ស្នេហា និង​តម្រេក​កាម

នាងខ្ញុំ​រៀបការ​ប្ដីបាន​៥ឆ្នាំមក​ហើយ។ ពេល​រៀបការ​ហើយ​ដំបូង ពួកយើង​រួមភេទ​ជាមួយ​គ្នាញឹកញាប់។ ប៉ុន្ដែ​រយៈពេល​បី បួនខែ​ក្រោយនេះ នាងខ្ញុំ​អស់អារម្មណ៍​រលីង​តែម្ដង ទោះបី​នាងខ្ញុំ​អានទស្សនាវដ្ដី​សុខភាពយើង ទំព័រសុខភាព​ផ្លូវភេទ​ក៏ដោយ។ នាងខ្ញុំ បារម្ភ​ណាស់!
លោក​ស្រី ស.ម អាយុ​២៨ឆ្នាំ ភ្នំពេញ

វេជ្ជបណ្ឌិត​យើង ៖ ដំបូង​ឡើយ ស្នេហា​អាច​អង្រួន​តម្រេក​ផ្លូវភេទ​ដោយគ្មាន​ការលំបាក។ គ្រាន់តែ​គិតដល់​ស្នេហាមាន​អារម្មណ៍​ភ្លាម​ ជួន​គ្រាន់តែ​អាន​អត្ថបទ​ផ្លូវភេទ ឃើញ​រូបភាព​ស៊ិចស៊ី ឬការប៉ះ​ខ្លួនប្រាណ​បន្ដិចបន្ដួច តម្រេកកាម​ពិតជា​អាច​ពុះកញ្ជ្រោល។ ប៉ុន្ដែ​ក្រោយមក​ខួរក្បាល និង​ខ្លួនប្រាណ​របស់យើង​ច្របូក​ច្របល់ ដោយសារ​ព្យុះ​អ័រម៉ូន និង​សារធាតុ​គីមី​ផ្សេងៗ។ ធម្មជាតិ​ក៏មិន​ខុសគ្នា​ដែរ ក្រោយពេល​ព្យុះភ្លៀង មេឃនឹង​ចាប់ផ្ដើម​ស្រឡះ​ស្ងៀមស្ងាត់។ ថ្វីត្បិត​តែករណីប្អូ​នស្រី​ទើបតែ​រៀបការ​ហើយ​៥ឆ្នាំ​សោះ តែ​បាត់បង់​អស់កាមារម្មណ៍រយៈពេល​បីខែថ្មីៗ​នេះ ជារឿង​ធម្មជាតិ ប៉ុន្ដែ​ក៏ជារឿង​មួយដែល​គួរឱ្យ​បារម្ភដែរ។

ពេលនេះ សម្រាប់​ប្អូនស្រី​ត្រូវតែគិ​តគូរ​ឱ្យមែនទែន​ទៅលើ​ចំណង​ស្នេហ៍ សូម​កុំបន្ថែម​សម្ពាធ​ឱ្យសោះ។ ត្រូវលើក​ទឹកចិត្ដ​ស្វាមី និង​សូមឱ្យគា​ត់​អត់ធ្មត់ ដោយ​ពោលពាក្យ​ផ្អែមល្ហែម “អូន​នៅតែ​ស្រឡាញ់​បង ស្នេហាយើង​នៅតែ​គង់វង្ស គ្រាន់តែ​អូន​មិនសូវ​មានអារម្មណ៍​ផ្លូវភេទ​ដូចមុនទេ”។ បន្ទាប់មក​សូមកុំ​បណ្ដែត​បណ្ដោយ ត្រូវ​រិះរក​បរិយាកាស​ផ្លូវភេទ​ថ្មីៗ ដែល​សម្បូរ​ទៅដោយ​តម្រេក ដាស់តណ្ហា។ ជាពិសេស​សូមរួមគ្នា​ស្វែងរក​រសជាតិ​ថ្មី។ ជាធម្មតា​ទេ កាលណា​លែងឃ្លាន លែងចង់​បរិភោគ​ទៀត ហើយ​ត្រូវមាន​រសជាតិ​ថ្មី ទើប​ទទួលទាន​បានវិញ។ សូម​ចាប់ផ្ដើម​ប្ដូរ​ជីវភាព​ផ្លូវភេទ ដោយ​បង្កើន​ការ​បបោស​អង្អែល ដែលជា​បច្ច័យ​បង្កើន​អត្រា​អ័រម៉ូន តេស្ដូស្ដេរ៉ូន។ សុខភាព​យើង ធ្លាប់បាន​ចេញផ្សាយ​រួចមក​ហើយ​នូវអត្ថបទ “នាងខ្ញុំ​អស់​អារម្មណ៍” លេខ​០០៥ ខែ​មិថុនា ២០០៦។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៨ ខែកញ្ញា ឆ្នាំ២០០៦

Categories: ,

Leave a Reply

Your email address will not be published. Required fields are marked *