ក្បាច់​ហាត់ប្រាណ​ពង្រាប​ក្បាលពោះ (ចលនាទី​២១)

លោកអ្នក​បាន​យល់ដឹង​រួចមក​ហើយ​អំពី​ចលនា​ចំនួន២០ នៃ​ក្បួនហាត់​ប្រាណ​ពង្រាប​ក្បាលពោះ នៅក្នុង​ទស្សនាវដ្ដី សុខភាពយើង លេខ​មុនៗនេះ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ជាកិច្ចប​ន្ដ សូមបន្ដ​ស្វែងយល់ និងហាត់​ចលនាទី​២១​ជាបន្ដ​ទៅទៀត។

ចលនាទី​២១ ៖ ជើងម្ខាង​ត្រង់ ជើងម្ខាង​ទៀត​បត់អង្កុញ

ជំហរ​ហាត់ ៖ សូម​ដេកផ្ងារ ប្រអប់ដៃ​ទាំងពីរ​កើយក្បាល ក្បាល​ជង្គង់ប​ត់អង្កុញ​ទៅរក​ដើមទ្រូង។ ចង្កេះ​ត្រូវផ្អឹប​ជាប់នឹង​កម្រាល។

របៀប​ហាត់ ៖ សូមងើប​ក្បាល​យកកែងដៃ​ស្ដាំ​ទៅទល់​នឹងក្បាល​ជង្គង់​ខាងឆ្វេង ចំណែក​ជើងស្ដាំ​សូមបន្ដឹង​ត្រង់​បន្ដិចម្ដងៗ​ទៅក្រោម។ ជាបន្ដ​សូមយក​កែងដៃ​ឆ្វេង​ទៅទល់​ក្បាល​ជង្គង់​ស្ដាំ ជើងឆ្វេង​បន្ដឹង​ត្រង់វិញ​មក។

ចំនួន​ហាត់ ៖ សូមធ្វើ​ចលនានេះ​ស្ដាំឆ្វេង​ឱ្យបាន​២០ដង។ បន្ទាប់មក​សូម​សម្រាក​មួយសន្ទុះ​ហើយ​សូមបន្ដ​ធ្វើឱ្យ​បាន២​លើក ថែម​ទៀត ដែល​ក្នុងមួយ​លើក​ចំនួន​១០ដង។

សូម​ប្រុង​ប្រយ័ត្ន ៖ សូមកុំ​ចង្កោង​ខ្នង ហើយ​សូមកុំ​ភ្លេចបន្ធូរ​កញ្ចឹងក នៅចុង​បញ្ចប់​នៃចលនា​ហាត់នេះ។

គោល​បំណង ៖ ចលនា​ហាត់ខ្លាំង​បង្ក​ចលនា​សាច់ដុំពោះ​ប៉ែកខាងលើ​ម្ដុំក្រពះ។

បើ​ចង់ដឹង​ព័ត៌មាន​បន្ថែម សូម​ស្វែងរក​អាន​សៀវភៅ “ក្បួនហាត់​ប្រាណ​ពង្រាប​ក្បាលពោះ”
សូម​បន្ដអាន​ចលនា​បន្ទាប់

ដោយ ៖ វេជ្ជ. លី ចេងហ៊ុយ
ដក​ស្រង់ ៖ សៀវភៅ “ក្បួន​ហាត់ប្រាណ​ពង្រាប​ក្បាលពោះ” និពន្ធ​ដោយ​វេជ្ជបណ្ឌិត លី ចេងហ៊ុយ បោះពុម្ព​នៅខែ​កុម្ភៈ​ឆ្នាំ២០០៨ ដោយ​ទស្សនាវដ្ដី សុខភាព​យើង និង​ក្រុមកាឡាក់​ស៊ី

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥៣ ខែមិថុនា ឆ្នាំ២០១០

Google Analytics Alternative