ប្រហុកខ្ទិះខ្យងផ្លិត


រូបភាពទស្សនាវដ្តីសុខភាពយើង

  • បរិមាណមនុស្សទទួលទាន ២នាក់
  • រយៈពេលចម្អិន ៣០នាទី
  • រយៈពេលរៀបចំគ្រឿងផ្សំ ៣០នាទី

គ្រឿងផ្សំ

  • ប្រហុកសាច់សុទ្ធ ៤០ក្រាម
  • បង្គា ៨០ក្រាម
  • ខ្យងផ្លិត ១០០ក្រាម
  • ខ្ទឹមក្រហម ៣០ក្រាម
  • គ្រឿងបុកពណ៌លឿង ៥០ក្រាម
  • ស្លឹកក្រូចសើច ៤សន្លឹក
  • ស្ករត្នោត ២០ក្រាម
  • ទឹកត្រី ២ស្លាបព្រាកាហ្វេ
  • អំបិល ១ស្លាបព្រាកាហ្វេ
  • ខ្ទិះដូង ៨០ក្រាម
  • ស្វាយ ១ផ្លែតូច
  • ត្រសក់ ១ផ្លែធំល្មម

រូបភាពទស្សនាវដ្តីសុខភាពយើង

របៀបរៀបចំគ្រឿងផ្សំ

  • ប្រហុកសាច់សុទ្ធ យកមកចិញ្ច្រាំឱ្យម៉ដ្ឋ
  • បង្គា បកសម្បកចេញលាងឱ្យស្អាត
  • ខ្យងផ្លិតលាងឱ្យស្អាតកុំឱ្យមានដី និងអាចម៍
  • ត្រសក់លាងឱ្យស្អាត ចិតជាចំណិតល្មម
  • ស្វាយចិតសម្បកចេញ លាងឱ្យស្អាត ហាន់ស្ដើងល្មម
  • ខ្ទឹមក្រហមលាងឱ្យស្អាត បុកជាមួយគ្រឿងលឿង​ហើយដាក់​អំបិលចូល

របៀបធ្វើ

ដំបូងត្រូវយកប្រហុកយកមកឆាជាមួយគ្រឿងឱ្យឈ្ងុយលាយ​ជាមួយ​ស្លឹក​ក្រូចសើច ហើយដាក់​ស្ករត្នោត​ចូលលាយ​ជាមួយ​ គ្រឿងទុក​ឱ្យចេញ​ជាពណ៌​រួចដាក់​ទឹកបន្ដិច​ទុក១នាទី។ បន្ទាប់មក​ត្រូវដាក់បង្គា និងដាក់ខ្យង​ផ្លិតចូល​ទុកបន្ដិច រួចសឹម​ដាក់ទឹកត្រី​ និងខ្ទិះដូង​ចូលរម្ងាស់​ឱ្យឆ្អិន ដួសដាក់​ចានលម្អ​ដោយស្វាយ​ជាមួយ​ត្រសក់​ជាការ​ស្រេច។

បញ្ជាក់ ៖ ម្ហូបនេះអាចទទួលទានបានជាមួយបាយស។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦៤ ខែឧសភា ឆ្នាំ២០១១

Google Analytics Alternative