ក្បាច់​ហាត់ប្រាណ​ពង្រាប​ក្បាលពោះ (ចលនាទី​២៥)

លោកអ្នក​បានយល់​ដឹង​រួចមក​ហើយ​អំពី​ចលនា​ចំនួន២៤ នៃ​ក្បួនហាត់​ប្រាណ​ពង្រាប​ក្បាលពោះ នៅក្នុង​ទស្សនាវដ្ដី សុខភាពយើង លេខមុនៗ​នេះ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ជាកិច្ច​បន្ដ សូមបន្ដ​ស្វែងយល់ និង​ហាត់​ចលនា​ទី២៥​ជាបន្ដ​ទៅទៀត។

ចលនាទី​២៥ ៖ យោលជើង​ចំហៀង

ជំហរ​ហាត់ ៖ សូម​ដេកផ្ងារ សណ្ដូក​ដៃទាំងពីរ​បណ្ដោយ​ដងខ្លួន។ ជើង​ទាំងពីរ​បន្ដឹងត្រង់​លើកឡើង​ទៅលើ កន្ធែក​ពីគ្នា។

របៀប​ហាត់ ៖ សូម​យោលជើង​ស្ដាំ​ទៅឆ្វេង​រហូត​ទៅទល់​ជាមួយ​ជើងម្ខាង​ទៀត បន្ទាប់ពី​ផ្ទឹមគ្នា​រួចហើយ សូមទាញ​វាមក កន្ធែក​កន្លែង​ដើមវិញ។ ដូច្នេះជើង​ទាំងពីរ​បន្ដឹងត្រង់​ឡើងលើ កន្ធែក​ពីគ្នា​ជាថ្មី។ ពេលនេះ សូម​យោលជើង​ឆ្វេង​ទៅទល់ជើង​ស្ដាំផ្ទឹមគ្នា​វិញម្ដង ហើយ​ទាញ​កន្ធែកវិញ។ សូមធ្វើ​ចលនា​ឆ្លាស់គ្នា ម្ដងជើង​ស្ដាំម្ដង​ជើងឆ្វេង។

ចំនួន​ហាត់ ៖ សូមធ្វើ​ចលនា​នេះឱ្យបាន​២០ដង។ បន្ទាប់មក​សម្រាក​មួយ​សន្ទុះ និងសូម​ចាប់ផ្ដើម​មួយលើក​ទៀត​ចំនួន២០ ដងទៀត។

គោល​បំណង ៖ លំហាត់នេះ​បង្ក​ចលនា​សាច់ដុំ​ពោះបញ្ឆិត និង​ពង្រឹង​សាច់ដុំ​ចង្កេះ។

បើ​ចង់ដឹង​ព័ត៌មាន​បន្ថែម សូមស្វែង​រកអាន​សៀវភៅ “ក្បួន​ហាត់ប្រាណ​ពង្រាប​ក្បាលពោះ”
សូមបន្ដ​អាន​ចលនាបន្ទាប់

ដោយ ៖ វេជ្ជ. លី ចេងហ៊ុយ
មជ្ឈមណ្ឌល​វេជ្ជសាស្ដ្រ អ៊ិលស៊ីស៊ី
ដកស្រង់ ៖ សៀវភៅ “ក្បួន​ហាត់ប្រាណ​ពង្រាប​ក្បាលពោះ” និពន្ធដោយ​វេជ្ជបណ្ឌិត លី ចេងហ៊ុយ បោះពុម្ព​នៅខែ​កុម្ភៈឆ្នាំ​២០០៨ ដោយ​ទស្សនាវដ្ដី សុខភាពយើង និងក្រុម​កាឡាក់ស៊ី

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥៥ ខែសីហា ឆ្នាំ២០១០

Categories:

Leave a Reply

Your email address will not be published. Required fields are marked *