦

Google Analytics Alternative