ក្បាច់​ហាត់ប្រាណ​ពង្រាប​ក្បាលពោះ (ចលនាទី​២៧)

លោកអ្នក​បាន​យល់ដឹង​រួចមក​ហើយ​អំពី​ចលនា​ចំនួន២៦ នៃក្បួន​ហាត់ប្រាណ​ពង្រាប​ក្បាលពោះ នៅក្នុង​ទស្សនាវដ្ដី សុខភាពយើង លេខមុនៗ​នេះ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ជាកិច្ច​បន្ដ សូមបន្ដ​ស្វែងយល់ និង​ហាត់​ចលនា​ទី២៧​ជាបន្ដ​ទៅទៀត។

ចលនាទី​២៧ ៖ លើកចំហៀង​ខ្លួន​ច្រត់កែងដៃ

ជំហរ​ហាត់ ៖ សូមដេក​ផ្អៀងខ្លួន ច្រត់លើ​កែងដៃ និងកំភួន​ដៃម្ខាង ព្រមទាំង​លើភ្លៅ​ម្ខាង។

របៀប​ហាត់ ៖ សូមធ្វើ​ចលនា​បង្ហើប​អាងត្រគាក​ពីកម្រាល​ដោយ​ពឹងលើ​ប្រអប់ជើង និង​ដោយច្រត់​លើកែងដៃ​ខាងស្ដាំ។ បន្ទាប់​មកសូមធ្វើ​ចលនា​ដោយ​ច្រត់លើ​កែងដៃ​ខាងឆ្វេង។

ចំនួន​ហាត់ ៖ សូមធ្វើ​ចលនា​ជាមួយ​ចំហៀង​ខ្លួនខាងស្ដាំ​ឱ្យបាន​១០ដង និង​ជាមួយ​ចំហៀង​ខ្លួន​ខាងឆ្វេង​ឱ្យបាន​១០ផងដែរ។

សូម​ប្រុងប្រយ័ត្ន ៖ ពេលធ្វើ​ចលនា សូមរក្សា​ដងខ្លួន​ត្រង់លើ​អ័ក្ស​តែមួយ តែ​សូមកុំ​ផ្ដេកផ្អៀង​ខ្លួន​ទៅមុខ។

ដំណក​ដង្ហើម ៖ សូម​ដកដង្ហើម​ចេញ ពេលបង្ហើប​ត្រគាក​ផុតពី​កម្រាល។

គោល​បំណង ៖ លំហាត់​នេះបង្ក​ចលនា​សាច់ដុំ​ពោះបញ្ឆិត។

បើ​ចង់ដឹង​ព័ត៌មាន​បន្ថែម សូម​ស្វែងរក​អាន​សៀវភៅ “ក្បួន​ហាត់ប្រាណ​ពង្រាប​ក្បាលពោះ”
សូមបន្ដ​អាន​ចលនា​បន្ទាប់

ដក​ស្រង់ ៖ សៀវភៅ “ក្បួន​ហាត់ប្រាណ​ពង្រាប​ក្បាលពោះ” និពន្ធដោយ​វេជ្ជបណ្ឌិត លី ចេងហ៊ុយ បោះពុម្ព​នៅខែ​កុម្ភៈឆ្នាំ២០០៨ ដោយ​ទស្សនាវដ្ដី សុខភាព​យើង និងក្រុម​កាឡាក់ស៊ី
អត្ថបទ​ដោយ ៖ វេជ្ជ. លី ចេងហ៊ុយ

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥៧ ខែតុលា ឆ្នាំ២០១០

Google Analytics Alternative